Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុម័តទាំ​ងស្រុងលើ “គម្រោងអភិវឌ្ឍរោងចក្រអ​គ្គិ​សនី​ដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ​គម្រោងអភិវឌ្ឍបណ្ដាញប​ញ្ជូ​ន២​៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូ​ង​ថ្មខេ​ត្តឧត្ត​រ​មាន​ជ័​យ

spot_img

ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរ​ដ្ឋ​មន្រ្តី​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ស​ម្តេ​ចអ​គ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក​ម្ពុ​ជា បានសម្រេចអនុម័​ត​ទាំងស្រុង លើ “គម្រោងអភិវឌ្ឍរោងចក្រ​​អគ្គិស​នីដុត​ធ្យូ​ងថ្ម ២៦៥មេហ្គាវ៉ាត់ នៅ​ស្រុ​កត្រពាំ​ងប្រា​សាទ ខេត្តឧត្តរមាន​ជ័​យគម្រោងអភិវ​ឌ្ឍ​បណ្ដា​ញប​ញ្ជូន​២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូ​ង​ថ្មខេត្ត​ឧត្ត​រមានជ័យ មកអនុស្ថានីយសៀមរាប​ ​និងគម្រោងអភិវឌ្ឍរោងច​ក្រ​អគ្គិ​សនីដុតធ្យូងថ្ម៧០០មេ​ហ្គា​វ៉ាត់ នៅស្រុកបទុមសាគរ ​ខេ​ត្តកោះកុង និងការអនុវត្តប​ន្ត​ទៀត”៕ដោយ៖កូឡាប

 

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្តើម​បន្ត​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី​“​សំណើរ​សុំ​ការពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​ចំនួន ៣ គឺ ទី​១ គម្រោង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២៦៥ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ទី​២ គម្រោង​ខ្សែបណ្ដាញ ២៣០ គីឡូវ៉ុល ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​
​ស្រុក​ត្រពាំង​ប្រាសាទ មក​អនុ​ស្ថានីយ​ខាងកើត​សៀមរាប និង​ទី​៣ គម្រោង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០ មេ​ហ្កា​វ៉ា​ត់​នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​”​។​

​លោក​ផៃ ស៊ី​ផាន បាន​រៀបរាប់​ពី​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​៖

​នៅក្នុង​ផែនការមេ​បន្ថែម​ប្រភព​អគ្គិសនី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០៣០ ដែល​បាន​សិក្សា​ខាងលើ ដើម្បី​បំពេញ​ឲ្យ​បាន​គ្រប់គ្រាន់​នូវ​ប្រភព​អគ្គិសនី សម្រាប់​ផ្គត់ផ្គង់​ឲ្យ​សេចក្តីត្រូវការ​អគ្គិសនី​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៤ យើង​នៅមាន​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ថ្ម ចំនួន ២ កន្លែង​ទៀត ដែល​ត្រូវធ្វើ​ការអភិវឌ្ឍ គឺ​៖ ទី​១ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២៦៥ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ប្រើប្រាស់​សក្តានុពល​រ៉ែ​ធ្យូងថ្ម​ដែលមាន​នៅក្នុង​តំបន់​នោះ ដែល​បានគ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ និង​ទី​២ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ៧០០ មេ​ហា្ក​វ៉ា​ត់​នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដោយ​ប្រើប្រាស់​ធ្យូងថ្ម​នាំចូល​តាម​ច្រក​សមុទ្រ ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤​។ ពាក់ព័ន្ធ​ជាមួយ​ការអភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ទាំង ២​នេះ រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ធ្វើការ​វិនិយោគ​លើ​គម្រោង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២៦៥ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាមួយគ្នា​នោះ​ធ្វើការ​វិនិយោគ​លើ​គម្រោង​សាងសង់​បណ្តាញ​បញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​នេះ មក​អនុ​ស្ថានីយ​ខាងកើត​សៀមរាប និង​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ROYAL GROUP សហការ​ជាមួយ​ក្រុមហ៊ុន SINOSTEEL EQUIPMENT & ENGINEERING CO.,LTD មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ធើ្វ​ការអភិវឌ្ឍន៍​គម្រោង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ៧០០ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដោយ​ប្រើប្រាស់​ធ្យូងថ្ម​នាំចូល​តាម​ច្រក​សមុទ្រ​។​
​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​គម្រោង​ទាំង ៣ ខាងលើនេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ប​ងើ្ក​ត​គណៈកម្មការ​ចរចា​អន្តរក្រសួង ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ទាំង ២​។ ដំណើរការ​នៃ​ការចរចា​គម្រោង​ទាំង ៣ នេះ បាន​ចែកចេញជា ២ វគ្គ វគ្គ​ទី​១ ចរចា​លើ​លក្ខខណ្ឌ​បច្ចេកទេស និង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​របស់​គម្រោង ដែល​ត្រូវ​ឯកភាពគ្នា​ជាមុន មុន​ឈានដល់​វគ្គ​ទី​២ គឺ​ការចរចា​រៀបចំ​កិច្ចព្រមព្រៀង​សម្រាប់​ការវិនិយោគ​គម្រោង​។ បច្ចុប្បន្ន​លក្ខខណ្ឌ​បច្ចេកទេស លក្ខខណ្ឌ​ហិរញ្ញវត្ថុ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង (IA) កិច្ចព្រមព្រៀង​ទិញ​លក់​ថាមពល (PPA) និង លិខិតធានា​របស់​រាជ​រដ្ឋាភិបាល (LOG) សម្រាប់​ការវិនិយោគ​គម្រោង​ទាំង ៣ នេះ​។​

​លោក​បាន​បន្តថា គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​២៦៥​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​រោងចក្រ​អគ្គិសនី​ដែល​ក្រុមហ៊ុន HSCMC ត្រូវ​អភិវឌ្ឍ គឺ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ដែល​រ៉ែ​ធ្យូងថ្ម​ជីក​បាន​នៅ​តំបន់​នោះ មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​អនុភាព​ដំឡើង​សរុប ២៦៥ មេ​ហ្កា​វ៉ា​ត់ និង​អានុភាព​ធានា​ផ្តល់​ឲ្យ​បណ្តាញ​ជាតិ ២៣០ មេ​ហា្ក​វ៉ា​ត់ ក្នុងនោះ​អគ្គិសនី​កម្ពុជា ត្រូវ​ធានា​ទិញ​ថាមពល ៨៥% ស្មើនឹង ១៧១២,៥៨ លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយឆ្នាំ​។ ទំហំ​វិនិយោគ​សរុប ២៩៤,៣០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទុន​ផ្ទាល់ ៣០%​និង​ខ្ចី​ពី​ធនាគារ ៧០% តាម​អត្រា​ការប្រាក់ ៦,៥%​។ ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​មាន​៖ ១-​ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ​អគ្គិសនី​។ ២-​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ធ្យូងថ្ម ពី​តំបន់​រ៉ែ​ធ្យូងថ្ម និង​ប្រព័ន្ធ​លាង​សម្អាត​ធ្យូងថ្ម​មុនពេល​ដុត​។ ៣-​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​។ និង ៤-​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី និង​អនុ​ស្ថានីយ​អគ្គិសនី ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​។​

​រយៈពេល​សាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​អគ្គិសនី ត្រូវ​ស្របតាម​ផែនការមេ​វិស័យ​អគ្គិសនី ដោយ​ដំណាក់កាល​ទី​១ ម៉ាស៊ីន ២ គ្រឿង ទំហំ (២×៦៥)​មេ​ហ្កា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២១ និង​ដំណាក់កាល​ទី​២ ម៉ាស៊ីន ១ គ្រឿង ទំហំ (១×១៣៥)​មេ​ហ្កា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២២​។ រយៈពេល​ដំណើរការ​អាជីវកម្មរ​បស់​រោងចក្រ​អគ្គិសនី​នេះ គឺ ២៥ ឆ្នាំ​។ ថ្លៃ​ធ្យូងថ្ម ៥០ ដុល្លារ​អាមេរិក ក្នុង​១​តោន ថ្លៃ​ប្រើប្រាស់​ឥន្ធនៈ ០,០៣៩​ដុល្លារ​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង ថ្លៃ​សមា​ធាតុ​មិនមែន​ឥន្ធនៈ ០,០៣៤ ដុល្លារ​អាមេរិក​ក្នុង ១​គីឡូវ៉ាត់ម៉ោង និង​លក់​អគ្គិសនី ០,០៧៣ ដុល្លារ​អាមេរិក​ក្នុង​១​គីឡូវ៉ាត់ម៉ោង​។ ថ្លៃ​ទាំងអស់នេះ​ថេរ​ក្នុង​រយៈពេល ២៥ ឆ្នាំ​នៃ​ការធ្វើ​អាជីវកម្ម​។ ដើម្បី​ធានា​ការ​បំ​ភាយ​ឧស្ម័ន​ឲ្យ​ស្ថិតនៅក្នុង​កម្រិតស្តង់ដា​រ​បរិស្ថាន​ជាតិ ក្រុមហ៊ុន​ឯកភាព​៖ ទី​១-​រៀបចំ​ដំឡើង​ប្រព័ន្ធ​លាង​សម្អាត​ធ្យូងថ្ម​មុនពេល​ដុត ដើម្បី​ធានាថា​ធ្យូងថ្ម​ដែល​យកទៅ​ដុត មាន​លក្ខណៈ​ស្របតាម​ការកំណត់​នៃ​អនុក្រឹត្យ​លេខ ៤២ អនក្រ​.​បក ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០០០ និង​មាន​កម្រិត​ស្ពាន់ធ័រ​ក្រោម ១,៥ %​។ ទី​២-​រៀបចំ​មន្ទីរពិសោធន៍​តេស្ត​ធ្យូងថ្ម ដើម្បី​ពិនិត្យ និង​តេស្ត​ធ្យូងថ្ម​មុន​យកទៅ​ដុត​។ ៣-​រៀបចំ​ប្រព័ន្ធ​តាមដាន និង​វាស់វែង​ឧស្ម័ន​ពុល​នៅលើ​កំពូល​បំពង់ផ្សែង រួច​ភ្ជាប់​ទិន្នន័យ​នេះ​មក​បរិ​ធាន​កត់ត្រា ដើម្បី​កត់​ត្រាទុក​សម្រាប់​ពិនិត្យ និង​ភ្ជាប់​ទៅ​ផ្ទាំង​ព័ត៌មាន​ដាក់​បង្ហាញ នៅមុខ​រោងចក្រ ដើម្បី​សាធារណជន​អាច​ត្រួតពិនិត្យ​ដោយ​សេរី​។ និង​ទី​៤-​ផ្ញើរ​របាយការណ៍​តេស្ត​ធ្យូងថ្ម និង​ទិន្នន័យ​នៃ​ឧស្ម័ន​ដែល​បំ​ភាយ​ចេញ​តាម​បំពង់ផ្សែង មក​ក្រសួង និង​ស្ថាប័ន​ពាក់​ព​ន្ធ័ តាម​ការកំណត់​។​

​លើកលែង​ពន្ធ​នាំចូល​គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ឧបករណ៍ និង​សម្ភារៈ​នានា សម្រាប់​ការសាងសង់ ក្នុង​រយៈពេល​សាងសង់ និង​ឆ្នាំ​ទី​១ នៃ​ឆ្នាំ​ប្រតិ​ប​ត្តិ្ក​ការ​អាជីវកម្ម​។ អាករ​លើ​តម្លៃបន្ថែម (VAT) និង​អាករ​ពិសេស ជា​បន្ទុក​របស់​រដ្ឋ លើ​ការនាំ​ចួ​ល​គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ឧបករណ៍ និង​សម្ភារៈ​នានា សម្រាប់​ការសាងសង់ ក្នុង​រយៈពេល​សាងសង់ និង​ឆ្នាំ​ទី​១​នៃ​ឆ្នាំ​ប្រតិបត្តិការ​អាជីវកម្ម​។ រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល គឺ​៩ ឆ្នាំ​គិត​ចាប់​ពីថ្ងៃ​ប្រតិបត្តិការ​អា​ជីក​ម្ម​។ ក្រុមហ៊ុន​ត្រូវ​ធើ្វ​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅលើ​ទីតាំង​ដែល​ចាំបាច់​ត្រូវធ្វើ​ការសិក្សា​វិស្វកម្ម​លម្អិត និង​នៅលើ​ទីតាំង​ធ្វើការ​សាង​សង់គ​ម្រោ​ង ដោយ​ត្រូវធ្វើ​ផែនទី​បង្ហាញ​ទីតាំង​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជូន​ក្រសួង​រ៉ែ និង​ថាមពល ពិនិត្យ​។ រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​លិខិតធានា ដើម្បី​ធានា​ការទូទាត់​២​ប្រភេទ របស់​ក្រសួង​រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា គឺ​ទី​១-​ធានា​ទូទាត់​ថ្លៃ​ទិញ​អគ្គិសនី ក្នុងករណី​ដែល​អគ្គិសនី​កម្ពុជា មិន​ធ្វើការ​ទូទាត់​ឲ្យ​ក្រុមហ៊ុន​តាម​កិច្ចព្រមព្រៀង​ទិញ​-​លក់ និង​ទី​២ ធានា​ការទូទាត់​ទិញយក​ហេដ្ឋារចនាសម្ព័ន្ធ នៃ​គម្រោង​ក្នុងករណី​មាន​ប្រធាន​សក្តិ​នយោបាយ ដែល​នាំ​ក្រុមហ៊ុន​ពុំ​អាច​ដំណើរការ​អាជីវ​កម្មបាន​។​

​លោក​បាន​បញ្ជាក់ទៀតថា គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុ​ស្ថានីយ​ខាងកើត​សៀមរាប​។ ខ្សែបណ្តាញ​ដែល​ក្រុមហ៊ុន HSCMC ត្រូវ​អភិវឌ្ឍ​គឺ​បណ្តាញ​បញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​របស់​ក្រុមហ៊ុន មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត​របស់​អគ្គិសនី​កម្ពុជា​។ រូបភាព​វិនិយោគ​គឺ​សាងសង់​-​ផេ្ទ​រ (Build-Transfer) ។ ពេល​សាងសង់​រួច ត្រូវ​ផ្ទេរ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​អគ្គិសនី​កម្ពុជា គ្រប់គ្រង​។ ទំហំ​វិនិយោគ​សរុប ៦១,៤៥ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទុន​ផ្ទាល់ ៣០ %​និង​ខ្ចី​ពី​ធនាគារ ៧០ % តាម​អត្រា​ការប្រាក់ ៦,៥ %​។ ទំហំ​ការងារ​សំខាន់ៗ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​មាន​៖ ១-​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ២៣០ គីឡូវ៉ុល​ចំនួន ២ សៀគ្វី​(​ក្នុង​១​ហ្វា​មាន ២​ខ្សែ ទំហំ​ខ្សែ​នីមួយៗ ៦៣០ mm2) ប្រវែង ៣៥ គីឡូម៉ែត្រ ពី​អនុ​ស្ថានីយ​អគ្គិសនី​ខាងកើត​សៀមរាប ទៅ​អនុ​ស្ថានីយ​អគ្គីសនី​ក្បែរ​អាកាសយានដ្ឋាន​សៀមរាប​ថ្មី​, ២-​ខ្សែបណ្តាញ ២៣០ គីឡូវ៉ុល ចំនួន ២ សៀគ្វី (​ក្នុង​១​ហ្វា មាន ១​ខ្សែ ទំហំ ៦៣០ mm2 ) ប្រវែង ១០០ គីឡូម៉ែត្រ ពី​រោងចក្រ​អគ្គិសនី ទៅ​អនុ​ស្ថានីយ​អគ្គីសនី​ក្បែរ​អាកាសយានដ្ឋាន​សៀមរាប​ថ្មី​, ៣-​បរិក្ខារ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ជាមួយ​អនុ​ស្ថានីយ​ទាំង​២ និង​៤-​បង្គោល​ទប់​ចុង​ខ្សែ (Dead End Pole) ចំនួន ២ នៅ​អនុ​ស្ថានីយ អគ្គិសនី​ក្បែរ​អាកាសយានដ្ឋាន​សៀមរាប​ថ្មី ហើយ​រយៈពេល​សាងសង់​តម្រូវ​ទៅតាម​កម្មវិធី​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​អគ្គិសនី​។ អាណត្តិ​កិច្ចព្រមព្រៀង​ចំនួន ១០ ឆ្នាំ អគ្គិសនី​កម្ពុជា​ត្រូវ​បង់​រំលស់​ថ្លៃ​ហេដ្ឋារចនាសម្ព័ន្ធ ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​រយៈពេល ១០ ឆ្នាំ ដែល​ក្នុង ១ ឆ្នាំ ១១ លាន​ដុល្លារ​អាមេរិក​។ ការបង់​រំលស់​នេះ ត្រូវ​ចែកចេញជា​ពីរ​ដំណាក់កាល​៖ ទី​១-​បង់​រំលស់​ប្រចាំខែ​ស្មើនឹង ៥០% ថ្លៃ​ត្រូវ​បង់​រំលស់​ប្រចាំខែ​សរុប ក្នុងអំឡុងពេល​រោងចក្រ​ដំណើរការ​វគ្គ​ទី​១ អានុភាព ២×៦៥ មេ​ហ្កា​វ៉ា​ត់ និង​ទី​២-​បង់​រំលស់​ប្រចាំខែ ១០០% នៃ​ថ្លៃ​ត្រូវ​បង់​រំលស់​ប្រចាំខែ​សរុប នៅពេល​រោងចក្រ​ចាប់ផ្តើម​ដំណើរការ​វគ្គ​ទី​២ គឺ​(២×៦៥)+(១×១៣៥)​មេ​ហ្កា​វ៉ា​ត់ រហូត​គ្រប់ ១០​ឆ្នាំ​។ ចំពោះ​ថ្លែ​បង់​រំលស់​ដែល​នៅសល់​វគ្គ​ទី​១ (៥០%) អគ្គិសនី​កម្ពុជា​ត្រូវ​បង់​ឱ្យ​ក្រុមហ៊ុន​បន្តទៀត តាម​ខែ​រហូត​គ្រប់​ចំនួន​។ លើកលែង​ពន្ធ​នាំចូល​គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ឧបករណ៍ និង​សម្ភារ​នានា សម្រាប់​ការសាងសង់​ក្នុង​រយៈពេល​សាងសង់ និង​ឆ្នាំ​ទី​១ នៃ​ឆ្នាំ​ប្រតិបត្តិការ​អាជីវកម្ម​។ អាករ​លើ​តម្លៃបន្ថែម​(VTA) និង​អាករ​ពិសេស ជា​បន្ទុក​របស់​រដ្ឋ លើ​ការ​នាំចូល​គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ឧបករណ៍ និង​សម្ភារ​នានា សម្រាប់​ការសាងសង់ ក្នុង​រយៈពេល​សាងសង់ និង​ឆ្នាំ​ទី​១ នៃ​ឆ្នាំ​ប្រតិបត្តិការ​អាជីវកម្ម​។ រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​គឺ ៩​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ប្រតិបត្តិការ​អាជីវកម្ម​។​

​លោកអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បាន​បន្ថែមទៀតថា គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យុ​ង​ថ្ម ៧០០​មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​បុ​ទុម​សាគរ​ខេត្តកោះកុង គឺ​រោងចក្រ​អគ្គិសនី​ដែល​ក្រុមហ៊ុន ROYAL GROUP ត្រូវ​អភិវឌ្ឍ គឺ​រោងចក្រ​អគ្គិសនី​ដុត​ធ្យុ​ង​ថ្ម នាំចូល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដែលមាន​អានុភាព​ដំឡើង​សរុប ៧០០ មេ​ហ្គា​វ៉ា​ត់ និង​អានុភាព​ធានា​ផ្តល់​ឲ្យ​បណ្តាញ​ជាតិ ៦៨០ មេ​ហ្គា​វ៉ា​ត់ ក្នុងនោះ​អគ្គិសនី​កម្ពុជា​ត្រូវ​ធានា​ទិញ​ថាមពល ៨០% នៃ​អានុភាព​ធានា​ផ្តល់​ឲ្យ​បណ្តាញ​ជាតិ ស្មើនឹង ៤៧៦៥,៤៤ លាន​គីឡូវ៉ាត់ម៉ោង​ក្នុង ១​ឆ្នាំ​។ រូបភាព​វិនិយោគ គឺ​សាងសង់​-​ធ្វើ​ម្ចាស់​-​អាជីវកម្ម​(Build-Own-Operate=BOO)​។ ទំហំ​វិនិយោគ​សរុប ១៣៤៤,២០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទុន​ផ្ទាល់ ៣០% និង​ខ្ចី​ពី​ធនាគារ ៧០% តាម​អត្រា​ការប្រាក់ ៦,៥%​។ ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​រួមមាន​៖ ១- ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២- ហេ​ដា្ឋ​រចនាសម្ព័ន្ធ​ដឹកជញ្ជូន​ធ្យូងថ្ម​ពី​ផែ​ក្នុង​សមុទ្រ មក​រោងចក្រ​អគ្គិសនី ៣- ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​សម្រាប់​រោងចក្រ​អគ្គិសនី និង​៤- ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី និង​ខ្សែបណ្តាញ​បញ្ជូន​ភា្ជ​ប់​ទៅ អនុ​សា្ថ​នី​យ​បុ​ទុម​សាគ​របស់​អគ្គិសនី​កម្ពុជា​។ រយៈពេល​សាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​អគ្គិសនី ត្រូវ​ស្របតាម​ផែនការមេ​វិស័យ​អគ្គិសនី ដោយ​ម៉ាស៊ីន​ទី​១ ទំហំ (១x៣៥០) មេ​ហ្កា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ និង​ម៉ាស៊ីន​ទី​២ ទំហំ (១x៣៥០) មេ​ហ្កា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរ​ករ​នៅ​ឆ្នាំ​២០២៤​។ រយៈពេល​ដំណើរការ​អាជីវកម្ម របស់​រោងចក្រ​អគ្គិសនី​នេះ គឺ ៣៥​ឆ្នាំ​។ ថ្លៃ​ធ្យូង​ថ្មគោល ៨៥ ដុល្លារ​អាមេរិក ក្នុង​១​តោន កម្រិត​កំដៅ​នៃ​ធ្យូងថ្ម​ដែល​ត្រូវ​នាំចូល​គឺ ៦២១០ kcal/kg អត្រា​កំដៅ​រោងចក្រ ២៥០០ kcal/kwh ថ្លៃ​ឥន្ធនៈ (FCR ) ស្មើនឹង ០,០៣៨២២ ដុល្លារ​អាមេរិក ក្នុង ១​គីឡូវ៉ាត់ម៉ោង ថ្លៃ​សមាសធាតុ​មិនមែន​ឥន្ធនៈ (NFCR) ស្មើនឹង ០,០៣៨៧ ដុល្លារ​អាមេរិក ក្នុង​១ គីឡូវ៉ាត់ម៉ោង និង​ថ្លៃ​លក់​អគ្គិសនី​ជា​មធ្យម ០,០៧២៩២ ដុ​លា្ល​រ​អាមេរិក ក្នុង​១ គីឡូវ៉ាត់ម៉ោង​។ ចំពោះ​បញ្ហា​បរិស្ថាន ក្រុមហ៊ុន​ឯកភាព​តាម​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) និង​អនុវត្ត​នូវ​វិធានការ​ដោះស្រាយ​ផលប៉ះពាល់ តាម​ការកំណត់​របស់​ក្រសួងបរិស្ថាន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។ ដើម្បី​ធានា​ចំពោះ​ការ​ភាយ​ឧស្ម័ន​ទៅក្នុង​បរិយាកាស ក្រុមហ៊ុន​ឯកភាព​រៀបចំ​ប្រព័ន្ធ​តាមដាន និង​វាស់វែង​ឧស្ម័ន​ពុល​នៅលើ​កំពូល​បំពង់ផ្សែង រួច​ភ្ជាប់​ទិន្នន័យ​នេះ មក​បរិ​ធាន​កត់ត្រា ដើម្បី​កត់​ត្រាទុក​សម្រាប់​ពិនិត្យ និង​ភ្ជាប់​ទៅ​ផ្ទាំង​ព័ត៌មាន​ដាក់​ខាងមុខ​រោងចក្រ ដើម្បី​សាធារណជន​អាច​ត្រួតពិនិត្យ​ដោយ​សេរី នៅ​ខាងក្រៅ​រោងចក្រ និង​ឯកភាព​ធ្វើការ​កត់ត្រា និង​ផ្ញើ​របាយការណ៍​ទិន្នន័យ នៃ​ឧស្ម័ន​ដែល​បាន​បំ​ភាយ​ចេញ​តាម​បំពង់ផ្សែង មក​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ តាម​ការកំណត់​។ រាជរដ្ឋាភិបាល លើកលែង​ពន្ធ​នាំចូល​គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ឧបករណ៍ និង​សម្ភារ​នានា នៃ​គម្រោង ក្នុង​រយៈពេល​សាងសង់ និង​ឆ្នាំ​ទី​១ នៃ​ឆ្នាំ​ប្រតិបត្តិការ​។ អាករ​លើ​តម្លៃបន្ថែម (VAT) និង​អាករ​ពិសេស ជា​បន្ទុក​របស់​រដ្ឋ លើ​ការ​នាំចូល​គ្រឿង​ម៉ាស៊ីន បរិក្ខារ​ឧបករណ៍ និង​សម្ភារ​នានា នៃ​គម្រោង ក្នុង​រយៈពេល​សាងសង់ និង​ឆ្នាំ​ទី​១ នៃ​ឆ្នាំ​ប្រតិបត្តិការ​។ រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល គឺ ៩​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ប្រតិបត្តិការ​អាជីវកម្ម​(​ពន្ធ​ដទៃទៀត​ត្រូវ​បង់​ធម្មតា​)​។​
ក្រុមហ៊ុន​ត្រូវធ្វើ​ការ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅលើ​ទីតាំង​ដែល​ចាំបាច់ ត្រូវធ្វើ​ការសិក្សា​វិស្វកម្ម​លម្អិត និង​នៅលើ​ទីតាំង​ធ្វើការ​សាង​សង់គ​ម្រោ​ង ដោយ​ត្រូវធ្វើ​ផែនទី​បង្ហាញ​អំពី​ទីតាំង​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជូន​ក្រសួង​រ៉ែ និង​ថាមពល ពិនិត្យ​។ រាជរដ្ឋាភិបាល​ត្រូវ​ផ្គ​ល់​លិខិតធានា ដើម្បី​ធានា​ការទូទាត់ ២​ប្រភេទ របស់​ក្រសួង​រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា គឺ​ទី​១- ធានា​ទូទាត់​ថ្លៃ​ទិញ​អគ្គិសនី​ពី​ក្រុមហ៊ុន ក្នុងករណី​ដែល​អគ្គិសនី​កម្ពុជា​មិន​ធ្វើការ​ទូទាត់ ឱ្យ​ក្រុមហ៊ុន​តាម​កិច្ចព្រមព្រៀង​ទិញ​-​លក់ និង​ទី​២- ធានា​ការទូទាត់​ទិញយក​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង ក្នុងករណី​មាន​ប្រធាន​សក្តិ​នយោបាយ ដែលនាំឱ្យ​ក្រុមហ៊ុន​ពុំ​អាច​ដំណើរការ​អាជីវ​កម្មបាន​។​

​លោក​បាន​ថ្លែងថា គម្រោង​វិនិយោគ​ទាំង ៣​នេះ មាន​ភាពចាំបាច់​ក្នុងការ​បំពេញ​ឱ្យបាន​គ្រប់គ្រាន់​នូវ​ប្រភព​អគ្គិសនី ធានា​សុវត្ថិភាព និង​សន្តិសុខ នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៤ ធានាឱ្យមាន​ស្ថិរភាព​ផ្គត់ផ្គង់​នៅ​រដូវប្រាំង ដែល​វា​រី​អគ្គិសនី​របស់​យើង​មួយ​ភាគ​ធំ​ពុំមាន​លទ្ធភាព​ផលិត​បាន​ច្រើន ការចរចា​លើ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​មាន​លក្ខណៈ​សមរម្យ អាច​ចូលរួម​បន្ថយថ្លៃ​អគ្គិសនី​បន្ថែមទៀត ជូន​អ្នកប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា ឆ្លើយតប​នឹង​គោលនយោបាយ​បន្ថយថ្លៃ​អគ្គិសនី​របស់​រាជរដ្ឋាភិបាល រួច​ម្យ៉ាង​ទៀង​កង្វល់​លើ​បញ្ហា​បរិស្ថាន ត្រូវបាន​ដោះស្រាយ​ដោយ​សមស្រប​តាម​គោលការណ៍​ក្រសួងបរិស្ថាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×