សម្ពាធឈាមដែលល្អគួរតែតិចជាង ១២០/៨០ mmHg។ ការលើសសម្ពាធឈាមអាចធ្វើឲ្យជីវិត ស្ថិតនៅក្នុងភាពគ្រោះថ្នាក់បាន ដោយសារតែវាអាចទៅបំផ្លាញសរសៃឈាមអាក់ទែ ដែលនាំឲ្យសរសៃឈាមរួមតូច រហូតដល់ក្លាទៅជាគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាអកុសល មានទម្លាប់ចង្រៃប្រចាំថ្ងៃមួយចំនួនដែលធ្វើឲ្យសម្ពាធឈាមមនុស្ស យើងចេះតែកើនឡើង រហូតដល់លើសសម្ពាធឈាម ហើយភាគច្រើនយើងមិនបានចាប់អារម្មណ៍ពីទម្លាប់ទាំងនេះទេ។ តើវាមានអ្វីខ្លះទៅ?
— ជក់បារី
— ញ៉ាំកាហ្វេ
— របៀបរស់នៅបែបស៊ីដេកៗ
— ញ៉ាំអាហារមិនផ្តល់សុខភាពល្អ
— កំពុងតែលេបថ្នាំគ្មានវេជ្ជបញ្ជា
តើវាជាទម្លាប់អ្នកដែរទេក្នុងការបេះថ្នាំបំបាត់ការឈឺចាប់មួយគ្រាប់ពីរលេបគ្រប់ពេលដែលមានអារម្មណ៍ឈឺចាប់? ដូច្នេះវាក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរត្រង់ថា វាធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ជាងធម្មតានោះ។ ថ្នាំមួយចំនួនសម្រាប់កែរោគផ្លូវចិត្ត ប្រព័ន្ធភាពស៊ាំ និងមហារីកក៏ប្រហែលជាធ្វើឲ្យលើសសម្ពាធឈាមបានដែរ ប៉ុន្តែមិនត្រូវឈប់ប្រើដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ៕
ប្រភព៖ health.com.kh