បន្ទាយមានជ័យ៖ ក្នុងពេលថ្មីៗនេះ បណ្ដាញសង្គមបានផ្សាយព័ត៌មាន ករណីទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យ គឺអាជ្ញាធរចាប់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់៥នាក់ ហើយធ្វើទារុណកម្មរហូតបានត់បង់ជីវិតមនុស្សម្នាក់គាត់ឈ្មោះ ទុយ ស្រស់។
បណ្តាញព័ត៌មាន បានបញ្ជាក់អោយដឹងថាលោកអ៊ុំ រាត្រី មានរឿងអាស្រូវជាច្រើន រឿងពុករលួយ ឥឡូវបានបញ្ជារមន្ត្រីPM ធ្វើទារុណកម្មរហូតស្លាប់ ប្រពន្វជនរង្គ្រោះកំពុងភ័យខ្លាច ឡើងចង់ឡប់ហើយ ប្តីស្លាប់នៅមានគេតាមកំរាមកំហែងទៀត ហើយប្រជាពលរដ្ឋនាំគ្នាស្រែកធ្វេីការតវា ទំនាស់ដីធ្លីសុំអន្តរាគមន៍ពីសម្តេចតេជោ។
ករណីខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានករណីស្លាប់ប្រជាពលរដ្ឋឈ្មោះ ទុយ ស្រស់ ភេទប្រុស ឆ្នាំកំណើត១៩៨៥ បច្ចុប្បន្នរស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបាត់បង់ជីវិត។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺតាមដំណើររឿងដូចខាងក្រោម ៖
-នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោយទទួលបានបណ្តឹងពីម្ចាស់កម្មសិទ្ធិ រដ្ឋបាលខេត្ត បានចាត់ក្រុមការងារចម្រុះខេត្ត ចុះអប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋដែលចាញ់ឃោសនាមេខ្យល់ អូសទាញឲ្យចូលរំលោកកាន់កាប់លើដីកម្មសិទ្ធិឯកជន ។
-នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានចាត់ក្រុមការងារចម្រុះខេត្ត បន្តចុះអប់រំ ណែនាំជាលើកទី២ដល់បងប្អូនប្រជាពលរដ្ឋដែលចាញ់ឃោសនាមេខ្យល់ អូសទាញឲ្យចូលរំលោភកាន់កាប់លើដីកម្មសិទ្ធិឯកជន និងដីរដ្ឋ ។
ប៉ុន្តែពួកគាត់ពុំបានអនុវត្តតាមអប់រំ ណែនាំ ផ្សព្វផ្សាយនិងបានជូនដំណឹងដល់ក្រុមជនអនាធិបតេយ្យ
ទាំងនោះឲ្យបញ្ឈប់សកម្មភាពចូលរុករានកាន់កាប់ដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋជាច្រើនដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ដែលបានគ្រប់គ្រងកាន់កាប់ និងអាស្រ័យផល(ចំការស្វាយចន្ទី,ចំការមៀន, ចំការដំឡូង, ចំការមន, ចំការដើមគីនីន, ចំការស្វាយ, ស្រែ ។ល។ ជាច្រើនលើករួចមកហើយ ប៉ុន្តែក្រុមជនអនាធិបតេយ្យទាំងនោះមិនគោរពនិងមិនអនុវត្តតាមឡើយ ដោយជឿតែលើការញុះញង់ពីសំណាក់មេខ្លោងនៅពីក្រោយខ្នងតែប៉ុណ្ណោះ និងបង្កើនបក្ខពួកកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ទើបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាល
ខេត្តបន្ទាយមានជ័យ បានចាត់ក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះបង្ក្រាបក្រុមជនអនាធិបតេយ្យ និងបានធ្វើការរឺរោងនិងខ្ទម(ពុំមានមនុស្សរស់នៅ មិនមែនជាផ្ទះទេ) មានទីតាំងដីស្ថិតនៅចំណុចអូរកំបុត,ចំណុចអាងកន្សែងភូមិទ័ពសៀម និងចំណុចសំបុកចាប ភូមិបឹងស្នា ឃុំស្លក្រាម ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
-នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១១ និង៣០នាទីព្រឹក ក្រុមជនអនាធិបតេយ្យទាំងនោះមានគ្នាប្រមាណ៤០នាក់(រួមមានឈ្មោះ ទុយ ស្រស់ ជាអ្នកដឹកនាំ) បានមកតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ហើយក្រុមការងារចម្រុះថ្នាក់ខេត្តបានធ្វើការសម្របសម្រួល និងសាកសួរធ្វើកំណត់ហេតុជាមួយពួកគាត់ ដោយក្នុងនោះពួកគាត់បានឆ្លើយថាការចូលទៅចាប់ដីនៅទីនោះគឺតាមរយៈគេប្រាប់ឲ្យទៅចាប់និងមិនស្គាល់ទីតាំងថានៅកន្លែងណានោះទេ ពីព្រោះពួកគាត់មកពីឆ្ងាយមិនមែនអ្នករស់នៅជិតៗនោះទេ ដោយខ្លះមកពីក្រៅខេត្តនិងខ្លះទៀតមកពីស្រុក/ឃុំផ្សេងៗដែលនៅឆ្ងាយពីទីនេះ។ ក្រុមការងារបានណែនាំឲ្យពួកគាត់ឈប់បង្កសកម្មភាពបែបអនាធិបតេយ្យនៅលើដីមានប័ណ្ណកម្មសិទ្ធិស្របរបស់គេ ហើយឲ្យដោយឲ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញ ហើយពួកគាត់ក៏បានរំសាយ និងយល់ព្រមវិលទៅស្រុកកំណើតវិញផងដែរ។
-ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ព្រឹក(ថ្ងៃសៅរ៍) ក្រុមជនអនាធិបតេយ្យដដែលនិងបងប្អូប្រជាពលរដ្ឋតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យសារជាថ្មីម្តងទៀត ហើយក្រុមការងារចម្រុះថ្នាក់ខេត្តចុះអបើរំឲ្យពួកគាត់ឈប់ជឿលើការញុះញង់របស់មេខ្លោងតទៅទៀត តែបែរជាពួកគាត់មិនស្តាប់និងបានបង្កបញ្ហាដល់ក្រុមការងារទៅវិញ ហើយសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនដែលបង្គបានចំនួន៥នាក់ក្នុងនោះមានឈ្មោះ ទុយ ស្រស់ ជាអ្នកដឹកនាំផងដែរ ដើម្បីធ្វើសាកសួរ និងមានវិធានការតាមច្បាប់។
ជនទាំង៥នាក់ត្រូវបានកងអាវុធហត្ថខេត្តបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ហើយសាលាដំបូងខេត្ត
បន្ទាយមានជ័យ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការឃុំខ្លួនជនត្រូវចោទខាង
លើទៅពន្ធនាគារខេត្តបន្ទាយមានជ័យអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ (តាមដីកាំបង្គាប់លេខ៩៧៣
ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ)។
-នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ដោយលទ្ធផលនៃការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងតាមការបំភ្លឺពីជនជាប់ចោទចំនួន០៤នាក់ ដែលមានសំណុំរឿងតែមួយជាមួយគ្នាបានអះអាងដូចគ្នា និងបានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ទុយ ស្រស់(សាកសព) មានសភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាន ហើយមុនពេលស្លាប់ក្រុមមន្ត្រីពន្ធនាគារខេត្ត និងក្រុមគ្រួសារជនរងគ្រោះ (សាកសព) បានយកចិត្តទុកដាក់ជាខ្លាំងដោយបានបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ប៉ុន្តែមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។ ក្រោយពីការពិនិត្យរបស់មន្ត្រីជំនាញ និងលោកគ្រូពេទ្យយ៉ាងល្អិតល្អន់រួចមកសាកសពត្រូវបានប្រគល់ជូនឈ្មោះ ទុយ ជឿន ត្រូវជាឪពុកបង្កើត និងប្រពន្ធរបស់សាកសព ឈ្មោះ ស៊ុយ គឺមឡាក់ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
បណ្តាញព័ត៌មាន បានបញ្ជាក់អោយដឹងថា យោងតាមប្រភពពីមតិមហាជន ថ្មីៗនេះមាន បែកធ្លាយលោក អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យ បានបញ្ជារ កម្លាំង PM មកធ្វេីទារុណកម្ម បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធម ឈ្មោះ ទុយ ស្រស់ ក្នុងចំណោមគ្នា៥នាក់ ធ្វេីការតវា ទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យ ។
នៅកាលពីថ្ងៃ 28 ធ្នូ 2019 បានប្រភពបានបញ្ជាក់ថា លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ទេីបតែមកចូលកាន់តំណែង ជាអភិបាលខេត្តថ្មី ហេីយក៏មានការបែកធ្លាយរឿងថ្មីៗនេះថា លោកបានបញ្ជារអោយPM ចាប់ប្រជាពលរដ្ឋដែលមកសាលាខេត្តធ្វេីការតវ៉ានោះដេីម្បីទាមទាររកយុត្តិធម៌ទំនាស់ដីធ្លីរបស់ពួកគាត់មានគ្នាចំនួន០៥នាក់ តែមិននឹកស្មានថា ចាប់ពួកគាត់ យកទៅវាយសួរចម្លើយរហូតដល់ស្លាប់០១ នាក់យ៉ាងអាណោចអាធម ឈ្មោះទុយស្រស់ បានយកទៅធ្វេីបុណ្យឯស្រុកកំណេីតតាមប្រពៃណី នឹង ០៤នាក់ទៀត ក្នុងចំណោម០៥នាក់បានទទួល របួសយ៉ាងធ្ងន់ យ៉ាងអយុត្តិធម៏បំផុត ។
ពួកគាត់ទាំងនេះហេីយដែលទទួលរងនៅការធ្វេី ទារុណ កម្ម ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យ គឺដឹកនាំដោយ លោក អ៊ុំ រាត្រី ជាអភិបាលខេត្ត មិនគួរ ណាប្រេីនៅអំពេី ទុច្ចរិត បែបយ៉ាងព្រៃផ្សៃ មកលេីពួកគាត់ជាជនស្លូតត្រង់ ដែលទាមទារត្រឹម យុត្តិធម៌ប៉ុណ្ណោះ។
ទីតាំងដីទំនាស់ ស្ថិតនៅភូមិ ស្វាយចេក ភូមិចង្វារ និង ភូមិ ជ្រៃ ក្នុងស្រុក អ៊ូជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រោយពីរឿងនេះបានផ្ទុះកេីតទ្បេីង ខ្លាចបែករឿងក៏មានរាយការណ៍ភូតកុហកថ្នាក់លើ ពីអ្នក ស្លាប់ថាមកពីសុខភាពមិនប្រក្រតី និងញៀនស្រាទៅវិញ ៕ ដោយ៖បញ្ញាស័ក្តិ