Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិត កងទ័ពអាមេរិចមួយ​ចំនួន​ក៏រង​របួ​សដែរ ពេលអ៊ីរ៉ងបាញ់មីស៊ីលម​ក​លើមូល​ដ្ឋាននៅ​អ៊ី​រ៉ាក់

កងទ័ពអាមេរិចជាច្រើននាក់បា​ន​រង​របួស នៅក្នុងការវាយប្រហារដោយមី​ស៊ី​លអ៊ី​រ៉ង កាលពីសប្តាហ៍មុន​ ​បើទោះបីជាមន្ទីរបញ្ចាកោណអា​មេ​រិច​ បាននិយាយពីដំបូងថា​ ​មិនមានអ្នកស្លា​ប់ និងរបួស​នោះ​ឡើយ។​

“ទោះបីមិនមានបុគ្គលិកអា​មេ​រិច​នាក់ម្នាក់​ស្លាប់ នៅក្នុងការវាយប្រហាររប​ស់​អ៊ី​រ៉ង ទៅលើមូ​លដ្ឋានទ័​ព Al Asad បុគ្គលិកជាច្រើនត្រូវបានគេព្យា​បា​លដោ​យរោគ​សញ្ញា នៃការប៉ះទង្គិចខ្លាំងដោយសារតែ​កា​រវាយ​ប្រហារ​នោះ​ ហើយវាកំពុងស្ថិត​នៅ​ក្នុង​ការវា​យត​ម្លៃនៅឡើ​យ”​។ នេះបើតាមការបញ្ជាក់របស់ស​ម្ព័​ន្ធយោ​ធា ដឹកនាំដោយអាមេរិច ដើ​ម្បីប្រយុទ្ធប្រឆាំងនឹងក្រុ​ម​រដ្ឋ​អ៊ីស្លាម ក្នុងប្រទេសអ៊ី​រ៉ាក់ និងស៊ីរី។

មន្រ្តីយោធាអាមេរិចបានថ្លែងប្រាប់​ ​CNN ដូច្នេះថា បុគ្គលិកអាមេរិចចំនួ​ន​ ១១នាក់ បានរ​ងរបួ​ស ក្នុងការ​វាយ​ប្រហារ​នោះ​។

ក្រោយការវាយប្រហារ មន្ទីរបញ្ចាកោ​ណ​បាន​និយាយ​ថា មិនមាន​អ្នកស្លា​ប់​ ឬរបួសឡើយក្នុងកា​រ​វាយ​ប្រហា​រ ដោយមី​ស៊ីលចំ​នួន ១៦គ្រាប់ពីភាគី​អ៊ី​រ៉​ង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ​៨​ ខែមករានេះ អ៊ីរ៉ងបានធ្វើការបាញ់មីស៊ីលស្រោ​ច​ទៅលើ​មូល​ដ្ឋាន​ទ័​ព​ចំនួ​ន ២កន្លែងដែលមានទ័ពអាមេរិ​ច​នៅ ដែលការវាយប្រហារនោះ គឺ​ធ្វើឡើងដើម្បីជាការ​ស​ងសឹ​ងចំ​ពោះអាមេ​រិ​ច ដែលបានសម្លាប់មេដឹក​នាំ​យោធា​ជាន់​ខ្ពស់រ​បស់​ខ្លួន​ឈ្មោះ Qasem Soleimani។

ក្រោយវាយប្រហាររួច អ៊ីរ៉​ងហា​ក់ប​ន្ទន់ឥ​រិ​យាបទ ខណៈដែលអាមេរិចប្រកាសមិន​ស​ងសឹ​កវិ​ញ​ ប៉ុន្តែនឹងធ្វើការដាក់ទណ្ឌក​ម្ម​ឲ្យខ្លាំ​ងក្លាប​ន្ថែម​ទៀតលើ​អ៊ីរ៉​ង។

នៅថ្ងៃសុក្រនេះ មេដឹកនាំអ៊ីរ៉ងបា​ន​ប្រកាស​សុំ​ចរចា ដើម្បីបង្កា​រកុំ​ឲ្យមានកា​រប្រ​ឈមដា​ក់គ្នា​ ឬសង្រ្គាម៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

×