Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រូវប្រាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំនេះ​ធ្វើ​កើន​លើស​ផែនការ​ជាង​៣០​ភាគរយ : កត្តា​តម្លៃ​ស្រូវ​និង​បរិមាណ​ទឹក​

បន្ទាយមានជ័យ ៖ ពួក​កសិករ​និង​មន្ត្រី​អះអាង​កាលពី​ថ្ងៃ​ទី​៣​មករា​ឆ្នាំ​២០១៨ និន្នាការ​ធ្វើ​ស្រូវប្រាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​២០១៨​នេះ បាន​កើន​ខ្ពស់​លើស​ផែនការ ដោយ​ឥទ្ធិពល​តម្លៃ​ស្រូវ​និង​អំណោយផល​ទឹក​ជាដើម​។​

កសិករ ផ្លាន់ ភ្លឿ​ន នៅ​ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក​ប្រាប់​ថ្ងៃទី​១០​មករា​ថា​: នៅ​ចុង​រដូវវស្សា​ឬ​ដើម​រដូវប្រាំង​ឆ្នាំ​២០១៨​នេះ ផ្ទៃដី​ស្រែ​ពណ៍​មាស​លឿង ដែល​ទើប​បញ្ចប់​ការ​ច្រូតកាត់​ប្រមូល​ផល​ស្រូវវស្សា​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ឥឡូវ​បាន​ប្រែជា​ពណ៍​បៃតង​ខៀវខ្ចី​វិញ។ ​វា​កាន់តែ​ធំធេង​ដោយសារតែ​តម្លៃ​ស្រូវ​អង្ករ​ឆ្នាំ​២០១៧-១៨​នេះ​មាន​តម្លៃ​ថ្លៃ​សមរម្យ​។ ចំ​ណែ​លក​ត្រា​អាកាសធាតុ និង​ទឹក​ក៏​សម្បូរហូរហៀរ​ដែរ​នា​ដើមរ​វគ្គ​នេះ​។​

ឯ​លោក​អ៊ឺង សៀង​ហ៊ី ម្ចាស់​ក្រុមហ៊ុន អ៊ឺង សៀង​ហ៊ី​អន្តរជាតិ​(​ចែកចាយ​គ្រឿងយន្ត​កសិកម្ម​ម៉ាក​គូ​បូ​តា )​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ម្ចាស់​កសិដ្ឋាន​ស្រូវ​នៅ​ភូមិ​រំចេក​ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក និយាយថា​៖ ផ្ទៃដី​ស្រូវប្រាំង​ជាង​១.០០០​ហិច​តា​របស់លោក នា​ឆ្នាំ​នេះ​ក៏​បាន​ធ្វើ​អស់​។ ឯ​បញ្ហា​ទឹក​ក៏​ល្អ បញ្ហា​ទីផ្សារ​ស្រូវ​ក៏​ល្អ ។

យោង​ទិន្នន័យ​ពី​មន្ទិរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា : គម្រោង​ផែនការ​ធ្វើ​ស្រូវរ​វស្សា​នៅ​ខេត្ត​នេះ​នា​ឆ្នាំ​២០១៧-១៨ មាន​២៥០.០០០​ហិច​តា ជាក់ស្តែង​ធ្វើបាន​២៥២.០០០​ហិច​តា (​ឬ​២,៥២​សែន​ហិច​តា​) ស្មើ​១០០,៧៨​ភាគរយ​នៃ​ផែនការ​។ ឯ​ផែនការ​ធ្វើ​ស្រូវស្រាល​ដើមរដូវ​(​ឬ​ហៅ​ថា​ស្រូវប្រាំង​ដើម​រដូវវស្សា​)​ធ្វើបាន​៥២.០០០​ហិច​តា​(​ឬ​៥,២​មឺ​ុ​ន​ហិច​តា​) ហើយ​បាន​ទិន្នផល​ខ្ពស់​ពី​៤-៥​តោន​/​ហិច​តា​និង​ទិន្នផល​ទាប បាន​១,៩-២,៣​តោន​/​ហិច​តា ។

លោក​ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទិរ​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​តាម​ទូរស័ព្ទ​ថ្ងៃទី​១០​មករា​ថា​៖ ចំពោះ​ផែនការ​ធ្វើ​ស្រូវប្រាំង​ឬ​ស្រូវប្រាំង​ចុង​រដូវវស្សា ដើម​រដូវប្រាំង​) វិញ មាន​ចំនួន​២២.០០០​ហិច​តា ឬ​២,២​ម៉ឺន​ហិច​តា​)​។ ប៉ុន្តែ មកទល់​ដើម​ចែ​មករា​ឆ្នាំ​២០១៨​នេះ កសិករ​នៅ​ទូទាំង​ខេត្ត ពិសេស​ស្រុក​មង្គល​បូរី ក្រុង​សិរីសោភ័ណ ស្រុក​ភ្នំស្រុក ព្រះនេត្រព្រះ អូរជ្រៅ ម៉ាឡៃ ស្វាយចេក​..​ធ្វើ​បាន​ចំនួន ២៨.០០០​ហិច​តា ស្មើ​១៣០​ភាគរយ​នៃ​ផែនការ​ទៅ​ហើយ​។​

លោក​និយាយ​បន្តថា កាលពី​ឆ្នាំ​២០១៥-១៦ កសិករ​ទូទាំង​ខេត្ត​បាន​ធ្វើ​ស្រែប្រាំង​បាន​២២.០០០​ហិច​តា លើស​ផែនការ​ដែល​មាន​តែ​១៧.០០០​ហិច​តា ។ ហេតុនេះ​ឆ្នាំនេះ មន្ទិរ​បាន​យក​តួលេខ​ស្រូវប្រាំង​ដែល​ធ្វើ​លើស​ផែនការ​នេះ មក​ដាក់​ផែនការ​ធ្វើ​បច្ចុប្បន្នភាព ។ ប៉ុន្តែ​ជាក់ស្តែង កសិករ​បាន​ធ្វើ​លើស​ផែនការ​ទៀត​គឺ​មាន​ដល់​ទៅ​២៨.០០០​ហិច​តា​ឯណោះ​។​

លោក​ប្រធាន​ទទួលស្គាល់​និង​វាយតម្លៃថា​៖ មូលហេតុ​ចម្បង​នាំ​អោយ​កសិករ​និង​ថៅកែ​ស្រែ​ឬ​ម្ចាស់​ក្រុមហ៊ុន​គ្រឿងយន្ត​កសិកម្ម​ធំៗ​បាន​ផ្អូក​ផ្អើល​នាំគ្នា​ធ្វើ​ស្រែប្រាំង​លើស​ផែនការ​នេះ​អាចមកពី​:​ទី​១-​កត្តា​ផល​ល្អ​ពី​ទិន្នផល​ស្រូវស្រាល​ដើមរដូវ​និង​ស្រូវវស្សា​។ ទី​២-​មក​ពី​តម្លៃ​ស្រូវ​អង្ករ​នៅ​ទីផ្សារ​ក្នុង​និង​ក្រៅ​ប្រទេស​ថ្លៃ​ល្អ​ជាង​ឆ្នាំ​កន្លង ដោយសារ​រាជរដ្ឋាភិបាល​គិតគូរ និង​ទម្លាក់​លុយ​អោយ​ក្រុមហ៊ុន​និង​ម្ចាស់​រលង​ម៉ាស៊ីន​ទិញស្រូវ សម្ងួត​និង​ឃ្លាំង​ស្តុក ក៏ដូចជា​បង្កលក្ខណ​:​ល្អ ក្នុង​ការនាំចេញ​។​ទី​៣-​កត្តា​អាកាសធាតុ​និង​បរិមាណ​ទឹក​បម្រុង​ទុក​ល្អប្រសើរ​ជាដើម​។​

លោក​រំលឹកថា នៅ​ខេត្ត​បន្ទាយមានជ័យ​សម្រាប់​ស្រូវស្រាល​ដើមរដូវ កសិករ​បាន​ជ្រើសរើស​ពូជស្រូវ សែន​ក្រអូប ជលសារ អ៊ី​អ៊ែរ ។ ឯ​ស្រាល កសិករ​បាន​ជ្រើសរើស​ពូជស្រូវ​ផ្ការំដួល ផ្កា​ម្លិះ ផ្កា​រំដួល ផ្កា​រមៀត សូ​ម៉ាលី​ជាដើម​។ ឯ​ស្រូវធ្ងន់​វិញ កសិករ​បាន​ជ្រើសរើស​ពូជស្រូវ​នាងខុន ផ្កា​ខ្ញី រាំង​ជ័យ ផ្កា​ច័ន្ទ​សែន​ស ។​និង​ស្រូវធ្ងន់ ប្រភេទ​ស្រូវ​ឡើង​ទឹក​ឬ​ស្រូវ​វា គឺ​ពូជ​ទេវតា​លលក​ចិក សៃប៊ួ​រ​ជាដើម​។​

នៅ​ឆ្នាំ​២០១៧-១៨​នេះ ទិន្នផល​ស្រូវ​ទាំងនោះ មាន​និន្នាការ​កើន​គឺ​បាន​ជា​មធ្យម​ពី​៣,១​ទី​៣,៣​តោន​ក្នុង​១​ហិច​តា ។​ឯ​ឆ្នាំមុន​បាន​តែ​ពី​១,៨​ទៅ​១,៩​តោន​ក្នុង​១​ហិច​តា​។ ឯ​តម្លៃ​ស្រូវ​ទាំង​នោះ ក៏​ថ្លៃ​ជាង​ឆ្នាំ​២០១៦ ដែរ​។​ពោល​គឺ​ស្រូវ​មានតម្លៃ​មធ្យម​ពី​៨​ទៅ​៩​បាត​ក្នុង​១ គ​គ្រ​ឬ​៩០០​ទៅ​១.២០០​រៀល​ក្នុង​១​គ​ក្រ ។​

ទោះជា​យ៉ាងណា ក៏ដោយ​ក៏​ពួកកសិករ​ត្អូញត្អែរ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ការ​ធ្វើ​ស្រូវ​ទាំង​៣​រដូវ​គឺ​ពួក​ខ្លួន​ចំណាយ​ដើម​ខ្ពស់​ពេក ផល​ទទួល​បាន​វិញ គឺ​នៅសល់​ចំណេញ​តិចតួច​ទេ​។​ពួក​កសិករ​ក៏​បារម្ភ​ពី​ការគ្រប់គ្រង​ទឹក​និង​ការ​ឡើងថ្លៃ​សម្ភារ​: ថ្នាំ ជី​កសិកម្ម ក៏​នាំ​អោយ​ផល​ស្រូវប្រាំង​ខាង​មុខ​មាន​បញ្ហា​ដែរ​៕ ដោយ ៖ បន្ទាយ​

×