Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិច និងចិន សម្រេចកិច្ចព្រម​ព្រៀ​ង ដើម្បីបន្ថយសង្រ្គាម​ពា​ណិជ្ជ​ក​ម្ម

មហាអំណាចសេដ្ឋកិច្ចទាំងពីរ​លើ​លោក​ អាមេរិច និងចិន បានចុះហត្ថលេខាលើកិច្ច​ព្រ​ម​ព្រៀ​ង ក្នុងគោលបំណងបន្ធូរបន្ថយ​ស​ង្រ្គាម​ពាណិ​ជ្ជកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់​ទី​ផ្សារ​ និងសេដ្ឋកិច្ចសកល​ក្នុ​ងរយៈ​ពេលប៉ុ​ន្មានខែ​ចុងក្រោ​យ​នេះ​។

លោកប្រធានាធិបតី ដូណាល់ ត្រាំបាន​ថ្លែ​ងថា កញ្ចប់នោះនឹងក្លាយទៅ​ជា​ការ​ផ្លាស់​ប្តូរ សម្រាប់សេដ្ឋកិច្ចអាមេ​រិ​ច​។

ចំណែកមេដឹកនាំចិន​វិ​ញ បានហៅវាថា ជាកិច្ចព្រមព្រៀង ‘ឈ្នះ ឈ្នះ’ ដែលនឹង​អាច​ជួយបង្កើ​ន​ទំនាក់​ទំ​ន​ងល្អ រវាងប្រទេស​ទាំ​ងពី​រ​។

នៅក្នុងកិច្ចព្រមព្រៀង ចិនបាន​ស​ន្យាថា​នឹងបង្កើនការនាំចូ​ល ពីអាមេរិចឲ្យដល់ទឹ​ក​ប្រាក់រ​ហូ​ត ២០០ពាន់​លា​ន​ដុល្លារ និងពង្រឹងច្បាប់កម្ម​សិ​ទ្ធិប​ញ្ញា​។

ដើម្បីជាថ្នូរនឹងការស​ន្យា​របស់​ចិន អាមេ​រិច បានយល់ព្រមបន្ថយពន្ធ​ថ្មី​ពាក់ក​ណ្តា​ល ដែលខ្លួនបានដាក់លើ​ផ​លិ​តផល​ចិន​។​​

សូមបញ្ជាក់ថា អាមេរិច និង​ចិ​នបា​នចូលរួមក្នុងសង្រ្គាមពាណិជ្ជ​ក​ម្មចា​ប់តាំងពី​ឆ្នាំ​ ២០១៨មក ដែលធ្វើឲ្យរង្គោះរង្គើដល់​សេ​ដ្ឋកិ​ច្ច​សក​ល៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×