រាងកាយអ្នកនឹងជួសជុលនូវអ្វីដែលខូចខាត ដោយខ្លួនឯង ខណៈពេលកំពុងតែគេង។ ដូច្នេះយកល្អគួរតែមានទម្លាប់ល្អៗជាច្រើនមុន ពេលចូលគេង ជាពិសេសទម្លាប់ថែរក្សាសម្រស់តែម្តង។
ខាងក្រោមនេះគឺជាគន្លឹះថែរក្សាសម្រស់មួយចំនួន ដែលអាចជួយបង្កើនភាពស្រស់ស្អាត ដល់រាងកាយខាងក្រៅអ្នកបាន៖
— លាងសម្អាតគ្រឿងលាងមុខចេញឲ្យអស់
— ចងសក់ឡើងលើតែកុំចងតឹងពេក
— ប្រើក្រែមលាបក្រោមភ្នែក
— ប្រើស្រោមខ្នើយធ្វើពីសរសៃសូត្រ
— ដុសសម្អាតធ្មេញ
— ផ្តល់សំណើមដល់ស្បែក
— ប្រើប្រេងក្តៅលាបសក់
ប្រភព៖ health.com.kh