Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណ្ឌចំការមន​ធ្វើ​មិនដឹង​ធ្វើ​មិន​ឮ​លើ​យុទ្ធនាការ​លើ​ការងារ​ស្តារលូ ខណៈ​ខណ្ឌ​៣​នៅ​កណ្តាល​ក្រុង​ធ្វើ​រួចហើយ​

​ភ្នំពេញ​៖ យុទ្ធនាការ​លើ​ការងារ​ស្តារលូ លាង​លូ ដើម្បី​ត្រៀម​រំដោះ​ទឹកភ្លៀង​នៅ​រដូវវស្សា​ខាងមុខ ឃើញថា ខណ្ឌ​ចំនួន​៣​បាន​អនុវត្ត​ជា​បណ្តើរៗ​ហើយ នៅឡើយ​តែ​ខណ្ឌចំការមន ធ្វើ​មិនដឹង​ធ្វើ​មិន​ឮ មិនទាន់​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ។​

​បើ​តាម​លោក​អភិបាលរង​ខណ្ឌ​ចំការមន ដែល​ទទួលបន្ទុក​លើ​ការងារ​ស្តារលូ លាង​លូ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ការងារ​យុទ្ធនាការ​
​ស្តារលូ លាង​លូ​នេះ ខាង​ខណ្ឌ​ចំការមន​មិនទាន់​បាន​ធ្វើ​ទេ ព្រោះតែ​ទើប​ទទួលបាន​គម្រោង​នេះ​ក្រោយ​គេ ។​

​គេ​មិន​បានដឹងថា ថ្នាក់ដឹកនាំ​រដ្ឋបាល​ខណ្ឌចំការមន​ធ្វើ​ជា​មិន​ឮ​មិនដឹងឬ​យ៉ាងណា​នោះទេ ចំពោះ​គម្រោង​យុទ្ធនា​នៃ​ការ​ស្តារលូ លាង​លូ​នេះ ដោយ​គម្រោង​នេះ​ត្រូវបាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បើក​ការប្រជុំ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើនលើក​ច្រើនសារ រួចមកហើយ ហើយ​ចុងក្រោយ​បាន​សម្រេច​ជ្រើសរើស​យក​ថ្ងៃទី​៩​មករា​ជា​ថ្ងៃ​បើក​យុទ្ធនាការ ។ ជា​លទ្ធផល ក្រៅពី​ខណ្ឌចំការមន ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌ​ទួលគោក​និង​ខណ្ឌ​៧​មករា អនុវត្ត​ការងារ​បាន​ជា​ច្រើន​ពាន់​ម៉ែត្រ​ហើយ មកដល់ពេលនេះ​។​
​គួរបញ្ជាក់​ថា ក្នុង​ខណ្ឌ​៧​មករា រយៈពេល​៤​ថ្ងៃ នៃ​ការបើក​យុទ្ធនាការ​នេះ ការងារ​នេះ​សម្រេច​បាន​ជាង​១.០០០​ម៉ែត្រ​។ ចំណែក​ខណ្ឌ​ចំការមន មិនទាន់​ធ្វើ​លើ​ការងារ​ស្តារលូ​នេះ​ទេ​៕ ដោយ​៖​កូឡាប​

×