Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​២​នាក់ ចាប់ផ្តើម​ចេញ​លួច​ទូដែក​លើកដំបូង ត្រូវ​ជាប់​ខ្នោះ​

spot_img

​ស្រុក​កណ្តាលស្ទឹង​៖ ករណី​ប៉ុនប៉ង​លួច​យក​ទូដែក ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន​២​នាក់ ជា​លើកដំបូង​ត្រូវ​ចាប់ខ្លួន​វាយខ្នោះ​​កើតហេតុ ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៤​និង​២៥ នាទី ចំណុច​រោង​ម៉ាស៊ីនកិនស្រូវ ហ៊ុន ជុង​ហេង ស្ថិត​ក្នុងភូមិ​ព្រែករការ ឃុំ ព្រែករការ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា​ថ ជនសង្ស័យ​០២​នាក់ ១.​ឈ្មោះ Sun ming lin ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ​ផ្ទះសំណាក់​យីហោ​Zhe shang មុខ​ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ។ ២.​ឈ្មោះ Long chang ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​ជនជាតិ ចិន ស្នាក់នៅ​ផ្ទះសំណាក់​ជាមួយគ្នា​។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ ញឹ​ប ស៊ីថា ភេទ​ស្រី អាយុ ៣៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ វត្ថុតាង​ចាប់យក ៖ ១.​ម៉ូតូ​០១​គ្រឿង​ម៉ាក ស៊ុយ​សា​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FE-2379 ។ ២.​ទូរស័ព្ទដៃ​០២​គ្រឿង ប្រាក់​ចំនួន​២៥០​ដុល្លារ​ប្រាក់​ខ្មែរ ចំនួន​២០.០០០​រៀល និង​វត្ថុតាង​មួយចំនួនទៀត​។​

​នគរបាល​បាន​ប្រាប់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​កើតហេតុ​ខាងលើ​វេលា​ម៉ោង​១៤​និង​២៥​នាទី ជនសង្ស័យ​ជា​ជនជាតិ​ចិន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​សា​គី​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-2379 មក​ឈប់​នៅមុខ​រោង​ម៉ាស៊ីន​ស្រូវ​រួច​ជនសង្ស័យ ទាំង​២ បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​ជនសង្ស័យ ឈ្មោះ Long chang បាន​ដើរចូល​ទៅក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​ដល់​ចំណុច មុខ​បន្ទប់​ស្រាប់តែ​ជនរងគ្រោះ បាន​ស្ទុះ​ចេញ​ចេញមក​សួរនាំ​ថា​មករក​អ្វី ហេ​ី​យ​ជនសង្ស័យ បាន​ចង្អុល​ទៅ​កន្លែង​ម៉ាស៊ីនកិនស្រូវ និង​ចង្អុល​ទៅ​គំនរ បាវ​អង្ករ ពេលនោះ​ជនរងគ្រោះ​បាន នាំ​ជនសង្ស័យ ទៅ​កន្លែង​បាវ​អង្ករ ចំងាយ​ពី​បន្ទប់ដេក​របស់ខ្លួន​ចំងាយ​ប្រហែល​២០​ម៉ែត្រ ពេលនោះ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ Sun min lin ដោយ​ឃេ​ី​ញ​ជនរងគ្រោះ នៅតែ​ម្នាក់ឯង ក៏បាន​ដោយ​ចូល​តាម​ក្រោយ សំដៅ​ចូលទៅក្នុង​បន្ទប់ដេក​របស់​ជនរ​ង​គ្រោះ ហើយ​បាន​បើក​ទូ​ដាក់​ខោអាវ ក្រោយមក​ប្តី​របស់​ជនរងគ្រោះ យឹម ប៊ុនធឿន បាន​ជិះ​ម៉ូតូ​ពី​ឃ្លាំង​ស្រូវ ខាងក្រោយ ហើយ​បានឃើញ​ជនសង្ស័យ​ឈ្មោះ Sun ming lin បើកទ្វារ បន្ទប់​គេង​របស់ខ្លួន រួច​ស្រែកសួរ ស្រាប់​ជនសង្ស័យ ទាំងពីរ​បាន​រត់​ស្ទុះ​ង​ឡើង​ជិះ​ម៉ូតូ រត់គេចខ្លួន តែ​ត្រូវ​ប្តី​របស់​ជនរងគ្រោះ ធាក់​ម៉ូតូ​បណ្តាល​ឲ្យ​ដួល ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​ចាប់​រួច​ប្រគល់ជូន សមត្ថកិច្ច​តែម្តង​៕​ដោយ​៖​កូ​ឡាប​

spot_img
×