Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សញ្ញានៃ​ជំងឺ​បេះដូង ដែលអ្នកគួរ​ព្រួ​យបា​រ​ម្ភ

ឈឺទ្រូង

នេះគឺជាសញ្ញាញឹកញាប់បំផុតនៃជំងឺ​គាំ​ងបេះ​ដូង ប៉ុន្តែវាមិនមែនតែងតែជា​កា​រឈឺ​បែប​ចុក ឬឈឺភ្លាមៗឡើយ​។​ វាអាចជាការមានអារម្ម​ណ៍​មិន​ស្រួលក្នុ​ងទ្រូ​ងដូចជា មានអ្វីសង្កត់ ឬធ្ងន់ក្នុងទ្រូង។​ អ្នកប្រហែលជាអាច​ច្រ​ឡំវាជា​មួ​យនឹង​ការក្រ​ហាយ​ដើម​ទ្រូង​ហើយ។ វាប្រហែលជាកើតឡើងយូរបំ​ផុ​តច្រើ​នជាង​ពីរ​បីនាទី ឬឈឺបាត់ៗ។

ឈឺ​ដៃ ឬខ្នង

បុរសច្រើនតែមានអារម្មណ៍​ឈឺ​ចាប់​នៅដៃ​ឆ្វេង ប៉ុន្តែស្រ្តីប្រហែលជាឈឺដៃ​ទាំ​ងសង​ខា​ង។ ដៃអ្នកអាចមាន​អា​រម្ម​ណ៍ថាធ្ង​ន់ ឬមិនអា​ច​ប្រើបាន​តែ​ម្តង។ វាអាចជាសញ្ញា​នៃ​ជំងឺ​គាំងបេះ​ដូង។ ការឈឺចាប់ប្រហែល​ជា​ចាប់​ផ្តើមក្នុ​ង​ទ្រូង បន្ទាប់មកទើ​ប​រាល​ដាលដ​ល់ខ្នង​ខាង​លើ ឬចង្កេះ។

ឈឺថ្គា​ម ឬក

អ្នកអាចមានអារម្មណ៍​ឈឺ​ចាប់នៅ​ខា​ងលើ​ស្មា នៅពេលកំពុងតែមា​ន​ជំងឺគាំ​ងបេះ​ដូង ថ្គាមខាងក្រោម​ម្ខា​ង​ ឬទាំងសងខាងអាច​ឈឺ​ចា​ប់ ឬមានអារម្មណ៍ថា​តឹ​ងៗ។ កប្រហែលជាឈឺ ​ឬ​អាចមានអារម្មណ៍ពិ​បា​កដក​ដង្ហើ​ម​ ឬក្រហាយៗនៅបំ​ព​ង់​ករ។

អស់កម្លាំងខុសធម្មតា

មនុស្សគ្រប់គ្នាតែងតែមាន​កា​ររវល់ ដូច្នេះវាជារឿងធម្ម​តា​ទេដែ​ល​មានអា​រម្មណ៍​អស់​កម្លាំង​មួយ​ពេល​ៗ។ ប៉ុន្តែវាអាចជារឿ​ង​ត្រូវ​ខ្វល់​ខ្វា​យអំពីជំងឺគាំងបេះដូង​បើ​សិ​ន ជាអ្នកស្រាប់តែអ​ស់​កម្លាំ​ងភ្លា​មៗ​ខុស​ពីរាល់​ដ​ង។​ រឿងនេះអាចកើតឡើ​ង​ក្រោយ​ពី​ហាត់ប្រា​ណធ​ម្មតាៗ ឬការដើរទៅបន្ទ​ប់​ទឹក​។

សន្លប់ និង​ចង្អោ

អ្នកប្រហែលជាមានអា​រ​ម្មណ៍​ថាអាច​នឹង​ខ្យល់គ​រ​នាពេលឆាប់ៗ។ ការខ្យល់គរកើតឡើងនៅពេល​ស​ម្ពាធ​ឈាម​ខ្សោ​យ ហើយបេះដូងមិនអា​ច​ច្រ​បាច់​ឈាមប​ញ្ចូ​នអុក​ស៊ីហ្សែនទៅខួរក្បាលបានគ្រប់គ្រា​ន់​។​ វាអាចកើតឡើងដោយសា​រ​តែអ្ន​កជួប​ករណីក្តៅខ្លាំ​ង​ ប៉ុន្តែជំងឺបេះដូងក៏អា​ច​ជាដើ​មហេតុ​រ​បស់​វា​ដែ​រ។

បែកញើស និង​ពិ​បាកដ​ក​ដង្ហើម

បើសិនជាអ្នកកំពុងតែមានជំ​ងឺ​គាំង​បេះដូ​ង អ្នកប្រហែលជាបែកញើស​ស្រាក ហើយទោះបីជា​អ្ន​កមិ​នបា​ន ធ្វើការងារអ្វីហ​ត់​ក៏ដោ​យ។​ អ្នកអាចមានអា​រ​ម្មណ៍​ត្រជាក់​ចុងដៃចុ​ង​​ជើ​ង។ អ្នកប្រហែលជាពិបាកដកដ​ង្ហើ​មដូ​ចក្នុ​ងពេល​រ​ត់ម៉ា​រ៉ាតុង​អ៊ី​ចឹង។ នៅពេលអ្នកគេងចុះ វា​ប្រ​ហែលជា​ពិបា​កដក​ដ​ង្ហើមដែ​រ។

ក្អក និងដកដង្ហើមលឺដូចហួច

ការដែលពិបាកដកដង្ហើម​ជា​មួយនឹងការក្អក និងដក​ដ​ង្ហើម​ឮដូចហួចជាទៀងទាត់អាច​ជា​សញ្ញា​មួយ​នៃជំ​ងឺខ្សោយ​បេះដូ​ង​បា​ន។ រឿងនេះកើតឡើងនៅពេល​ដែ​ល​បេះដូ​ង អ្នកមិនអាចច្របាច់​ឈា​ម បានគ្រប់គ្រាន់ដើម្បី​ផ្គ​ត់ផ្គ​ង់រា​ងកា​យ។​ នៅពេលអ្នកមានជំងឺខ្សោយ​បេះ​ដូ​ង ឈាម និងជាតិទឹកអាចនឹងកើនឡើង​ក្នុ​ង​សួត​​ ​ដូច្នេះវានឹ​ងធ្វើ​ឲ្យពិ​បាក​ដក​ដង្ហើ​ម​ ឬដកដង្ហើមចូល​ឮសូរដូចហួច​។ អ្នកប្រហែលជាអាចក្អ​ក​មក​មាន​ស្លេស្ម​ពណ៌​ផ្កាឈូ​កផ​ង។

ហើម

អ្នកអាចមា​នអាការៈហើមប្រអប់ជើង ​កែងជើ​ង ជើងទាំងមូល ឬពោះបើសិនជាមានជំ​ងឺ​ខ្សោ​យបេះដូ​ងហើយ​។​ អ្នកប្រហែលជាស​ម្គា​ល់ឃើ​ញ​ថា ស្បែកជើងទំនង​ជា​តឹង​ជា​ងមុន។ នៅពេលលំហូរឈាមចេ​ញ​ពី​បេះដូង​យឺត​ ដូច្នេះពេលហូរចូ​ល​បេះដូ​ងវិ​ញក៏យឺ​តដែរ ដែលជាហេតុនាំឲ្យចាលទឹកទៅ​ក្នុ​ងច​ន្លោះកោសិ​កា​​ ​និងទៅជាហើមបាន​។​ ក្រៅពីនេះតម្រងនោមមិន​អា​ចស​ម្រួល​ដល់ជា​តិទឹក និងអំបិលគ្រប់គ្រា​ន់​ ដូច្នេះអាចនាំឲ្យហើមកាន់តែ​ខ្លាំ​ងដែ​រ៕

អត្ថបទ៖ health

 

×