Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហ​ត្ថស្រុក​កំព​ង់​សីលា​ និងអង្គការវ៉ា​យ​អេត ចុះបង្ក្រាបសត្វព្រៃខុសច្បា​ប់​

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថ​ស្រុ​កកំព​ង់​សីលា បានឲ្យដឹងថា នៅម៉ោង១០ និង៣០នាទី​ព្រឹកថ្ងៃទី២៣​ ​ខែ​មករា​ ឆ្នាំ២០២០​ កម្លាំងកងរាជអាវុធ​ហ​ត្ថ​ស្រុក​កំពង់​សី​លា​ សហការជាមួយមន្ត្រី​អ​ង្គកា​រវ៉ា​​យអេត ដឹកនាំដោយលោក​​​ ស​ រ៉ោ​ អនុប្រធានក្រុមអន្តរាគ​ម​ន៍​ចល័ត​ បានចុះត្រួតពិ​និត្យ និងឆែកឆេររុករកវត្ថុតា​ង​សត្វ​ព្រៃនៅ​ចំណុ​ចហា​ង​ជើងភ្នំត្រជា​ក់ចិ​ត្ត​​ ស្ថិតក្នុងភូមិស​ម្តេ​ចតា​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​​​ ខេត្តព្រះសីហ​នុ​​។

ក្នុងយុទ្ធនាការនោះ សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាង​រួ​មមាន​​​៖ ១- សាច់ជ្រូកព្រៃស្រស់ចំ​នួ​ន​ ១៦គីឡូក្រា​ម
២- សាច់កាំប្រម៉ាស្រស់​ ​១​៤,៥០គី​ឡូក្រា​ម​។

សមត្ថកិច្ចបញ្ជាក់ថា សកម្មភាពចុះបង្ក្រាបប​ទ​ល្មើស​សត្វព្រៃ​ខុ​សច្បា​ប់ខា​ងនេះ សមត្ថកិច្ចកំពុងបន្តនី​តិ​វិ​ធីតាម​ផ្លូ​វ​ច្បាប់៕ ដោយ៖ ដែន សីមា

×