Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជនសម្រុកចូលទីផ្សារទ្វេរដង មកទិ​ញទំនិ​ញ​គ្រប់​មុខ សម្រាប់​ថ្ងៃបុ​ណ្យចូ​លឆ្នាំ​ចិន

spot_img

ភ្នំពេញ៖ នៅមុនមួយថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំចិន គឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ ពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ តាមការចុះពិនិត្យសង្កេតមើលជាក់ស្ដែង គឺមានកូនចៅសែស្រឡាយចិនយ៉ាងច្រើន មកកាន់ទីផ្សារ ដើម្បីរកទិញទំនិញគ្រប់​មុខ ​សម្រាប់​ថ្ងៃបុណ្យចូលឆ្នាំចិន ដូចជា សាច់ជ្រូក សាច់ មាន់ ត្រី បន្លែ ផ្លែឈើគ្រប់មុខ និងផ្កាផងដែរ ទុកត្រៀមសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិននៅថ្ងៃស្អែកនេះ។

គិតពីចំនួននៃអតិថិជន កាលពីថ្ងៃដូ​ចសព្វដង គឺថ្ងៃមិនទាន់ជិតដល់​ថ្ងៃបុណ្យចូ​លឆ្នាំចិន និងថ្ងៃនេះ គឺចំនួនអតិថិជននៃ​ផ្សារ គឺមានចំនួនកើនទ្វេរដង ដោយមករកទិ​ញ​ទំនិញ​នៅផ្សារ ទុកសម្រាប់ថ្ងៃបុណ្យចូ​ល​ឆ្នាំចិន​នា​ឆ្នាំនេះ។ នៅពេលអតិថិជន មកកាន់ទីផ្សារច្រើនយ៉ា​ងនេះ ធ្វើឲ្យមានការកកស្ទះចរាចរណ៍នៅជុំវិញផ្សារ។ ប៉ុន្តែទោះយ៉ាងណា គេបានឃើញក្រុមសន្តិសុខផ្សារ បានជួយសម្រួស នៅក្នុង​បរិវេណផ្សារ និងតា​មដ​ងផ្លូវ នាជុំវិ​ញប​រិវេណ ដើម្បីកា​ត់ប​ន្ថយ នៃការកកស្ទះចរ​ស​ចរាចរណ៍​ ហើយពិសេសគឺរក្សាការពារនូវសន្តិ​សុ​ខ សុវត្ថិភា​ព សណ្ដាប់ធ្នាប់សាធា​រ​ណៈ និងបង្កាទប់ស្កាត់នៃអំ​ពើ​ចោរ​ក​ម្មផ​ង​ដែរ ដើម្បីសុវត្ថិភាព​អ​តិថិ​ជ​ននិង​បង​ប្អូនអា​ជី​វ​ករ។

ចំពោះសាច់ជ្រូក សាច់មាន់គឺលក់ដូរមា​នសន្ទុះកើន​ឡើងជាង​ពេល​មុនៗ គឺកាលពីមិនទា​ន់​ជិត​ដ​ល់ថ្ងៃបុ​ណ្យចូ​លឆ្នាំចិន គឺបង​ប្អូនអាជី​វករលក់សាច់ជ្រូក​ក្នុង១​ថ្ងៃអស់ជិ​ត​១តោនតែប៉ុណ្ណោះ តែនៅពេលនេះជិតដ​ល់​ថ្ងៃបុ​ណ្យចូ​លឆ្នាំចិន គឺបងប្អូនអាជីវ​ក​រល​ក់ដូរ​សាច់​ជ្រូក និងសា​ច់មាន់ មានការកើនឡើង​ទ្វេ​រដង​ឯណោះ ដោយលក់ដូរដាច់​រា​ប់លុយ មិនចង់ទាន់ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×