Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើជំងឺរលាកថ្លើម​ C ឆ្លង ​ឬមិ​ន​ឆ្លង?

ជំងឺរលាកថ្លើម C ត្រូវបានរាលដា​ល​តាម​រយៈ តែការប៉ះពាល់ឈាមរបស់​អ្ន​កដែ​លឆ្ល​ងជំ​ងឺនោះ​តែប៉ុណ្ណោះ​។

វាមិនអាចត្រូវបានឆ្លងតាម​​រយៈ៖
– ក្អក
– កណ្តាស
– អោប
– ថើប
– បំបៅដោះម្តាយ (ប្រសិនបើក្បាលសុដន់មិនមានការហូរឈាម​ទេ​នោះ)​
– ប្រើ​សម្ភារៈ ឬកែវជាមួយគ្នា
– ផឹក ឬញ៉ាំអាហារជាមួយគ្នា​។​

អត្រានៃការចម្លងរវាងមនុស្សដែលផ្ទុក ​គឺ​តិចតួ​ចប៉ុណ្ណោះ​។​

ទោះជាយ៉ាងណាក៏ដោយ ជំងឺរលាកថ្លើម​ ​C អាចត្រូវបានចម្លងតា​ម​ឈា​ម។ ខាងក្រោ​ម​នេះ ជាអ្វីដែលត្រូវប្រុងប្រយ័ត្ន​ ​៖
​– សូមកុំចែក​រំ​លែកឡា​ម​កោរ​ប​ស់អ្នក ច្រាស់ដុសធ្មេញ កន្ត្រៃ​កា​ត់ក្រ​ចក ឬអ្វីផ្សេងដែលអាច​មា​នឈាម​ជាប់​លើ​
– សូមប្រ​យ័​ត្នលើ​ក្រដា​សជូ​ត​មាត់ សំឡី បង់រុំដែលប្រើរួចដែល​អា​ច​មាន​ឈា​ម​ជាប់​លើ​
– សូមកុំចែករំលែ​ក​ម្ជុល ឬសម្ភារៈផ្សេងទៀតជាមួ​យ​នឹង​អ្ន​ក​ផ្សេង៕

អត្ថបទ៖ health.com.kh

×