Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​រដ្ឋ​បាក​ខេត្ត​ព្រះសីហនុ​ថា មិនមាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​(​កូ​រ៉ូ​ណា​) កើតមាន​ក្នុង​មូលដ្ឋាន​នេះ​ទេ​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ២ និង​៤៦​នាទី រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​នៅក្នុង​ទឹកដី នៃ​ខេត្ត​ព្រះសីហនុ​ទាំងមូល មិនមាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​) នោះទេ​។​

​លោក​បន្តថា រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​គ្មាន​មូលដ្ឋាន​ការពិត គឺជា​ការបំពុល​សង្គម និង​ធ្វើឱ្យ​មានការ​ជ្រួលច្របល់​ទៅវិញ​ទេ​។​

​ចំពោះ​ករណីនេះ លោក ឃាង ភារ​ម្យ បញ្ជាក់ថា ត្រូវ​រង់ចាំ​តាមដាន​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល វិញ​ទើប​ត្រឹមត្រូវ ដោយ​មិនត្រូវ​នាំគ្នា​បំផុស​ព័ត៌មាន​មិន​ពិត​នោះឡើយ​។​

​ដោយឡែក មន្ត្រី​ប្រចាំការ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង បាន​ឲ្យ​ដឹង​ដែរ​ថា មិនមាន​អ្នកជំងឺ​រលាក​សួត​ឆ្លងកាត់ ព្រលានយន្តហោះ​នេះ​ទេ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា អ្នកដំណើរ ដែល​ធ្វើដំណើរ​តាម​ក្រុមហ៊ុន​ឡាន​ម៉ី LQ871 បាន​ចុះ​នៅវេលា​ម៉ោង ៧ និង​១០​នាទី​ព្រឹក​នា​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ ហើយ​ថា អ្នកដំណើរ​រូបនោះ លោកគ្រូ​ពេទ្យ ក៏បាន​ពិនិត្យ​រួចហើយ គឺ​មិនមាន​មេរោគ​អ្វី​នៅក្នុង​ខ្លួន របស់គាត់​ទេ ទើប​គ្រូពេទ្យ​អនុញ្ញាត ឲ្យ​អ្នកដំណើរ​រូបនោះ បាន​ចូល​ព្រលានយន្តហោះ​នេះ​ជាធម្មតា​៕ ដោយ​៖ ដែន សីមា​


×