ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងាររវល់ខ្លាំង ត្រូវចេះរៀបចំពេលវេលាសម្រាកឲ្យសមស្របកុំឲ្យឥទ្ធិពលដល់សុខភាព។ មានប្រាក់ទិញមានរបស់ដែលខ្លួនស្រឡាញ់ចូលចិត្ត។ មនោសញ្ចេតនា មានឱកាសបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ ត្រូវម្ចាស់ការរក្សាទំនាក់ទំនងនេះ។ ទិសនាំលាភ ទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារមិនអំណោយផលល្អដូចក្តីប្រាថ្នា ត្រូវខំប្រមូលផ្តុំធ្វើការកុំដោយសារតែប្រយោជន៍ចំពោះមុខធ្វើឲ្យបាត់បង់ឱកាសធំនៅពីក្រោយ។ ចំណាយលើសពីចំណូល មុន និងក្រោយគង់នឹងជួបការលំបាក។ មនោសញ្ចេតនា ងាយមានការប្រទាញប្រទង់ធ្វើឲ្យមនោសញ្ចេតនាល្អក់កករ, ប្រសិនជាស្ត្រីគួរម្ចាស់ការថែទាំយកចិត្តទុកដាក់។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណនាំសំណាង ពណ៌ស។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារល្អប្រសើរ បានជួបអ្នកជួយជ្រោមជ្រែងគ្រប់រឿង។ ថ្ងៃនេះអ្នកអាចភ្ជាប់បានឱកាសវិនិយោគល្អ។ មនោសញ្ចេតនា ប្រសិនជាអ្នកមានសង្សារ ឬមានគ្រួសារ ត្រូវរក្សាគម្លាតជាមួយមនុស្សខុសភេទ ដើម្បីបញ្ចៀសការយល់ច្រឡំមិនគួរឲ្យមាន។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារងាយមានទំនាស់ ឬខ្វែងទស្សនៈក្នុងទំនាក់ទំនងជាមួយដៃគូសហការ ត្រូវដោះស្រាយឲ្យបានល្អ។ ថ្ងៃនេះប្តីប្រពន្ធងាយកើតមានការឈ្លោះប្រកែកដោយសាររឿងលុយកាក់។ មនោសញ្ចេតនាកុំតឹងតែងហួសចំពោះគូស្នេហ៍។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ ប្រយ័ត្នត្រូវជាប់អន្ទាក់របស់គូប្រជែង មិនត្រូវទុកចិត្តគេជ្រុល ធ្វើការអ្វីត្រូវពិចារណាឲ្យល្អិតល្អន់ចាំសម្រេចចិត្ត។ ត្រូវចៀសឲ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ប្រសិនមានះអ្នកនឹងត្រូវជាប់សំណាញ់ច្បាប់។ មនោសញ្ចេតនា អាកប្បកិរិយាសោះអង្គើយរបស់ដៃគូធ្វើឲ្យអ្នកមានអារម្មណ៍អស់សង្ឃឹម និងមួម៉ៅ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ ការងារ ទោះបីការងារបច្ចុប្បន្នពុំទាន់អាចនាំមកនូវប្រភពចំណូលដូចចិត្ត តែពុំទាន់ជាពេលវេលាសមស្របដើម្បីអ្នកប្តូរការងារ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបគូនិស្ស័យ កុំខ្ជះខ្ជាយពេលវេលាអង្គុយនៅតែផ្ទះ គួរចេញក្រៅប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិឲ្យបានច្រើន។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារ អាចពេញចិត្តបណ្តោះអាសន្នជាមួយការងារបច្ចុប្បន្ន ប៉ុន្តែក៏គួរផ្តល់ឲ្យខ្លួនឯងនូវសម្ពាធបន្តិច ដើម្បីមានថាមពលប្រឹងប្រែងឈានឡើងទៅមុខទៀត។ ចាយវាយត្រូវចេះសន្សំសំចៃ ព្រោះលុយពិបាករក។ មនោសញ្ចេតនាអ្នកនៅលីវគួរចេះថែទាំសំអិតសំអាងខ្លួនបន្តិចរាល់ពេលចេញក្រៅផ្ទះដើម្បីបង្កើនភាពទាក់ទាញ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារ លទ្ធភាពប្រមូលផ្តុំខ្សោយ សមត្ថភាពធ្វើការថមថយនាំឲ្យការងារត្រូវស្ទះ។ ថ្ងៃនេះប្រយ័ត្នជួបអន្ទាក់លុយកាក់។ មនោសញ្ចេតនា មនុស្សដែលអ្នកមិនចូលចិត្តបង្ហាញក្តីស្រឡាញ់ចំពោះអ្នកធ្វើឲ្យអ្នកមានអារម្មណ៍ពិបាកទ្រាំ ប្រសិនគ្មានមនោសញ្ចេតនាចំពោះគេនោះគួរឆាប់ប្រាប់ការពិតកុំឲ្យស្មុគស្មាញទៅថ្ងៃក្រោយ។ ទិសនាំលាភទិសខាងត្បូង តំណមទិសជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនល្អ អាចឈរជើងរឹងមាំ ក្នុងតួនាទីសព្វថ្ងៃ។ ខ្ទង់ចំណូលកើនឡើងថែម ពេលទំនេរគួរព្យាយាមជួបជុំមិត្តភក្តិ អ្នកនឹងមានឱកាសរកប្រាក់ច្រើន។ មនោសញ្ចេតនា ផ្អែមល្ហែម ជ្រាលជ្រៅ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយពង្រីកបានស្មារតីសាមគ្គីភាព ហេតុនេះគ្រប់យ៉ាងសុទ្ធតែសម្រេចបានយ៉ាងលឿន ប្រសិទ្ធភាពខ្ពស់។ ថ្ងៃនេះមិនស្របសម្រាប់វិនិយោគ ល្អបំផុតគួរអង្គុយស្ងៀមរង់ចាំឱកាស។ មនោសញ្ចេតនា ពេលឯកោអ្នកនឹងយល់ពីតម្លៃសុភមង្គល នៃការមានគូ។ ទិសនាំលាភទិសឦសាន តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារជួបស្ថានភាពទាល់ច្រក ត្រូវនឹងនរពង្រឹងស្មារតី សាកសួរយោយបល់អ្នកមុនៗ ដើម្បីមានវិធីដោះស្រាយល្អបំផុត។ ថ្ងៃនេះអ្នកអាចត្រូវចំណាយប្រាក់មួយផ្នែកធំ ដើម្បីជួសជុលផ្លាស់ប្តូររបស់ប្រើប្រាស់ក្នុងគ្រួសារ។ មនោសញ្ចេតនា ជួបភាពស្មុគស្មាញបន្តិច ទំនាក់ទំនងរវាងអ្នកទាំង២ មិនសូវជាល្អប្រសើរ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារប្រព្រឹត្តទៅដោយរលូន ជោគជ័យគ្រប់យ៉ាង។ ថ្ងៃនេះដោយសារតែភាពអល់អែកធ្វើឲ្យអ្នកបាត់បង់ឱកាសរកប្រាក់ដ៏ល្អ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនលួចស្រឡាញ់។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕