Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​ប​វេ​ល ដុតបំផ្លាញដំណាំ​កញ្ឆា​​ជាង២៧​០​០​​​ដើម ​ដែល​ព​លរដ្ឋ​​លួ​ច​​​​ដាំ លក់​លើអាជី​វកម្ម​​លើ​​ទីផ្សា​រ

spot_img

បាត់ដំបង​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេ​ល បានដុតបំផ្លាញដំណាំ​កញ្ឆា​​ជាង២៧០០​​ដើម ​ដែល​ព​លរដ្ឋ​​លួច​​​ដាំ​ កាលពី​ថ្ងៃ​ទី​២៥ មក​រា ២០២០នេះ ស្ថិត​នៅ​ក្នុង​ដីចំការ​មួយ​​កន្លែង​ ក្បែរ​មាត់​ស្ទឹង ​ភូមិ​តា​គត់ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​​វេ​​ល​ ។

លោក​វ​រ​សេនីយ៍​ទោ សុខ សា​រិ​ន អធិការ​នគ​រ​បាល​​ស្រុ​ក​ប​​វេ​ល បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញនៃ​អធិកា​រ​បាន​​សហ​ការ​​ជា​មួ​​យ​​កម្លាំង​ប៉ុស្តិ៍​នគរបាល​ក្តុល​​តា​​ហែ​ន រួម​ជាមួយ​កម្លាំង​ប្រជា​​កា​រពា​រ​​ បាន​ចុះ​បង្ក្រាប​និង​កាប់​​បំ​ផ្លាញ​ដំណាំ​កញ្ឆា​ខុសច្បាប់ ដែល​​​ដាំ​នៅ​ក្នុង​​ចំ​ការ របស់​ឈ្មោះ រ័​ត្ន ឈូ​យ ភេទ​ប្រុស ​អាយុ​៦៨​ឆ្នាំ​ ​។ ម្ចាស់​ចំការ​បាន​លួច​ដាំ​​ដំ​ណាំ​កញ្ឆា​នេះ ​ដោយ​បំពាន​ច្បាប់​ហា​ម​ឃាត់ ប៉ុន្តែ​ក្រោយ​ពី​មាន​​សេចក្ដីរាយការណ៍ ​ទើប​កម្លាំង​ចុះ​ពិនិត្យ​និង​សុំ​គោ​ល​​កា​រ​​ណ៍​​ទៅ​លោ​កស្នង​កា​រ​ខេត្ត​ ដើ​ម្ប​កាប់​បំផ្លាញ​ និង​ប្រមូល​ដុត​កម្ទេច​ចោល​​នៅ​​​នឹង​កន្លែង​​តែ​ម្ដង​។

ដំណាំ​កញ្ឆា​ដែល​ត្រូវ​កាប់​បំផ្លាញ​​​និង​ដុត​កម្ទេច​ចោ​ល​​ទាំ​ងនោះ​​មាន​​ស​រុប​​ចំ​នួន​២៧៧០​ដើម ​។ ដោយឡែក ​គ្រាប់ពូជ​​និង​កូនដើ​ម​​កញ្ឆា​​​មួយ​ចំនួន​ទៀត ​ក៏​​ត្រូវ​ដុតកម្ទេច​​ចោ​ល​ជាមួយ​គ្នា​។ ​យោង​តាម​គោល​ការ​រប​ស់​​លោ​កស្នង​ការ​​ខេត្ត សមត្ថកិច្ច​បាន​នាំ​ខ្លួន​ម្ចាស់​ចំការ​​​ទៅ​​សួរនាំ ដើម្បី​ធ្វើ​កំណត់ហេតុ ហើយ​​កម្លាំង​ជំនាញ​បា​ន​​ធ្វើ​ការ​​អប់រំ និង ធ្វើ​កិច្ចសន្យា​ឲ្យប​ញ្ឈ​ប់​​ការ​លួច​ដាំ​ដំណាំ​ក​ញ្ឆា​​ដោ​យ​ខុ​សច្បាប់​​នេះ​​។​

លោករ័​ត្ន ឈូ​យ ដែលជា​ម្ចាស់​ចំការ បាននិយាយប្រាប់សមត្ថកិច្ចថា ការ​ដាំ​ដំណាំ​កញ្ឆា​ ​ដើម្បីលក់លើអាជីវកម្ម​លើ​ទីផ្សារ។

លោកអធិការ បានបន្ថែមថា ​លោកស្នងការ​ខេត្ត​សម្រេ​ច​​ឱ្យ​ធ្វើការ​បង្ក្រាប​​និ​ង​​រឹបអូស​​ទាំ​ង​អស់ ដើម្បី​ដុត​កម្ទេចចោល​ ចំណែកម្ចាស់​​ចំ​ការ​​បានឱ្យ​ត្រឡប់​ទៅ​លំ​នៅ​​ឋា​ន​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​​​និ​ង​អ​ប់រំ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×