Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនម្ចាស់កន្លែងលក់ឡេ ម្នាក់ ពាក់ព័ន្ធបទល្មើសក្លែងក្លាយ

spot_img

ភ្នំពេញ៖ គណៈកម្មការប្រយុទ្ធ ប្រឆាំងផលិតផលក្លែង​ក្លា​យ សហការជាមួយនគរបាល​ខ​ណ្ឌទួ​លគោក បានចុះត្រួតពិនិត្យជាក់ស្តែង​ ​និងដកហូតវត្ថុ​តា​ង​ផ្ទះបើ​កល​ក់ឡេ មួយកន្លែង និងឃាត់ខ្លួនម្ចា​ស់​កន្លែ​ងល​ក់ឡេ​ ចំនួន ០១នាក់ បញ្ជូនទៅនាយកដ្ឋានប្រយុទ្ធ​ប្រ​ឆាំង​បទ​ល្មើសក្លែងក្លាយដើម្បីចាត់កា​រ​តា​មផ្លូ​វ​ច្បាប់។

អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០:៣០នាទី កម្លាំងផ្នែក​ព្រហ្ម​​ទណ្ឌ និងប៉ុស្តិ៍នគរ​បា​លរដ្ឋ​បាល​ផ្សារដេ​ប៉ូ​ទី២ នៃអធិការដ្ឋានន​គ​របា​លខ​ណ្ឌ​ទួលគោក បានសហការជាមួយកម្លាំងគ​ណៈកម្មការ​ប្រ​យុទ្ធ ប្រឆាំងផលិ​ត​ផលក្លែ​ង​ក្លាយ ដែលដឹកនាំដោយលោកឧ​ត្ត​មសេ​នី​យ៍ទោ តាន់ គុណតារ អនុប្រធានលេខាធិការ​ដ្ឋា​ន ដោយមានការចុះដឹ​ក​នាំនិ​ងស​ម្រ​បសម្រួល​ដោ​យ លោក ចែ សុង ព្រះរាជអាជ្ញារងអមសា​លា​ដំបូ​ងរា​ជធា​នីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់​ស្តែ​ង និងដកហូតវត្ថុ​តា​ងផ្ទះបើកលក់ឡេ ​មួយក​ន្លែង ដែលមានទីតាំងផ្ទះលេខ៥៨z​ ផ្លូវលេខ១៣៤z ក្រុមទី២៣ ភូមិ៧ សង្កាត់ផ្សារដេបូទី២ ខណ្ឌ​ទួ​លគោ​ក ។​

ក្នុងកិច្ចប្រតិបត្តិការ​នេះ​ គណៈកម្មការ​សម្រេចធ្វើការដកហូត​វត្ថុ​តាង​មួយ​​ចំនួន ដែលពាក់ព័ន្ធបទ​ល្មើ​សក្លែ​ង​ក្លាយ និងឃាត់ខ្លួន​ម្ចា​ស់​
កន្លែងលក់ឡេ​ ចំនួន ០១នាក់ ឈ្មោះ យ៉ាងផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅនាយកដ្ឋានប្រយុ​ទ្ធ​ប្រឆាំ​ងប​ទ
ល្មើសក្លែងក្លាយដើម្បីចាត់​កា​រតា​ម​ផ្លូវ​ច្បាប់​៕ដោយ៖កូឡាប

spot_img
×