ត្បូងឃ្មុំ៖ លោកហង្ស សុវណ្ណមេសា ជានគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀន បានសរសេរសារលើផេកហ្វេសប៊ុកផ្លូវការ គណនី Kon Damrey Srok Page Officail កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នេះថា “ប្អូនៗជាសិស្សមួយក្រុម នៃវិទ្យាល័យ មេមត់ នេះបានកំពុងជ្រើសរើសផ្លូវខុសហើយ ក្នុងការវាយតប់ទៅលើជនរងគ្រោះក្នុងបន្ទប់រៀន ។ ជនបង្កអាចនឹងប្រឈមមុខច្បាប់ ដោយជាប់ពន្ធនាគារ ព្រោះបង្កហឹង្សាដោយចេតនា”។
លោកបានបន្តថា “បងតូចបងធំបានអីមកវិញ? ម្តាយឪពុកមានទាំងម៉ូតូល្អ ទូរស័ព្ទល្អ លុយចាយគ្រប់គ្រាន់ ប៉ុន្តែចរឹកមិនសមតម្លៃរបស់របរនោះសោះ “។
លោកថា នេះជា Video ដែលក្មេងមួយក្រុមចូលទៅវាយលើជនរងគ្រោះម្នាក់ក្នុងបន្ទប់រៀន ។
Video ទី២ សិស្សវិទ្យាល័យមេមត់ ប្រើប្រាស់ហឹង្សាដោយចេតនា ដែលអាចនឹងបញ្ចប់អនាគតខ្លួនឯង ព្រោះតែជាប់ពន្ធនាគារ ។
អនាគតល្អមិនចង់ទេ ចង់តែគុកច្រវ៉ាក់ខ្នោះចឹង អាណិតតែឳពុកម្តាយពួកគាត់ខំប្រឹងដើម្បីកូន ប៉ុន្តែកូនមិនបានខំប្រឹងរៀនសូត្រ ជូនខ្លួនឯងឲ្យសមនឹងតម្លៃនៃការខិតខំ របស់ឳពុកម្តាយដែលខិតខំនោះសោះ ៕ដោយ៖កូឡាប