ខេត្តតាកែវ ៖ ជនសង្ស័យ ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) និងវត្ថុតាង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន។
នៅថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ។ ជនសង្ស័យខាងលើមានទី១ឈ្មោះ វ៉េង ផានុ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្របាំងសាប ស្រុកបាទី ទី២ឈ្មោះ ផាន ផាលេខ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា និងទី៣ឈ្មោះ ឌឹម ឆៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាំងឬស្សី ឃុំពត់សរ ស្រុកបាទី ចំណែកជនសង្ស័យឈ្មោះ រិន ភារ័ត្ន កំពុងរត់គេចខ្លួន (ជនសង្ស័យទាំង០៤នាក់ជាមុខសញ្ញាឆក់សកម្ម) ព្រមទាំងដកហូតម៉ូតូចំនួន ០២គ្រឿង ដែលជិះធ្វើសកម្មភាព -ទូរស័ព្ទ០២គ្រឿង និងសម្ភារមួយ ចំនួន ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖កូឡាប