Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់​ក្មេង​ពាល​សិស្សសាលា​ទាំង​៤​នាក់ វាយ​ក្មេងស្រី​ម្នាក់​មាន​របួស​ចិ​ញ្ចើ​ម​ដេរ​អស់ ៣ ថ្នេរ​

spot_img

​បាត់ដំបង ៖ បន្ទាប់ពី​មានការ​ប​ងារ​បង្ហោះ​រូបថត​ក្មេងស្រី​ម្នាក់​មាន​របួស​ចិញ្ចើម​ដេរ​អស់ ៣ ថ្នេរ ដោយសារ​តែមាន​ក្មេងប្រុស ៤ នាក់ វាយ​នោះ ពេលនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន កំពុង​រៀបចំ​ឯកសារ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​បន្ត ។

​លោក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក សំពៅ​លូន បានអោយដឹង​នៅ​ព្រឹក​នេះ​ថា ករណី ក្មេងៗ​ប្រុស ៤ នាក់ វាយ​ទៅលើ សិស្សស្រី​ម្នាក់ បណ្ដាល​ឲ្យ​របួស​ចឹ​ញ្ចេ​ី​ម​នោះ សមត្ថកិច្ច​របស់លោក​សម្រេច​បញ្ជូន​សំណុំរឿង​ទៅ តុលាការខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ។

​លោក​អធិការ​បានអោយដឹងថា កាលពី​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ មាន​ករណី​ហឹ​ង្សា​មួយ​កើតឡើង​នៅ អនុវិទ្យាល័យ កូនភ្នំ​មិត្តភាព ភូមិ ស្រឡៅ​ជ្រំ ឃុំ សិរី​មានជ័យ ស្រុក សំពៅ​លូន ខេត្តបាត់ដំបង បង្កឡើង​ដោយ សិស្ស​ប្រុស​ក្មេងៗ ៤ នាក់ ប្រើ​ហឹ​ង្សា​ទៅ​លេ​ី​សិស្សស្រី​ឈ្មោះ គី លី​ណា អាយុ ១៣ ឆ្នាំ បណ្ដាលអោយ​របួស​ចឹ​ញ្ចើ​ម ។

​លោក​អធិការ​បាន​បន្តថា មុនពេល​កើតហេតុ សិស្សស្រី​ឈ្មោះ គី លី​ណា បាន​និយាយ​ចំអែចំអន់​លេង​ជាមួយ​សិស្ស​ប្រុស​ក្មេងៗ​ទាំង ៤ នោះ​ថា​ជា​ប្ដី ។ ប៉ុន្តែ​សិស្ស​ប្រុស​ម្នាក់​បាន​ហាម​កុំ​អោយឈ្មោះ គី លី​ណា ហៅ​ខ្លួន​ជា​ប្ដី​បែបនេះ ។ បន្ទាប់មក​ក៏មាន​ការជជែក​គ្នា សិស្សស្រី​ឈ្មោះ គី លី​ណា បាន​ធាក់​សិស្ស​ប្រុស​ម្នាក់​ចំពោះ​ចុក​រមួល ឃើញ​ដូច្នោះ សិស្ស​ប្រុស​ក្មេងៗ​ទាំងនោះ​ក៏​នាំគ្នា​វ៉ៃ​ទៅលើ សិស្សស្រី​ឈ្មោះ គី លី​ណា តែម្ដង ហើយ​មាន​សិស្ស​ប្រុស​ម្នា​ក់បាន​យក​ខ្សែក្រវាត់ ក្រវី ត្រូវ​ចិញ្ចើម​បណ្ដាលអោយ​របួស​ចិញ្ចើម​នោះ​ខាងស្ដាំ ។

​ក្រោយពី​កើតហេតុ លោកគ្រូ អ្នកគ្រូ បាន​សម្របសម្រួល​បញ្ច​ប់​បញ្ហា​ព្រោះតែ សុទ្ធតែជា​ក្មេងៗ​ដែលមាន​អាយុ​តែ ១២-១៣ ឆ្នាំ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ពេល​សម្របសម្រួល​គ្នា​មិនត្រូវ​ខាង សិស្សស្រី​រងគ្រោះ​ក៏បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ដើម្បី​ទាមទារ​រក​យុត្តិធម៌ ។

​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន បាន​ហៅ​ក្មេងៗ​ទាំង ៤ នាក់ ដែលមាន​ឈ្មោះ ៖ ១- ឈ្មោះ ថា កក្កដា ភេទ ប្រុស អាយុ ១២​ឆ្នាំ ២-​ឈ្មោះ ទូច សុផាត ភេទ​ប្រុស អាយុ ១២​ឆ្នាំ ៣- ឈ្មោះ និ​ន សម្បត្តិ​ចិ​ត្រា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ ៤-​ឈ្មោះ អ៊ួ​ញ សៅ​លី ភេទ​ប្រុស អាយុ ១៣​ឆ្នាំ មក​សាកសួរ រួច​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។ ប៉ុន្តែ​ដោយសារតែ​ក្មេងៗ​ប្រុស​ទាំង ៤ នាក់ នោះ​ជា​អ​និតិ​ជន សមត្ថកិច្ច​នគរបាល ប​ញ​បញ្ជូន​តែ​សំណុំរឿង​តែប៉ុណ្ណោះ​ចំណែក ក្មេងៗ​ទាំង ៤ នាក់​នោះ សមត្ថកិច្ច​អោយ អាណាព្យាបាល​មក​ធ្វើលិខិត​ធានា​យកទៅ​វិញ ។

​ចំណែក​ក្មេងស្រី​រងគ្រោះ បានទាមទារ​សំណង​ចំនួន ១២ លាន​រៀល ពី​ក្មេងៗ​ទាំង ៤ ប៉ុន្តែ​ដោយសារតែ​ម្ដាយ​ឪពុក​ក្មេងៗ​ទាំង​៤ ធ្វើ​កម្មករ​នៅ​ថៃ ជា​គ្រួសារ​ក្រីក្រ មាន​ប្រាក់​សរុប​តែ ៨០ ម៉ឺន​រៀល សង​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ព្រម​ទទួល​ឡើយ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×