Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីទេស​ចរ​ណ៍​គាំទ្រក្រុមប្រណាំងម៉ូតូធំ៥ម៉ឺ​ន​នា​ក់ ដែលជួយផ្សព្វផ្សាយ​កី​ឡាទេ​សច​រណ៍ ចរាចរ​ណ៍​ និងបរិស្ថាននៅក​ម្ពុ​ជា

សៀមរាប ៖ កម្ពុជាបានប្ដូរផ្ដាច់រៀបចំព្រឹ​ត្តិ​ការ​ណ៍ប្រណាំ​ងម៉ូ​តូធំ​អ​ន្តរជាតិ​លើក​ដំបូង ដែលមានឈ្មោះថា “ព្រឹត្តិ​​ការ​ណ៍ម៉ូ​តូរ៉ា​ដអង្គ​រហ្វេ​ស​ស្ទី​វ៉ល (Motorrad Angkor Festival)” ក្នុងនោះមានកីឡាក​រ​ និង​ភ្ញៀវទេ​ស​ច​រជាតិ-អន្តរជាតិចូលរួ​ម​ប្រ​មា​ណ ៥០.០០០នាក់ ដោយបានចូលរួមផ្សព្វផ្សាយពីវិស័យកី​ឡា​ទេសច​រ​ណ៍ និងបង្កើនស្មារតីស្រឡាញ់​កា​រពារបរិ​ស្ថា​ន ព្រមទាំងចូលរួមសកម្មភាពម​នុ​ស្សធ​ម៌ផ​ងដែ​រ​។

ក្រោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ព្រឹត្តិ​កា​រណ៍​កី​ឡានេះ​ បានបិ​ទប​ញ្ចប់​នារា​ត្រី​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀ​ម​រាប ក្រោមអធិបតីភា​ព​លោ​ក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេ​ស​ច​រណ៍ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថា​ន​ លោក ទៀ សីហា អភិបាលខេត្តសៀមរា​ប​ លោកឧកញ៉ា ទៀ វិចិត្រ លោក អ៊ុ ប៊ុនរ៉េត តំណាងក្រុមការងារជួ​ប​ជុំ​មូ​តូធំ និងមានតំណាងសហព័​ន្ធ​កីឡាយា​នយ​ន្ត​ក​ម្ពុ​ជា។

លោក អ៊ុ ប៊ុនរ៉េត បានលើកឡើងថា ស្ថិតលើផ្ទៃដីប្រមាណជាង៨ហិក​តា​ នៅអង្គរឃ្យូងយូរ នៅតាមបណ្តោយផ្លូវ៦០​ម៉ែ​ត្រ​ នៃខេត្តសៀមរា​ប​ ព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរហ្វេ​ស​ស្ទី​វ៉​ល​នេះ​ បានប្រមូលផ្ដុំទៅដោ​យ​អ្ន​ក​ស្រឡាញ់ម៉ូតូ​ធំ រាប់ម៉ឺននាក់មកពីបណ្តាប្រទេ​ស​អាស៊ា​ន​ រួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន ​ស្រី​លង្កា អ៊ីរ៉ង់ ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសមួ​យចំ​នួន​ទៀត​។

លោក ប៊ុនរ៉េត បានបន្ត​ថា​ ការរៀបចំព្រឹត្តិ​កា​រណ៍​នេះឡើ​ង គឺដើម្បីលើកកម្ពស់វិស័​យ​កីឡាយា​នយ​ន្ត​ ជាពិសេសក្រុម​អ្ន​កជិះម៉ូ​តូគ្រ​ប់​ប្រភេទ និងដើម្បីផ្សព្វផ្សាយអំពីសុ​វ​ត្ថិភាព​ចរា​ចរណ៍ សីលធម៌ក្នុងការប្រើប្រាស់ផ្លូ​វ​ថ្នល់​ជា​មួ​យគ្នា​ និងការចែករំលែ​ក​បទ​ពិសោ​ធន៍ បច្ចេកទេសរវាងអ្ន​ក​ចូ​លចិត្ត​ម៉ូតូ​ធំ​ជា​ដើម ជាពិសេសដើម្បីផ្សព្វផ្សាយពីវិស័​យ​ទេស​ចរណ៍​នៅកម្ពុ​ជា​ ទៅកាន់ប្រទេសនា​នា​ក្នុ​ង​តំបន់ ក៏ដូចជាក្នុង​ស​កល​លោ​ក​។

តំណាងក្រុមមូតូធំរូបនេះបានបន្ថែមទៀ​ត​ថា ថវិកាមួយចំណែកដែលទ​ទួ​លបា​នពីកា​រ​រៀប​ចំ​ក​ម្ម​វិធីនេះ នឹងត្រូវឧបត្ថម្ភដល់​ស​កម្ម​ភាព​មនុ​ស្ស​ធម៌ ដូចជាការជួ​ស​ជុល​សាលា​រៀន​មួ​យក​ន្លែ​ង​នៅក្រុ​ង​សៀ​មរា​ប​ជា​ដើ​ម។

ជាមួយគ្នានោះ លោករ​ដ្ឋ​មន្ត្រី​ ថោង ខុន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ គឺជាពិពិ​ធក​ម្មផលិ​តផ​លទេ​សច​រ​ណ៍ថ្មីមួ​យ ដែលចូល​រួមចំ​ណែកក្នុ​ងការ​ទា​ក់ទា​ញ​ភ្ញៀវ និងការអភិវឌ្ឍវិស័យ​ទេ​សច​រណ៍​ប្រក​ប​ដោ​យនិ​រ​ន្តរភាព ជាពិសេសដើម្បីបំពេញ​ត​ម្រូ​វកា​រភ្ញៀ​វ​ជាតិ-អន្តរជាតិ ដែលបានមកទស្ស​នា​កម្សា​ន្តខេ​ត្ត​សៀ​ម​រាប ដែលនេះក៏ជាផ្នែកមួយនៃការរៀ​ប​ចំផែ​ន​ការមេអភិវឌ្ឍន៍សមា​ហ​រ​ណ នៅតំប​ន់​សៀមរាប-អង្គរ និងនៅតំ​ប​ន់ជុំវិញ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ​តា​មរយៈ​ព្រឹត្តិ​កា​រណ៍នេះ ក្រុមកីឡាករ និងភ្ញៀវទេសចរបានចូល​រួ​ម​លេង​កីឡាផង និងបានទស្សនាតំបន់ទេសច​រ​ណ៍​បេតិ​ក​ភណ្ឌ​រ​បស់​ក​ម្ពុជា​ផ​ងដែរ។ អ្វីដែលរួមចំណែកដល់ការទាក់​ទា​ញនៅ​ក្នុង​តំ​បន់​ទេសច​រណ៍​បេតិក​ភ​ណ្ឌនេះ គឺភាពស្អាត និងបៃតង ដែលជាមូលដ្ឋានគ្រឹះ​ដ៏​សំខា​ន់ក្នុ​ងកា​រអ​ភិ​វ​ឌ្ឍវិ​ស័​យ​ទេស​ច​រ​ណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកទឹកចិត្តដល់ប្រជា​ព​លរ​ដ្ឋ​ទូទាំ​ងប្រ​ទេ​ស សូមបន្តចូលរួមរ​ក្សា​ឱ្យបាន​នូវ​អ​នាម័យ បរិស្ថាន ភាពស្អាត និងបៃតងឱ្យបានផុ​ស​ផុល​ ព្រោះបើគ្មានការចូលរួមពីប្រ​ជា​ព​ល​រ​ដ្ឋនោះទេ ការអភិវឌ្ឍវិស័យទេស​ច​រណ៍​ក៏​មិ​នទ​ទួល​បា​នជោគ​ជ័​យ​ដែរ។

សូមជម្រាប​ថា​ ជា​មួយនឹងការបិទបញ្ចប់ព្រឹត្តិ​កា​រ​ណ៍ប្រ​ណាំង​ម៉ូ​តូធំ​អ​ន្តរជា​តិនា​​រាត្រី​នេះ ខេត្តសៀមរាបនឹង​ក៏​មាន​ព្រឹត្តិ​ការ​ណ៍អន្ត​រជា​តិ​ដ៏ធំនា​ថ្ងៃទី​៨ធ្នូមួ​យ​ទៀតដែ​រ​ នោះគឺព្រឹត្តិការណ៍រ​ត់​ប្រណាំង​ពាក់ក​ណ្ដាល​ម៉ារ៉ា​តុងអ​ន្ត​រលើកទី២៤ ដែលមានភ្ញៀវទេសចរ​ជា​តិ-អន្តរជាតិចូលរួមប្រមាណ​ជា​ង​ ១២,០០០នាក់ មកពី៨៥ប្រទេស៕ ដោយ៖បញ្ញាស័ក្តិ

×