តាកែវ ៖ នៅក្នុងការចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅផ្សារតាកែវនិងនៅដេប៉ូលក់ភេសជ្ជៈមួយនៅក្នុងក្រុងដូនកែវ នៅព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ មករា ឆ្នាំ ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្តតាកែវបានធ្វើការរិបអូសទំនិញហួសការបរិឆ្ឆេទយកទៅកម្ទេសចោលតែម្ដង។លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានថ្លែង មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីកាំកុងត្រូលខេត្តបានចុះត្រួតពិនិត្យម្សៅទឹកដោះគោម៉ាក «មីលីមែល ពីកុត» Milumel Picot និងម៉ាក«ពីកុត ប៉េបទីជូន័»Picot Pepti-Junior និងបានធ្វើតេស្ត បឋមទៅលើ ប្រភេទគុយទាវបាញ់កាញ់ ប្រហុក សណ្តែកបណ្តុះ បន្លែខ្ញី តៅហ៊ួរ ប្រហិតសាច់គោ ប្រហិតសាច់ត្រី ស្តរត្នោត អំបិលអឺយ៉ូត នៅក្នុងផ្សារតាកែវ ដែលស្ថិតនៅទីរួមខេត្តតាកែវនិងបានទៅត្រួតពិនិត្យភេសជ្ជៈនៅតាមដេប៉ូក្បែផ្សារផងដែរ ។ជាលទ្ធផលយើងបានរកឃើញគ្រឿងកំប៉ុង និងម្សៅទឹកដោះគោមួយចំនួនហួសកាលបរិឆ្ឆេទ និងបានដុតបំផ្លាញចោលនូវទឹកក្រូចម៉ាក«អាយកូឡា» ize cola នៅឃ្លាំងស្តុកស្រាបៀមួយប្រចាំខេត្តតាកែវចំនួន១៧កេះធំ ស្មើនឹង១០២ដបធំ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ នៅនឹងកន្លែងឃ្លាំងស្តុកស្រាបៀផ្ទាល់តែម្តង ។
លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានមានប្រសាសន៏បន្តថា បើទោះបីជាមន្ត្រីរបស់លោកត្រួតពិនិត្យរកឃើញទំនិញខូចគុណភាពនិហួសការបរិឆ្ឆេទមួយចំនួនក៏ដោយ ក៏ប៉ុន្តែទំនិញជាម្ហូបអាហាមួយចំនួនបងប្អូនអាជីរវករយើងមិនបានដាក់សាធាតុគីមីដើម្បីរក្សាទុកអោយបានយូនោះទេ។ ដោយឡែកចំពោះបងប្អូនអាជីវករដែលលក់ទំនិញហួសការបរិឆ្ឆេទ មន្ត្រីកាំកុងត្រូលបានធ្វើការអប់រំពួកគាត់អោយពិនិត្យមើលរាល់ទំនិញដែលដាក់លក់កុំអោយហួសការបរិឆ្ឆេទដែលនាំអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ម្យ៉ាងទៀតបើលើកក្រោយមន្ត្រីយើងរកឃើញថា ពួកគាត់នៅតែបន្តលក់ទំនិញហួសកាលបរិឆ្ឆេទតទៅទៀត មន្ត្រីយើងនិងធ្វើការឃាត់ខ្លួនម្ចាស់ទំនិញដើម្បីចាត់ការទៅតាមច្បាប់តែម្ដង៕ តាកែវ