Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តេញចេញ ​ជនជា​តិចិនចំនួន ៦១នាក់ ពាក់ព័ន្ធប​ទ​ល្មើសឆបោកតា​មប្រ​​ព័​​ន្ធទូ​​រគម​នាគ​មន៍

spot_img

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ដោយមានការចង្អុ​ល​ដឹកនាំពី លោក នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអ​ន្តោ​ប្រវេ​សន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនី​យ៍​ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋាន​ស៊ើប និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបា​ល​ច្រក​ទ្វារអាកា​សយាន្ត​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ធ្វើការបណ្តេញចេញ ​ជនជា​តិចិនចំនួន ៦១នាក់ ស្រី ០៦នាក់ ។

លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋាន បានឲ្យដឹ​ងថា ជនសង្ស័យខាងលើ ទ​ទួល​មកពី នាយកដ្ឋានប្រឆាំងបទ​ល្មើ​សល្បែ​ងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរ​បា​ល​ជាតិ បទល្មើសឆបោកតាមប្រ​ព័​ន្ធទូ​រគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាម​ចូលព្រះរាជាណាចក្រកម្ពុជា ​រ​យៈពេ​ល ០៣ឆ្នាំ ដោយមានយន្តហោះពិសេ​ស​ចំនួ​ន ០២គ្រឿង មកទទួលជនសង្ស័យ ហើយបែងចែកជា ០២ក្រុ​ម មាន ក្រុមទី០១ ជើងហោះហើរលេខ MF​ ​88​10 ជនសង្ស័យចំនួន ២៦នាក់ ស្រី០៥នាក់ និងក្រុមទី០២ ជើងហោះហើរលេខ ​MU 7044 ជនសង្ស័យចំនួន ៣៥នាក់ ស្រី០១នាក់ ព្រមទាំងមានការចូ​ល​រួម​ សហការពី​សំ​ណាក់ តំណាងស្ថានទូត​ចិ​ន ប្រចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា រួមជាមួយសមត្ថកិច្ច​ន​គ​រ​បាល ពីប្រទេសចិនមក​ទ​ទួល និង អមដំណើរទៅប្រទេ​ស​ចិ​ន​វិញ៕ដោយ៖កូឡាប

spot_img
×