ក្រោយជោគជ័យនៃកិច្ចចរចា ថ្ងៃទី ៩/១ កូរ៉េខាងជើង និងកូរ៉េខាងត្បុងបានឯកភាពបន្តកិច្ចចរចាជាន់ខ្ពស់ នៅថ្ងៃទី ១៥ ខែមករា ដើម្បីពិភាក្សាលើបណ្ហាក្រុងព្យុងយ៉ាងអាចចាត់ក្រុមសិល្បៈរបស់ពួកគេចូលរួមក្នុងអូឡាំពិករដូវរងារ។
តាម Yonhap កូរ៉េទាំង២ នៅថ្ងៃទី ១៣ ខែមករា បានឯកភាពរៀបចំកិច្ចចរចាថ្នាក់ឯកទេស នៅថ្ងៃទី ១៥ ខែមករា នៅ Tongil Pavilion ស្ថិតក្នុងភូមិផ្អាកសង្គ្រាម Panmunjom។
ប្រភពពីក្រសួងឯកភាពកូរ៉េខាងត្បូង ឲ្យដឹងថា កូរ៉េខាងជើង បានផ្តើមសំណើរកិច្ចចរចា សម្រាប់អាចចាត់ក្រុមសម្តែងសិល្បៈទៅចូលរួមអូឡាំពិករដូវរងា Pyeong នៅសេអ៊ូល។
គេបានដឹងថា Hyon Song-Wol ប្រធានក្រុមតន្ត្រី Moranbong នឹងជាសមាជិកម្នាក់ក្នុងចំណោមប្រតិភូមានគ្នា៤នាក់ របស់កូរ៉េខាងជើងចូលរួមពិភាក្សាជាមួយកូរ៉េខាងត្បូងនៅថ្ងៃទី ១៥ ខែមករានេះ។
Moranbong ជាក្រុមតន្ត្រីនារី សម្តែងតន្ត្រី Pop , rock និងឈុតគួបផ្សំរវាងសម័យទំនើបជាមួយប្រពៃណី។
នេះជាក្រុមតន្ត្រីមានសុទ្ធតែនារីដំបូងគេនៅកូរ៉េខាងជើង។
មេដឹកនាំកូរ៉េខាងជើង Kim Jong-Un ជាអ្នកជ្រើសរើសសមាសភាពក្រុមតន្ត្រីនេះដោយផ្ទាល់។
Maranbong ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបរទេសឲ្យរហស្សនាមថា ជា “Spice Girls” របស់កូរ៉េខាងជើង”។
បណ្តាសមាជិកនៃក្រុមតន្ត្រី សុទ្ធសឹងជាអ្នកមានឋានៈខ្ពស់ ក្នុងកងទ័ពកូរ៉េខាងជើង។
ក្រុមសិល្បៈនេះ មានលក្ខណៈសម្តែងក៏ដូជាសម្លៀកបំពាក់រងឥទ្ធិពលពីលោកខាងលិច អាទិ៍ ស្លៀករ៉ូបខ្លីៗ ពាក់ស្បែកជើងកែងចោតខ្ពស់។
ក្រុមសិល្បៈនេះក៏បានទៅសម្តែងនៅប្រទេសក្រៅជាអាទិ៍ ចិន តែពុំធ្លាប់ចេញទៅសម្តែងនៅប្រទេសលោកខាងលិចទេ។
Moranbong ក៏មាននូវបទចម្រៀងឃោសនាឲ្យរដ្ឋការព្យុងយ៉ាង អមជាមួយបទចម្រៀងបែបតន្ត្រី Pop របស់លោកខាងលិច។
តាម Sino NK ក្នុងអំឡុងពេលសម្តែងរបស់ក្រុមតន្ត្រីនេះម្តងៗតាមទូរទស្សន៍ជាតិផ្សាយបន្តផ្ទាល់នោះ អាគារលក់ដូរទាំងអស់នៅព្យុងយ៉ាងសុទ្ធសឹងបិទទ្វារ ហើយតាមដងផ្លូវពុំមានមនុស្សធ្វើដំណើរទេ។
រដូវរំហើយ ឆ្នាំ ២០១៥ មានពាក្យចរចាមអារាមថា ក្រុមតន្ត្រី Moranbong បានរលាយបាត់ ព្រោះពុំឃើញពួកគេសម្តែងអស់ពេលរាប់ខែ។
លើសពីនេះ ក៏មានព័ត៌មានថា ក្រុមតន្ត្រីនេះ ត្រូវបានជំនួសដោយក្រុមតន្ត្រីនារីមួយទៀត មានឈ្មោះថា Chongbong។
ប៉ុន្តែនៅខែកញ្ញា ឆ្នាំ ២០១៥ ស្រាប់តែពួកគេបង្ហាញវត្តមាន នៅពីមុខមេដឹកនាំ Kim Jong-Un ព្រមទាំងប្រតិភូ គុយបាមួយដែឡកំពុងធ្វើទស្សនៈកិច្ចនៅកូរ៉េខាងជើង៕ ចន្ទ្រា