កោះកុង៖ មេភូមិពាមកាយ ឃុំកោះស្តេច សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសដោយសារតែវិបត្តិផ្ទាល់ខ្លួន។ ហេតុការណ៍នេះ បានកេីតឡេីង នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ វេលា ម៉ោង ០៦:៥៤ នាទីព្រឹក នៅចំនុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ដោយសពរងគ្រោះគាត់ជាមេភូមិ ។
តាមការសាកសួរពីភរិយាសព បានឲ្យដឹងថា សពរងគ្រោះមាន តាំង ចក់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិពាមកាយ ហេីយនៅរយៈពេលប៉ុន្មានថ្ងៃនេះ ប្តីរបស់គាត់មាន អាការៈខុសប្លែកពីធម្មតា ហេីយគាត់តែងតែតាមមេីលរហូត លុះដល់ព្រឹកមិញ ពេលភ្ញាក់ពីគេង គាត់ចូលបន្ទប់ទឹក ស្រាប់តែប្តីរបស់គាត់ បានយកដែកព្យួរខោអាវ មកចងមកមាត់ទ្វារបន្ទប់ទឹក ហើយក៏ដេីរទៅក្រោយផ្ទះ គាត់ក៏បានស្រែកឆោឡោ អោយអ្នកជិតខាងជួយ រួចក៏នាំគ្នាទៅរកប្តី របស់គាត់ ស្រាប់តែប្រទះឃើញ ប្តីគាត់ចងក នឹងដេីមស្មាច់កម្ពស់ប្រហែល ៣ ម៉ែត្រ ដែលមានចំងាយប្រមាណ ៤៥០ម៉ែត្រ ពីផ្ទះរបស់គាត់ ហើយអ្នកជិតខាង ក៏បានឡេីងយកគាត់ចុះ តែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏រាយការណ៍មកប្រាប់សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលឃុំកោះស្តេច ដេីម្បីចុះត្រួតពិនិត្យ ។
ក្រោយទទួលបានពត៌មាន កម្លាំងជំនាញ អធិការស្រុកគីរីសាគរ សហការជាមួយ កម្លាំងប៉ុស្តិ៍កោះស្តេច ដោយមានការចូលរួមពីមន្ត្រី ពេទ្យមណ្ឌលសុខភាពកោះស្តេច និងអាជ្ញាមូលដ្ឋាន ចុះធ្វើការកោសល្យវិច័យសព ក្រោយពិនិត្យបានសន្និដ្ឋានថា សពរងគ្រោះពិតជាបានចង ក សម្លាប់ខ្លួនដោយខ្លួនឯង ពិតប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖កូឡាប