Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ម្ចាស់​ហាង SWEET HOUSE ​ជេរប្រមាថ​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ យ៉ាង​ចាស់ដៃ

​ភ្នំពេញ​៖ ​គ្រាន់តែ​ស្នើសុំ​ឲ្យ​បន្ថយ​សំឡេង​ធុងបាស និង​បិទ​ភ្លើង​ពណ៌​មួយចំនួន​ដែលមាន​ពន្លឺ​ខ្លាំងពេក​នៅ​ខាងក្រោយ​ព្រះបរមរាជវាំង បុរស​ម្នាក់​បាន​ជេរប្រមាថ​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ យ៉ាង​ចាស់ដៃ ។​

​នៅ​ថ្ងៃ​អង្គារ ១៣​រោច ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក ចាន់ គ​ន្ថេ​ត អភិបាលរង​ខណ្ឌដូនពេញ បាន​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​លក់​ស្រា​ក្រឡុក​ដែល​បាន​បើក​សំឡេង​ធុង​បាស់ខ្លាំងៗ និង​មាន​ភ្លើងពណ៌​ចម្រុះ ដែល​ធ្វើអោយប៉ះពាល់ និង​រំខាន​ដល់ ក្នុង​ព្រះបរមរាជវាំង ដែល​ជាទី​គង្គា​ប្រថាប់​របស់​ព្រះមហាក្សត្រ នៃ​យើង ។

​ក្នុងនោះ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បានធ្វើ​ការអប់រំ​ណែនាំ និង​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​លក់​សា​ក្រឡុក​នៅពេល​យប់ កុំ​ឲ្យ​បើក​សំឡេង​ធុងបាស​ឮ​ខ្លាំងៗ និង​បិទ​ភ្លើងពណ៌​ចម្រុះ​មួយចំនួន ពួកគាត់​ក៏​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ ប៉ុន្តែ​ដោយឡែក​មាន​ម្ចាស់​ហាង​មួយ ដែលមាន​យីហោ​ឈ្មោះ SWEET HOUSE គាត់​ពុំបាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ឡើយ ហើយ​ថែមទាំង​នៅតែ​បន្ត​បើក​ភ្លើងពណ៌​មួយចំនួន​ដែល​អាជ្ញាធរ​ណែនាំ និង​បាន​ជេរប្រមាថ ដល់​អាជ្ញាធរ​ខណ្ឌ ប្រើប្រាស់​ពាក្យ​ដី​មិន​សមរម្យ​មួយចំនួន​ថែមទៀត ។

​ដោយយោង​បទបញ្ជា ក៏ដូចជា​ការ​សំណូមពរ​របស់​ក្រសួងព្រះបរមរាជវាំង​ផង​នោះ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខណ្ឌ បានសម្រេច​បិទ​អាជីវកម្ម​ខាងលើ​ទាំងស្រុង​ទុកជា​ការព្រមាន ៕​ដោយ​៖​កូ​ឡាប​

×