Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស ៨នាក់ដួ​លសន្ល​ប់នៅវិទ្យាល័យក្រាំងស្លា បណ្តាល​ម​កពីកា​រភ័​យត​ក់ស្លុត

spot_img

តាកែវ៖ ករណីសិស្សសាលាដួលសន្ល​ប់​តៗ​គ្នា​ចំនួន ៨នាក់នេះ គឺកើតឡើងនូវវេលាម៉ោង ១០ព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅសាលាវិទ្យាល័យក្រាំងស្លា​រ ​ស្រុ​កព្រៃក​ប្បា​ស ខេត្ត​តា​កែវ​ ។

លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ​ ​យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ក្រោយទទួលបាន​ព័ត៌មានថា​ មានករណីសិស្សសាលាដួល​ស​ន្លប់ នៅស្រុ​កព្រៃ​ក​ប្បា​ស រូប​លោក​បានចុះ​ទៅជួប​ផ្ទា​ល់នៅ​ម​ន្ទីរពេទ្យបង្អែកស្រុកព្រៃក​ប្បា​ស​ ជាមួយសិស្សដែលជួប​ប​ញ្ហាដួ​លស​ន្ល​ប់នោះ ដើម្បីធ្វើការសួរសុខ​ទុ​ក្ខ និងសួរនាំពីមូលហេ​តុ​មួយ​ចំ​នួនពីអា​ណាព្យាបា​ល​ ដែលបណ្តាលឲ្យយមានករណីដួល​ស​ន្លប់នេះ បើតាមការបញ្ជាក់ពីអណាព្យា​បា​ល​សិស្ស បានឲ្យដឹងថា ក្មេងៗទាំងនោះ​សុ​ទ្ធតែ​អ្នកស្រ​ឡាញ់ការសិក្សា រៀនរហូ​ត​ដល់ម៉ោង ១២យប់ ហើយព្រឹក​ឡើ​ង ​មករៀនដោយមិនទាន់មា​ន​ញុំ​បាយឡើ​យ​ ។

គ្រូពេទ្យប​ញ្ជា​ក់ថា មូលហេតុដែលដួលសន្លប់​ប​ណ្តា​លមក​ពីគាត់​ខ្សោ​យ ខ្វះអាហារបំប៉ន ​សម្រាកមិន​គ្រប់​គ្រាន់​ ទទួលទានអាហា​រ​មិន​គ្រប់​គ្រាន់ មិនទៀងទាត់ ទើបជួបបញ្ហាបែ​ប​នេះ​ ​ហើយមកទល់ពេលនេះសិស្ស​ស្រី​ទាំង​ ០៨នាក់បាន​ដឹង​ខ្លួន​ឡើងវិ​ញ​ហើយ និងមានអាកា​រៈធូរស្រាលច្រើន​ហើយ ក្រោយទទួលបានការសង្គ្រោះ​ពី​ក្រុម​គ្រូ​ពេទ្យ​ ៕ដោយ៖តាកែវ

spot_img
×