Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិប​តីតៃវ៉ា​ន់ ប្រាប់ចិនឲ្យគោរពតៃវ៉ា​ន់​ និងប្រឈមការ​ពិ​ត

ប្រធានាធិបតីតៃវ៉ាន់ ដែលទើបនឹងជាប់ឆ្នោតអា​ណ​ត្តិថ្មី​ អ្នកស្រី Tsai Ing-wen បានថ្លែងប្រា​ប់​ BBCថា “ចិនត្រូវតែប្រឈម​នឹ​ងកា​រពិត និងបង្ហាញការគោ​រ​ព​ដល់តៃ​វ៉ាន់​”។

អ្នកស្រីទើបតែជាប់ឆ្នោតសម្រាប់អាណត្តិ​ថ្មី​កាល​ពីថ្ងៃសៅ​រិ៍ ដោយសារតែយុទ្ធធានា​កា​រអ្ន​កស្រី គឺផ្តោតសំខាន់ខ្លាំង​ទៅ​លើកា​រគំ​រាមកំ​ហែងរ​បស់​ចិ​ន។

បក្សកុម្មុនិស្តិចិនប្រកាសជា​យូ​រមក​ហើយថា តៃវ៉ាន់គឺជាខេត្តមួយរ​ប​ស់​ចិន ហើយនឹងអាចរួបរួមគ្នានៅ​ពេ​លណា​មួយ​ និងគំរាមប្រើ​ប្រា​ស់កម្លាំ​ង​ទ័ព ប្រសិនជាតៃវ៉ាន់​ហ៊ា​នប្រកា​ស​ឯក​រា​ជ្យ។

អ្នកស្រី Tsai Ing-wen​ បានស​ង្កត់​ធ្ងន់ថា អធិបតេយ្យភាពរបស់​តៃ​វ៉ា​ន់ មិនមែនសម្រាប់ដាក់​ច​រចា​នោះឡើ​យ។​

“ពួកយើងមិនចាំបាច់ត្រូវប្រកាសខ្លួន​ជា​រដ្ឋ​ឯករា​ជ្យនោះឡើ​យ។ ពួកយើងគឺជាប្រទេសឯករាជ្យ​ស្រា​ប់ទៅហើ​យ​ ហើយពួកយើង​ហៅ​ខ្លួ​ន​ឯងថា សាធារណរដ្ឋតៃវ៉ាន់”។ នេះបើតាមការថ្លែង​រ​បស់អ្ន​ក​ស្រី៕

សូមបញ្ជាក់ថា តៃវ៉ាន់តែងចាត់ទុកខ្លួនជារដ្ឋឯករាជ្យ ប៉ុន្តែគ្រាន់តែមិនហ៊ានប្រកាសឯករាជ្យប៉ុណ្ណោះ ព្រោះចិនតែគំរាមវាយយកតៃវ៉ាន់វិញដោយប្រើកម្លាំងទ័ព ប្រសិនជាចាំបាច់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×