Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​សុី​ទេ​ន​ហ្គេ​ស ឆេះ​នៅ​ស្ថានីយប្រេងឥន្ធន​:​តេ​លា សម្បត្តិ​មាន​ហេង បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ រលាក​ពេញ​ខ្លួន

​ភ្នំពេញ​៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ រលាក​រលួស​ពេញ​ខ្លួន ក្នុង​ហេតុការណ៍ ឆេះ​ស្ថានីយប្រេងឥន្ធន​:​តេ​លា សម្បត្តិ​មាន​ហេង ជិត​បឹង​ស្នោ កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី យប់​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្រុម​០៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ស្ថានីយប្រេងឥន្ធន​:​តេ​លា សម្បត្តិ​មាន​ហេង ដែលមាន ម្ចាស់​ឈ្មោះ ព្រុំ សុផាន់​ណា ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ សញ្ជាតិ​ខ្មែរ ។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មូលហេតុ ឆេះ​ខូចខាត​មកពី​ធ្លាយ​សុី​ទេ​ន​ហ្គេ​ស បណ្តាល​មាន​អគ្គិភ័យ នឹង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​ឡេី​យ ។​

​ក្នុង​ហេតុ​ការ​ខាងលើ​ប្រើ​រថយន្ត​អស់​ចំនួន ១០​គ្រឿង ទឹក​អស់​ចំនួន ២០​ឡាន ស្មើរ​នឹង ៨០​ម៉ែត្រគូប ។​​រថយន្ត​ជំនួយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើរ​នឹង 0៦​ម៉ែត្រគូប។​

​រថយន្ត​ជំនួយ​ក្រសួងមហាផ្ទៃ​ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៣ ស្មើរ​និង ១២​ម៉ែត្រគូប ។​

​រថយន្ត​ជំនួយ បុរី​ប៉េង​ហួត​ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើរ​នឹង ១០​ម៉ែត្រគូប​។​

​រថយន្ត​ជំនួយ​សាលាខណ្ឌ​ច្បារអំពៅ​ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើរ​នឹង 0៥​ម៉ែត្រគូប ។​

​រថយន្ត​ជំនួយ ទីក្រុង​កោះ​ពេជ្រ​ចំនួន ០៣​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំ​នួ ន​០១​គ្រឿង​ស្មើរ​នឹង​១០​គូប​។​

​ក្រោយពី​មានការ​ជួយ​អន្តរាគមន៍​រួច​ទើប​រលត់ទៅវិញ នៅវេលា​ម៉ោង​៨​យប់ ថ្ងៃ​ដដែល ៕ ដោយ​៖​កូ​ឡាប​

 

×