Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនល្មើស ២នាក់ ជាមុខសញ្ញាប្លន់បាញ់សម្លា​ប់​ម​នុស្ស នៅស្រុកបាទីនិងធ្លាប់បាញ់ប្លន់យកម៉ូ​តូ

ភ្នំពេញ ៖ ជនល្មើស ជាមុខសញ្ញាប្លន់បាញ់សម្លា​ប់​ម​នុស្ស នៅស្រុកបាទី ខេត្តតាកែ​វ​ និងធ្លាប់បាញ់ប្លន់យកម៉ូ​តូ​ ក្នុងភូមិសាស្ដ្ររាជ​ធា​នីភ្នំ​ពេញ ត្រូវកម្លាំងនគរបាល​ ព្រហ្មទណ្ឌក្រសួងម​ហា​ផ្ទៃ សហការជាមួយស្នងការដ្ឋាន​នគរបាលខេត្តតា​កែ​វ និងស្នងការដ្ឋាននគរ​បា​លរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបាន២នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ​៣​ មុខកងពល​តូ​ចលេ​ខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ​ខណ្ឌពោធិ៍សែន​ជ័​យ ។

បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក អេង សោភា បានឲ្យដឹងស្តីពីកា​រសហការបង្រ្កាបករ​ណី ឃាតកម្ម កាលពីថ្ងៃ​ទី០៦​ កុម្ភៈ ២០២០ នៅចំណុចភូមិត្រពាំង​ព្រិច ឃុំត្រពាំងក្រសាំ​​ង ស្រុកបាទី ខេត្តតាកែវ និងលួចកាច់ក​ម៉ូ​តូ និងប្លន់ប្រដា​ប់​អាវុធ។

តបតាមកម្មវត្ថុខា​ង​លើ ការិយាល័យនគរបាលព្រហ្មទណ្ឌកំ​រិ​តធ្ង​ន់សូ​មគោរ​ព​រាយ​ការណ៍ជូនលោកអគ្គស្នងការរងនិងជាស្នងការគនរបាលរាជធានីភ្នំពេញ មេត្តាជ្រាប:នៅថ្ងៃទី១១ កុម្ភៈ ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌ​ក​ម្រិត​ធ្ង​ន់ សហការជាមួយស្នងការន​គ​របា​លខេ​ត្តតា​កែ​វ នាយកដ្ឋាននគរបាល​ព្រ​ហ្ម​ទ​ណ្ឌបានធ្វើការឃាត់ខ្លួ​ន​ជន​សង្ស័​យចំនួ​ន​០២នាក់ នៅចំណុចផ្លូវជាតិលេ​ខ​៣ មុខកងព​ល​ង​៧០ ស្ថិតក្នុងសង្កាត់ចោ​ម​ចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ១-ឈ្មោះ ​ថូ ថុន ហៅផូ ថុនហៅស្វិត ភេទប្រុស អាយុ៤២ឆ្នាំ មុខ​របរ​មិនពិ​ត​ប្រាកដ ២-ឈ្មោះ ផុន រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាក​ដ​ ស្នាក់នៅភូមិបឹងក្អែ​ក​ ឃុំបន្ទាយ​មា​ន​ជ័​យ ស្រុកពាមរ៍ ខេ​ត្តព្រៃវែង ដោយបានដកហូតវ​ត្តុ​តាងៈ​ កាំភ្លើងចំនួន០១​ដើ​ម ម៉ាកK59 មានគ្រាប់ចំនួន០៣,​ ម៉ូតូ០១គ្រឿងម៉ាកAI​R​ BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1​BY-1688, ដែកអក្សរT​ និ​ងថ្នាំបំពុលឆ្កែចំ​នួ​ន​កញ្ច​ប់ ផ្លាកលេខម៉ូតូខេត្តតាកែវចំនួន៣​ប​ន្ទះ​ ។

ក្រោយពីធ្វើការសួរយ​ក​ចម្លើ​យ ជ​នសង្ស័យបានសារ​ភា​ពថា ខ្លួនបានធ្វើសកម្មភាពប្លន់​យ​កម៉ូ​តូ​ម៉ាកសេ​១​២៥ ពណ៌ខ្មៅស៊េរី២០១៩ ផ្លាកលេខ បាត់ដំបង 1AG .0104​ កាលពីថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០០និង១០នាទី នៅចំណុចផ្លូវលំ ភូមិស្ងួន​ពេជ្រ សង្កាត់ក​ន្ទោ​ក ខណ្ឌកំ​បូ​ល រាជធានីភ្នំពេញ ជាមួយប​ក្ខពួក​ម្នាក់ទៀ​ត​ឈ្មោះម៉ៅ ហៅនី ភេទប្រុស អាយុប្រហែល៣​០​ឆ្នាំ ស្នាក់នៅខេត្តបន្ទាយ​យ​មា​ន​ជ័យ ជាអ្នក​ឌុប​(គេច​ខ្លួ​ន) រីឯខ្ល្លួនអង្គុយក្រោ​យ​ អ្នកបាញ់ជន​រ​ងគ្រោះប​ណ្តា​លឲ្យរបួសហើយយក​ម៉ូ​តូ ជិះគេចខ្លួ​ន​ យកទៅលក់ឲ្យជ​ន​មិន​ស្គាល់ឈ្មោះ នៅតាមផ្លូវម្តុំ​កា​រ៉ាស់​សាំង​ច្រមុះ​ជ្រូកស្ទឹ​ង​មាន​ជ័យ បានប្រាក់ចំនួន​៨​០០ដុល្លារ ។ ការិយាល័យបា​នប្រ​គល់​ជនស​ង្ស័យ​ទាំង០២នាក់ ឲ្យទៅនាយកដ្ឋាននគរបា​ល​ព្រហ្ម​​ទណ្ឌ និងប្រគល់បន្តទៅស្ន​ង​ការ​នគរ​បា​លខេត្ត​តា​កែវ ដើម្បីបន្តនីតិវិធី​ ៕ដោយ៖កូឡាប

spot_img
×