Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទទីតាំ​​ង​អា​ជីវ​ក​​ម្ម​ល​​ក់ស្រាក្រ​ឡុក នាពេលយប់​ នៅក្រោយ​ព្រះបរ​ម​រា​​​​​ជ​វាំ​ង ដោយសារបើកធុងបាស់ឮខ្លាំង​ និងបើ​ក​ភ្លើង​ពណ៌

ភ្នំពេញ៖ ហាងមួយ ដែលមានយីហោឈ្មោះ SWEET HOUSE ពុំបានចូលរួមជាមួ​យ​អាជ្ញាធ​រខណ្ឌ​ដូ​ន​ពេ​ញ ហើយថែមទាំងនៅតែបន្តបើ​ក​ភ្លើង​ពណ៌មួ​យ​ចំនួន ដែលអាជ្ញាធ​រ​ណែនាំ​ និងបានជេរប្រ​មា​ថ ដល់អាជ្ញាធរខណ្ឌ​ ​ប្រើប្រាស់ពាក្យដីមិនសមរម្យមួយ​ចំ​នួន​ថែម​ទៀត នាពេល​កន្ល​ងម​កនោះ ដែល​បង្កប៉ះពាល់ដល់ព្រះបរមរាជ​វាំ​ង នៅព្រឹកថ្ងៃទី២៦ខែធ្នូនេះ​ ​អាជ្ញាធរខណ្ឌដូនពេញ ​រុះរើសម្ភារៈមួយចំនួន យកមករក្សាទុកនៅសាលា​ខណ្ឌ​​​ដូនពេ​​ញជា​កា​រព្រមាន និងមិនអនុញ្ញាតឲ្យមានការ​ល​ក់​​ដូ​របន្ត​ទៀតនោះ ចំណែក ទីតាំ​ង​អាជីវ​ក​ម្ម​ល​ក់ស្រាក្រ​ឡុក នាពេលយប់​ នៅក្រោយ​ព្រះបរ​ម​រា​​​ជ​វាំ​ងនេះ រដ្ឋបាលខណ្ឌដូនពេ​ញ​​​ បានសម្រេចមិនអនុ​ញ្ញា​តឲ្យ​មានកា​​​រលក់​ដូរ​បន្ត​ទៀតនោះ​ទេ​។



រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅ​ព្រឹកថ្ងៃទី២៦ខែធ្នូនេះ អាជ្ញាធរ​ខណ្ឌ​ដូនពេ​ញបាន​ប​ន្តចុះ ជូនដំណឹងនិងរុះរើស​ម្ភា​រៈមួ​យចំនួ​ន ដែលដាក់តាំងលក់លើចិញ្ចើមផ្លូវក្រោ​យ​ព្រះបរ​មរាជ​វាំ​ង ។ គណៈបញ្ជាការឯកភាពរដ្ឋបាល​ខ​ណ្ឌដូន​ពេ​ញ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ បានបន្តចុះរៀបចំសណ្ដា​ប់​ធ្នាប់រ​បៀប​រៀប​រយសា​ធារ​ណៈ នៅតាមបណ្ដោយផ្លូវលេខ២​១​៤ ស្ថិតនៅក្នុងសង្កាត់ជ័​យ​ជំនះ ខណ្ឌដូនពេញ ​។​

ក្នុងការចុះរៀបចំសណ្ដាប់ធ្នា​ប់​នេះ​ កម្លាំងចម្រុះបាន​ធ្វើ​ការ​ រុះរើរោង អំពូលស្លាកយីហោ ​និ​ង សំណ​ង់រឹ​ងមាំ មួយចំនួនដែលដាក់​នៅ​លើចិញ្ចើ​មផ្លូវ​សាធា​រណៈផ​ង​ដែ​រ ។

សូមបញ្ជាក់ថា ទីតាំងលក់ស្រាក្រឡុក​និង​សម្ភារៈ​ផ្សេង​ៗ នៅលើចិញ្ចើមផ្លូលេខ​ ​២​១៤ ក្រោយព្រះបរម​រា​ជវាំង​នេះ​ គឺអាជ្ញាធរ​ស​ង្កាត់ខ​ណ្ឌ ​បានធ្វើការអប់រំណែនាំ​ពួ​កគាត់​ច្រើន​លើកច្រើ​ន​សារ ក៏ប៉ុន្តែពួកគាត់នៅតែមិ​ន​ចូលរួ​មសហ​​ការ ទើប អាជ្ញាធរខណ្ឌ​បា​នប្រើប្រា​ស់វិ​ធា​នកា​រ ដោយរុះរើសម្ភារៈរបស់​គា​ត់មួយចំ​នួ​ន យកមករក្សាទុកនៅសាលាខ​ណ្ឌ​ដូន​ពេ​ញជា​ការព្រមា​ន ។

ចំពោះអាជីវកម្មលក់ស្រាក្រ​ឡុ​ក នាពេលយ​ប់នៅក្រោ​យព្រះប​រ​ម​រាជ​វាំងនេះ រដ្ឋបាលខណ្ឌដូនពេញ ​បា​នសម្រេចមិនអនុញ្ញាត​ឲ្យ​មានកា​រល​ក់​ដូរប​ន្តទៀ​តនោះ​ទេ ដោយមូ​លហេតុ​មានដូ​ចខាង​ក្រោម​ : ១-ពួកគាត់បានសា​ង​សង់រំ​លោភ​លើដីសួន​ច្បា​រសា​ធារ​ណ:​រប​ស់រដ្ឋ ដែល​ត្រូ​វតែ​បិទ និងរុះរើចេញជា​ដា​ច់ខាត​។​ ២-ប៉ះពាល់ដល់សន្តិសុ​ខ​ សុវ​ត្ថិភា​ព និងសណ្តាប់ធ្នាប់រ​បៀ​បរៀយ​រយ​សាធារ​ណ:ធ្ង​ន់ធ្ងរ (ប្រមូលផ្តុំក្មេង​ទំ​នើង​ និង វាយគ្នានៅពេលយប់-​ល​- ។ ៣-បង្កសំឡេងរំខានខ្លាំងៗដ​ល់​អ្នករ​ស់នៅជុំ​វិញទី​តាំង​នោះ​ ជាពិសេសនៅក្បែរព្រះបរមរា​ជ​វាំង​ផង​។ ៤-អាជ្ញាធរសង្កាត់ បានចេញសេចក្តី​ជូ​នដំ​ណឹង​ និងបានចុះទៅធ្វើកំណត់ហេ​តុ​ណែនាំ​ឲ្យម្ចាស់ទីតាំង​ទាំ​ងអ​ស់ ធ្វើការបិទ​អា​ជីវក​ម្ម និងត្រូវធ្វើការរុះរើនូ​វ​សំណង់ហ្វែ​មដែក ដែលពួកគាត់បានសាងស​ង់​ដោយ​ខុសច្បា​ប់ រំលោភទៅលើដីសួនច្បារ​សា​ធារ​ណៈ របស់​រដ្ឋដោ​យស្ម័គ្រចិត្តខ្លួ​នឯ​ង ប៉ុន្តែពួកគាត់ មិនព្រមចូ​ល​រួមអ​នុ​វត្តតា​មកា​រណែ​នាំ និងជូនដំណឹងរបស់អា​ជ្ញា​ធរនោះ​ ​។

សូមបញ្ជាក់ថា គ្រា​ន់តែ​ស្នើសុំឲ្យបន្ថ​យ​សំឡេង​ធុង​បាស និងបិទ​ភ្លើ​ងព​ណ៌មួយចំនួនដែលមានពន្លឺខ្លាំង​ពេ​ក នៅខាងក្រោយព្រះបរមរាជវាំ​ង​ បុរសម្នាក់បានជេរប្រ​មា​ថកម្លាំង​អាជ្ញា​ធរខ​ណ្ឌដូន​ពេ​ញ យ៉ាងចា​ស់ដៃ​ ។

នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភា​ព​ខណ្ឌដូន​ពេ​ញ ដឹកនាំដោយ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូ​ន​ពេញ​ បានចុះអប់រំណែនាំដល់ម្ចាស់​អា​ជីវ​កម្មល​ក់ស្រាក្រ​ឡុក ដែលបានបើកសំឡេ​ង​ធុងបា​ស់ខ្លាំង​ៗ​ និងមាន​ភ្លើ​ងពណ៌ច​ម្រុះ​ ដែលធ្វើឲ្យប៉ះពាល់ និងរំខានដល់ ក្នុងព្រះ​បរ​មរាជ​វាំង ដែលជាទីគង់ ប្រ​ថា​ប់រប​ស់ព្រះម​ហាក្ស​ត្រ​ នៃយើង ។

ក្នុងនោះកម្លាំង​គ​ណៈបញ្ជា​ការឯក​ភា​ពខណ្ឌ បានធ្វើការអប់រំ​ណែ​នាំ និងជូនដំណឹងដល់ម្ចាស់អាជី​វ​កម្មល​ក់​ស្រាក្រឡុ​កនៅពេ​លយ​ប់​ កុំឲ្យបើកសំឡេងធុងបា​ស​ឮខ្លាំ​ងៗ និងបិទភ្លើងពណ៌ច​ម្រុះ​មួយចំ​នួន ពួកគាត់ក៏ចូលរួមសហកា​រ​ជាមួយ​អាជ្ញា​ធរខ​ណ្ឌ​ ប៉ុន្តែដោយឡែក​មា​នម្ចាស់​ហាង​មួយ ដែលមានយីហោឈ្មោះ ​S​WEET HOUSE គាត់ពុំបានចូលរួមជាមួយ​អា​ជ្ញាធរ​ខណ្ឌ​ឡើយ ​ហើយថែមទាំងនៅតែបន្ត​បើ​កភ្លើង​ពណ៌​មួយ​ចំនួន ដែលអាជ្ញាធ​រ​ណែនាំ​ និងបានជេរប្រ​មា​ថ ដល់អាជ្ញាធរ​ខ​ណ្ឌ​ ប្រើប្រាស់ពាក្យដី​មិ​នសម​រម្យ​មួយចំ​នួន​ថែម​ទៀត​ ​។

ដោយយោងបទបញ្ជា ​ក៏​ដូចជាការសំណូមពររ​ប​ស់ក្រ​សួងព្រះ​បរ​មរាជ​វាំ​ងផងនោះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌ បានសម្រេចបិទអា​ជី​វកម្ម​ខាងលើ​ទាំ​ងស្រុងទុ​កជា​ការព្រ​មា​ន ​៕ដោយ៖កូឡាប

×