Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជាតិ​អប្សរា​ប្រារព្ធ​ខួប​២៥​ឆ្នាំ នៅ​សប្ដាហ៍​ក្រោយ​

​សៀមរាប​៖ ​គិត​ត្រឹម​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ គឺមាន​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវបាន​បង្កើតឡើង អនុលោម​ទៅតាម​គោលការណ៍​មួយ​ក្នុងចំណោម​គោលការណ៍​ទាំង​៥ សម្រាប់​លក្ខខណ្ឌ​នៃ​ការចុះបញ្ជី​រមណីយដ្ឋាន​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ អាជ្ញាធរ​ជាតិ​អប្សរា សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ក្នុងនោះ​រួមមាន​ការងារ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការស្តារ និង​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​បុរាណសម័យ​អង្គរ ការជួសជុល និង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា ជាពិសេស​កិច្ចការ​សហគមន៍​ក្នុង​ក្រុង​/​ស្រុក​ទាំង​៥ នៃ​រមណីយដ្ឋាន​អង្គរ ដែល​ទាំងអស់នេះ បាន និង​កំពុង​ចូលរួមចំណែក​លើកកម្ពស់​ធ្វើឱ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ មានការ​ប្រែប្រួល និង​រីកចម្រើន​គួរឱ្យកត់សម្គាល់​។​

​ដើម្បី​រំលឹក ព្រមទាំង​ផ្សព្វផ្សាយ​ពី​ស្នាដៃ​សម្រេចបាន​ក្នុង​រយៈពេល​២៥​ឆ្នាំនេះ ក៏ដូចជា​ចក្ខុវិស័យ​ការងារ​នាពេល​អនាគត អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ស្តង់​ផ្តល់ព័ត៌មាន ដើម្បី​បង្ហាញ​និង​ឆ្លើយ​សំណួរ​ទូទៅ ការតាំងពិព័រណ៍​ស្តីពី​សមិទ្ធផល​ការងារ បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ សម្រាប់​រយៈពេល​ពេញ​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត និ ក្រុង​អង្គរធំ​។ ទន្ទឹម​នឹ នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បើកទ្វារ​ស្វាគមន៍​ដល់​សាធារណជន ព្រមទាំង​សិស្ស និស្សិត ដើម្បី​សិក្សា​ស្វែងយល់​ពី​ការងារ​ស្ថាប័ន​ដោយផ្ទាល់ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ ដើម្បី​ញ៉ាំងឱ្យ​ព្រឹត្តិការណ៍​ប្រារព្វ​ខួប​២៥​ឆ្នាំនេះ កាន់តែ​ពោរពេញ​ដោយ​ការចង់ចាំ និង​អ​ធឹ​ក​អធម​បន្ថែមទៀត អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ពិធី​សាសនា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត ដាក់​ចង្ហាន់​បិណ្ឌ​បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​២២៥​អង្គ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​វេលា​ម៉ោង​៧៖៣០​នាទី​ព្រឹក​បន្ថែមទៀត​។

​ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​ស្នើ​អញ្ជើញ​សាធារណជន​ទាំងអស់ ចូលរួម​ទស្សនា​ព្រឹត្តិការណ៍ និង​ពិធី​សាសនា​ដូច​មាន​ជម្រាបជូន​ខាងលើ ឱ្យបាន​ច្រើន​កុះករ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×