Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ ​៣៧ ​គ្រួសារ ​លើកគ្នា​មកប្ដឹង​ពី​បញ្ហា​ទំនាស់​ដីធ្លី ឈានដល់​គំរាម​សម្លាប់​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០​នេះ មាន​ពលរដ្ឋ​៣៧​គ្រួសារ មកពី​ក្រុងព្រះសីហនុ បានមក​ប្ដឹង សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់យោបល់ ពី​បញ្ហា​ទំនាស់​ដីធ្លី​។​

​លោក​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់យោបល់​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ដែល​មកប្ដឹង ពួកគាត់​អះអាងថា អ្នកមានអំណាច​ផ្កាយ​៣​មួយរូប នាំ​សុរិយោដី​មក​លួច​វាស់វែង​ដី​របស់​ពួកគាត់ ហេី​យ​ពេល​ពួកគាត់​ថត​វី​ឌី​អូ ត្រូវ​ផ្កាយ​៣​នោះ គំរាម​សម្លាប់​បេី​ហ៊ាន​ថត (​មាន​ភស្តុតាង​ជា​វី​ឌី​អូ​) ។​

​លោក វិ​ល្លាម បាន​បន្ត​ឲ្យ​ដឹងថា ហេី​យ​ករណី​ដដែល​នេះ មានការ​ប្ដឹងផ្ដល់​ដោយ​ភាគី​មានអំណាច​យក​ប័ណ្ណកម្មសិទ្ធិ នៅ​តំបន់​ផ្សេង​មកប្ដឹង​យក​ដី​របស់​ពួកគាត់​នៅ​តំបន់​ផ្សឹ​ង និង​មានការ​រំលោភ​លេី​សិទ្ធិ លំនៅដ្ឋាន​របស់គាត់ ដោយ​ឈូសឆាយ​កំទេច​ផ្ទះ​ពួកគាត់ ហេី​យ​ធ្វេី​ការ​ព័ទ្ធរបង​តែម្ដង ។​

​យ៉ាងណាមិញ នេះ​ជាការ​អះអាង​របស់​ពួកគាត់​ប៉ុណ្ណោះ បញ្ហា​ពិត​យ៉ាងណា​យេី​ង​ខ្ញុំ​នឹង​ស្រាវជ្រាវ​ពិនិត្យ​ជាមុនសិន​៕​ដោយ​៖​កូ​ឡាប​

×