Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​ឈើ​​ប្រ​ក់​​ស័ង្កសី​១៥​ល្វែង​ ស្មើនឹង​១៦​០​​គ្រួសារ​ តាម​បណ្តោយ​ផ្លូវ​រ​ថ​ភ្លើង​

​ភ្នំពេញ​ ៖​ ផ្ទះ​ឈើ​ប្រ​ក់​ស័​ង្ក​សី​១៥​ល្វែង​ ស្មើ​នឹង១៦០​គ្រួសារ​ នៅ​ស្ថិត​នៅ​តាម​បណ្តោ​យ​​ផ្លូវ​រថភ្លើង​ ក្រុម​ទី​០១​ ភូមិ​បាក់​ទូក​ សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌឫស្សី​កែ​វ​ រាជធានី​ភ្នំពេញ​​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​​​ស្រុ​ង​ នៅ​វេលា​ម៉ោង​១​និង​៣​០​​នាទី​យប់​រំលង​អធ្រាត្រ​​ឈានចូ​ល​ថ្ងៃ​ទី៦​ ខែមករា​ ឆ្នាំ​២០២០​។​

​តាម​របាយការណ៍​របស់សម​​ត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ការ​ឆាបឆេះ​នេះ​ មូលហេតុ​ពុំ​ទាន់​ដឹ​ង​ ហើយ​ម្ចាស់​ពុំ​ទាន់​​ដឹង​ គឺ​កំពុងស្ថិត​ក្នុ​ង​​កា​រ​ស្រាវជ្រាវ​ ។​

​ក្នុង​ការ​ឆាបឆេះ​នេះ​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​១​៥​​ល្វែង​ ប្រហែល​១៦​០​​ប​ន្ទប់​ ស្មើនឹង​១៦០​​​គ្រួសារ​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​​រា​លដាល​​ដ​ល់​​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​​។​ ដោយ​មាន​រថយន្ត​ការិយា​ល័​យ​អ​គ្គិភ័យ​ ចំនួន​២១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ ៤២​​​ ស្មើនឹង​​ ៣៨៨​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​កងរាជអា​វុ​ធហត្ថ​​រាជ​ធានី​​ភ្នំពេញ​​ចំ​នួ​ន​០៤​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំ​នួ​ន​៤​​ឡាន​ ស្មើនឹង​ ២២​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​​ក្រុ​មហ៊ុ​ន​ OCIC​ ទីក្រុង​កោះ​ពេជ្រ​ចំ​នួ​ន​​៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​០​៣​​ឡាន​​ស្មើ​នឹង​​២៦​​ម៉ែ​ត្រគូប​,​ រថយន្ត​ជំនួយ​គូ​​ប​​ក្រុមហ៊ុន​OCIC​ទីក្រុង​ជ្រោយចង្វាចំ​នួន​ ០៧​គ្រឿង​ឡាន​ ប្រើប្រាស់​ទឹក​អស់​ចំ​នួ​ន​ ០៧​ឡាន​ ស្មើនឹង​ ៨៥​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​ក្រុមហ៊ុនស្រា​បៀ​រ​​ក​ម្ពុជា​​ចំនួន​ 01​ឡាន​ ប្រើប្រាស់​ទឹក​អស់​ចំ​នួ​ន​ ០៣​ឡាន​ ស្មើនឹង​ ១២​ម៉ែត្រគូប​,​ រថយន្ត​ជំ​នួ​យក្រសួងមហាផ្ទៃ​ចំនួន​០៤​គ្រឿង​​​ប្រើប្រា​ស់​ទឹ​ក​អ​ស់​២៤​​ម៉ែត្រគូប​ ហើយ​បាន​ពន្លត់​ចប់​នៅ​​ម៉ោ​ង​​៣​និង​​​០០​នាទី​នា​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២០។

លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបា​ទ​ក្រហ​មរា​ជធានី​ភ្នំ​ពេញ បានថ្លែងថា គ្រោះអគ្គីភ័យនេះ មិនមាន​ប្រជាព​លរដ្ឋ​ណាម្នា​ក់គ្រោះថ្នា​ក់ ដល់អា​យុជី​វិត​ឡើ​យ ហើយនារសៀលថ្ងៃច​ន្ទ​នេះ​ លោក​ ឃួង​ ស្រេង​ អភិបាលនៃគណ:អភិ​បា​លរាជ​ធានី​ភ្នំពេញ​ និងប្រធានគណ:កម្មាធិការ​សា​ខាកា​កបា​ទក្រ​ហម​កម្ពុជារា​ជធា​នីភ្នំពេញ នឹង​អញ្ជើញជួ​ប​សួរសុ​ខទុក្ខ និងចែក​ជូន អំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារ​ប្រ​ជា​ជនរ​ងគ្រោះទាំ​ងអ​ស់​៕ដោយ៖កូឡាប

×