Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​បំពុលសង្គម​​បុគ្គល​ពីរ​នាក់ ផ្សាយ​ព័ត៌មាន​ថា ខេត្តសៀមរាប​មាន​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​

​សៀ​ម​រាប​៖ ​ក្រុម​បំពុលសង្គម​​បុគ្គល​ពីរ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ដែលជា​ជនសង្ស័យ​ថា​ជា​អ្នក​បំផុសបំផុលព័ត៌មាន​ទាក់ទង​នឹង មេរោគ​ប្រភេទ​ថ្មី កូ​រ៉ូ​ណា ដែល​កើត​មាននៅ​ខេត្តសៀមរាប​ក្រុង​សៀមរាប នៅឯសណ្ឋាគារ​ប៉ាស៊ីហ្វិក ឥឡូវ​ត្រូវបាន​នាំខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ហើយ​។​

​សេចក្តីបំភ្លឺ​ខេត្តសៀមរាប​ពុំមាន​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV)​បើ​គិត​ត្រឹម​វេលា​ម៉ោង ១៧៖០០​នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​។ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន និង​អ្នកសារព័ត៌មាន​​ជាតិ​-​អន្តរជាតិ​ជ្រាបថា ៖ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ មានការ​ចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម​​ថា​មាន​ជនជាតិ​ចិន​ចំនួន ០៤​រូប​ដែល​ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​​មាន​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCov) និង​បាន​ឆ្លង​ដល់​មគ្គុទេសក៍​ភាសា​ចិន​ម្នាក់​។​

​តាមរយៈ​ការចុះ​ដល់ទី​តាំង​សណ្ឋាគារ​ផ្ទាល់ និង​ការស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​
​និង​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា ពុំមាន​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ដូច​ព័ត៌មាន​
​បាន​ចែករំលែក​នោះទេ ហើយ​សណ្ឋាគារ​បាន​នឹង​កំពុងដំណើរការ​ជាធម្មតា​។ សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ និង​
​ស្វែងរក​ជន​ដែល​បាន​ប្រឌិត​ព័ត៌មាន​នេះ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ និង​មាន​ចំណាត់​ការបន្ត​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​សាធារណជន​កុំ​បន្ត​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​
​មិនមាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​បង្ក​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម ហើយ​ជន​ប្រឌិត​
​ព័ត៌មាន​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ក្នុង​លិខិត​សេចក្តីបំភ្លឺ​ខាងក្រោម ៖​

×