Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់តាំងពិព័រណ៍កេសរកូលជាច្រើនប្រភេ​ទ ក្នុងវេទិកាកេសរកូលលើកទី១​ ​នៅកម្ពុជា

ភ្នំពេញ៖​ វេទិកាកេសរកូលលើកទី១​ ​នៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ​ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួ​ង​បរិស្ថាន ដោយមានការដាក់តាំងពិព័រណ៍កេសរកូលជាច្រើនប្រភេ​ទ​ដល់អ្ន​កចូ​លរួ​ម​ទ​ស្សនា។ ជាមួយគ្នានេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោ​គយ​ល់គ្នា រវាងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជា​តិ​អភិ​វឌ្ឍន៍ ដោយចីរភាព និងសារមន្ទីរប្រ​វត្តិ​សាស្រ្តធ​ម្មជា​តិ ​នៃទីក្រុងប៉ា​រីស ​ប្រ​ទេសបារាំ​ង ក៏ត្រូវបានធ្វើឡើងដែ​រ ដើម្បីសហការរៀបចំបង្កើតមជ្ឈម​ណ្ឌ​ល​​ស្រាវជ្រាវនិង​អភិរក្ស​កេ​ស​រកូល សុខ អាន ភ្នំ​គូលែន។ បច្ចុប្បន្ននេះ មន្ត្រីជំនាញនៃ ក្រសួងបរិស្ថានបានស្រាវ​ជ្រាវនិ​ងអភិ​រក្ស​កេ​សរកូល (ផ្កាអ័រគីដេ) បានចំនួន ១៦០ ប្រភេទ ខណៈប្រភេទកេសរកូល​ស​រុប​នៅក្នុងប្រ​ទេ​ស​កម្ពុជា ត្រូវគេប៉ាន់ស្មាន​ថាមានប្រមាណជា​ង​ ៥០០ ប្រភេទ។

លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងប​រិស្ថាន បានថ្លែងថា វេទិកានេះគឺជាឱកាសសម្រាប់យើង​ស្វែ​ងយ​ល់ និង​ដក​ពិ​សោ​ធន៍លើការងារទៅវិញទៅមក លើកា​រ​ងារអ​ភិរក្ស​ធ​ន​ធានពន្ធុ (Plant Genetic)​ ក៏ដូចជាវិស័យបរិស្ថាន​និ​ងធន​ធាន​ធ​ម្ម​ជា​តិ ដែលជាការបោះជំហានថ្មីថែមមួយ​ក​ម្រិ​ត រវាងព្រះរាជាណាចក្រក​ម្ពុ​ជា និងសាធារណរដ្ឋបា​រាំ​ង ​បន្ថែមពីលើក្របខ័ណ្ឌនៃកិ​ច្ចសហ​ប្រ​តិបត្តិ​ការ យ៉ាងជិតស្និទ្ធរវាងប្រទេសទាំ​ង​ពី​រ ក្នុងវិស័យជាច្រើន​ទៀ​ត​។

គួរបញ្ជាក់ថា កាលពីឆ្នាំ​ ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេច​ប​ង្កើត​មជ្ឈ​មណ្ឌល​ស្រា​វ​ជ្រាវ និងអភិរក្សកេសរ​កូ​ល សុខ អាន ភ្នំគូលែន ក្នុងគោលបំណងលើកកម្ព​ស់​ការ​សិក្សា​ស្រាវ​ជ្រាវ​ អភិរក្សកេសកូល​ អប់រំផ្សព្វផ្សាយពីតម្លៃនៃ​​កេ​ស​រកូ​ល​ និងទាក់ទាញភ្ញៀវទេសចរឱ្យ​ម​កទ​ស្ស​នាក​ម្សា​ន្ត ក៏ដូចជាសំដៅធានាឱ្យបាននូវការ​គ្រ​ប់គ្រ​ង​ក្នុងតំបន់ការពារធម្មជាតិឱ្យ​មា​នប្រ​សិទ្ធ​ភា​ព ព្រមទាំងការលើ​ក​កម្ព​ស់ជីវ​ភា​ពស​ហគ​ម​ន៍​មូល​ដ្ឋា​ន។

លោក អ៊ាង សុផល្លែតបានមានប្រសាសន៍ថា ម​ជ្ឈមណ្ឌលនេះ​ នឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗជា​ច្រើ​នជា​អា​ទិ៍៖ រក្សា និងស្ដារពូជកេសរកូលព្រៃ​ក្នុ​ងស្រុ​ក ប្រមូលផ្ដុំសំណាកកេសរកូ​ល​​រស់ កត់ត្រានិងធ្វើសារពើភ័​ណ្ឌ​
ជាក​ន្លែងស​ម្រាប់​អ្នកសិ​ក្សា​ស្រា​វ​ជ្រាវ​អ​នុវ​ត្ត​ដោយផ្ទាល់ ផ្ដល់ចំណេះដឹង និ​ង​ព័ត៌មានវិទ្យាសាស្រ្តពីកេសរ​កូ​លព្រៃ​សម្រាប់មនុស្សជំនាន់ក្រោយ​ ​ភ្ជាប់ទំនាក់ទំនងមនុស្សនិ​ង​ធ​ម្ម​ជាតិ​ ជាគោលដៅទេសចរណ៍​ធ​ម្ម​ជាតិថ្មី បង្កើនជីវភាពរស់នៅ​រ​បស់​សហ​គ​ម​ន៍​មូលដ្ឋាន ទទួលចំណេះដឹង ជំនា​ញ​ ​និងបទពិសោធន៍ពីអ្ន​ក​ជំ​នា​ញជាតិ និងអន្តរជាតិ កៀរគរថវិកា សម្ភារ និងបច្ចេកទេសក្នុងការគ្រ​ប់​គ្រ​ងធ​ន​ធាន​។

លោក អ៊ាង សុផល្លែតបានគូ​ស​បញ្ជា​ក់​ថា៖ “យើងមានបំណងប្រែក្លាយ​​​មជ្ឈមណ្ឌលនេះឱ្យក្លាយទៅជាផលិត​ផ​លទេ​សចរ​ថ្មី​បែ​បធ​ម្មជា​តិ​ បន្ថែមលើផលិតផលទេស​ច​របេ​តិក​ភណ្ឌ​វ​ប្បធម៌ ដ៏សម្បូរណ៍បែបនៅក្នុង​រ​មណី​យ​ដ្ឋាន​អង្គ​រ ខេត្តសៀមរា​ប​។ វា​ក៏នឹ​ងរួម​ចំណែ​ក​កា​ត់បន្ថយការពឹងផ្អែក​រ​បស់​សហគ​ម​ន៍​មូលដ្ឋានដែលកំពុងរស់នៅជុំ​វិ​ញតំ​បន់នេះ ពីការកាប់ឈើ និ​ង​ការទាញយកធនធាន​ធ​ម្ម​ជាតិ ជីវចម្រុះ មកជាអ្នករៀបចំ​សេ​វា​ក​ម្មទេ​សចរ និងផលិតផលិតផលទេសចរ​នៅ​ពេ​លដែល​មជ្ឈ​ម​ណ្ឌ​ល​នេះ​ត្រូ​វបានអ​ភិវ​ឌ្ឍន៍ពេ​ញ​លេញ និងគ្រប់​ជ្រុងជ្រោយស្របតា​ម​ផែន​ការមេ។ ជាងនេះទៅទៀត វានឹង​ជួ​យពង្រឹ​ងតួ​នាទី និងការទទួលខុសត្រូវរបស់សហ​គ​មន៍​មូល​ដ្ឋា​ន​ក្នុ​ង​ការចូលរួមចំណែកកម្ពស់​កិ​ច្ចគាំ​ពារប​រិ​ស្ថាន ការគ្រប់គ្រងធនធាន​​​ធម្ម​ជាតិ​​ដោ​យនិ​រ​ន្ត​រភាព​ ការកាត់បន្ថយភាពក្រីក្ររ​ប​ស់ប្រ​ជា​ជន​នៅ​មូ​ល​ដ្ឋាន ការបណ្តុះនូវជំនាញវិជ្ជា​ជី​វៈ​ និងជំរុញការរស់នៅដោ​យ​ចីរ​ភាព ដោយធ្វើពិពិធកម្មសកម្ម​ភា​ពសេ​ដ្ឋកិ​ច្ចតា​ម​សហ​ម​គមន៍មូលដ្ឋាននីមួយ​ៗ​”។

ដើម្បីជំរុញការអភិវឌ្ឍនិងប្រ​តិ​បត្តិកា​រនៃមជ្ឈមណ្ឌល​ស្រាវជ្រាវនិង​អ​ភិ​រក្ស​​កេ​សរកូល សុខ អាន ភ្នំ​គូលែន ឱ្យបានកាន់តែល្អប្រសើរ​ក្នុ​ងដំណា​ក់ថ្មីនេះ ក្នុងនាមក្រសួងបរិស្ថាន​ ​លោក អ៊ាង សុផល្លែត បានស្នើឱ្យស្ថាប័នពាក់ព័ន្ធជាពិសេ​ស​នាយក​ដ្ឋាន​អភិ​រ​ក្ស​ជី​វចម្រុះ បន្ត​រៀបចំ​ផែនការមេ ​និងផែនការគ្រប់​គ្រង​សា​រ​មន្ទី​រប្រ​វ​ត្តិសា​ស្រ្ត​​ធម្មជាតិ​ភ្នំពេញ ព្រមទាំង​ពន្លឿន​កា​រ​អភិ​វឌ្ឍ​ “មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិរក្ស​កេសរកូល ​សុ​ខអាន ភ្នំគូលែន” បន្តរៀបចំបង្កើតតិណាល័​យ​ធម្ម​ជា​តិ និងគួរខិតខំកៀរគរ​កា​រចូ​លរួ​មសហ​ការ​ពីដៃគូ និងភាគីពាក់ព័ន្ធទាំង​អ​ស់​ ក្នុងដំណើរប្រតិបត្តិកា​រ​នៃមជ្ឈ​ម​ណ្ឌល​​ស្រាវជ្រាវ​និ​ង​អ​ភិរ​ក្ស​​កេ​ស​រកូល សុខ អាន ភ្នំ​គូលែន ដើម្បីធានាបាននូវប្រសិទ្ធភាព​និ​ងនិ​រន្តរភា​ព​ នៃមជ្ឈមណ្ឌលដ៏មានសារសំ​ខា​ន់នេះ៕ដោយ៖កូឡាប

×