Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សាលាស្រុក​ចន្ទ្រា​ចុះ​ណែនាំ​ឱ្យ​ពលរដ្ឋ​ចិញ្ចឹមសត្វ​គោ ក្របី បញ្ឈប់​ព្រលែង​ឲ្យ​ដើរ​តាមផ្លូវ នាំ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​

​ខេត្តស្វាយរៀង​៖ ​ក្នុង​បំណង ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ស្រុក​ចន្ទ្រា ឱ្យបាន​ល្អ​នោះ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ លោក រាជ បុ​ន អភិបាលរង​ស្រុក បាន​ដឹកនាំ​ក្រុមការងារ រួមមាន​៖ ប្រធានការិយាល័យ​អន្តរ​វិស័យ​ស្រុក អធិការរង​នគរបាល​ស្រុក លោក​មេឃុំ ក្រុមប្រឹក្សាឃុំ មេ​ប៉ុស្តិ៍​និង​មន្ត្រីរដ្ឋបាល​ឃុំ និង​មេភូមិ​ចេក ឃុំ​សំរោង បាន​ចុះ​ណែនាំ​ប្រជាពលរដ្ឋ និង​បញ្ចៀស​សត្វ​គោ ក្របី របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ចេក ឃុំ​សំរោង ឱ្យធ្វើ​ដំណើរ​តាមផ្លូវ​រទេះ​វិញ បញ្ឈប់​ការធ្វើដំណើរ​តាមផ្លូវ​កៅស៊ូ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​សណ្ដាប់ធ្នាប់​សាធារណៈ​។​

​លោក ធឿន រដ្ឋា ប្រធានការិយាល័យ​អន្តរ​វិស័យ​សាលាស្រុក​ចន្ទ្រា​បានឱ្យដឹងថា ដើម្បី​សោ​ភណ្ឌ​ភាព​បរិស្ថាន និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​ស្រុក បានល្អ​ដោយមាន​ការណែនាំ ពី​លោក​អភិ​ស្រុក​ផ្ទាល់ បាន​ចាត់​ក្រុមការងារ​ស្រុក​ចុះ​អប់រំ និង​ស្នើរ​ដល់​ប្រជាពលរដ្ឋ​ចិញ្ចឹម​គោ ក្របី កុំ​ព្រលែង នៅលើ​ផ្លូវជាតិ​ដែល​ចាក់​កៅស៊ូ នាំឱ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ និង​បញ្ចៀស​គ្រោះ​ចរាចរណ៍ ដែល​កើតជា​យថាហេតុ​ផងដែរ​។ ក្នុងនោះ​ក្រុមការងារ បានឱ្យ​ពលរដ្ឋ​ត្រូវ​ព្រលែង និង​ដេញគោ ក្របី​តាមផ្លូវ​រទេះ​វិញ ដែល​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ច្រើន​។​

​លោក បាន​បញ្ជាក់ថា ស្រុក​ចន្ទ្រា បច្ចុប្បន្ន​ដោយមាន​ការ​យកចិត្តទុកដាក់​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត និង​មានការ​ណែនាំ​ពី​អាជ្ញាធរខេត្ត​ផង​នោះ បានធ្វើឱ្យ​វិស័យ​ផ្លូវ​គមនាគមន៍​ស្រុក មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ទាំ​ផ្លូវ​ចាក់​កៅ ស៊ូ​និង​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ត្រូវបាន​ស្ថាបនា​ឡើង ជា​បន្តបន្ទាប់ ទន្ទឹម​និង​ការរីកចម្រើន​នេះ ប្រជាពលរដ្ឋ​មួយចំនួន នៅក្នុង​ស្រុក​តាំងពីដើម​រៀងមក ក្រៅពី​ធ្វើស្រែ​ចំការ​នោះ ពួកគាត់​បាននាំគ្នា​ចិញ្ចឹមសត្វ​គោ ក្របី ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផងដែរ តែ​ពួកគាត់​មួយចំនួន​តូច នៅតែ​ព្រលែង​គោ ក្របី នៅលើ​ផ្លូវជាតិ​ចាក់​កៅស៊ូ ដែលនាំឱ្យ​ប៉ះពាល់ សោ​ភណ្ឌ​ភាព​ស្រុក​។​

​លោក​បាន​បន្ថែមទៀតថា កន្លងមក​អាជ្ញាធរ​ឃុំ និង​ស្រុក​ក៏​ធ្លាប់បាន​ណែនាំ​ប្រជាពលរដ្ឋ​សូមកុំ​ព្រលែង​សត្វពាហនៈ​របស់ខ្លួន​នៅលើ​ផ្លូវ​ចាក់​កៅស៊ូ ត្រូវ​ដេញ​សត្វ​ក្របី​គោ ឱ្យទៅ​តាមផ្លូវ​រទេះ​វិញ ដើម្បី​កុំឱ្យ​ខូច​ផ្លូវ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ហើយ​អាជ្ញាធរ និង​ចុះ​អនុវត្តន៍​ការងារ​នេះ ឱ្យបាន​ដូច​ភ្លៀងរលឹម​៕ វ៉ៃ​កូ​

×