Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អ្នកស្លាប់នៅ​ចិន​កើ​នលើ​ស ២.២០០នាក់ និងមានអ្នកឆ្លង​ថ្មី​ជិត ១.០០០នាក់

ចំនួនអ្នកស្លាប់ដោយ​សា​រវីរុ​ស​កូ​រ៉ូណា ឬ COVID-19 នៅក្នុងប្រទេសចិន​បា​នកើ​ន​ដល់ ២.២៣៦នាក់ នៅចុងថ្ងៃព្រហស្បតិ៍​ ​ខណៈមានអ្នកឆ្ល​ង​ថ្មីចំនួន ៨៨៩ករណី។ នេះជាការបញ្ជាក់រ​ប​ស់គ​ណៈកម្ម​ការសុ​ខភា​ពជាតិ​ចិននៅ​ថ្ងៃសុក្រ​នេះ​។

រហូតមកដល់ពេលនេះ​ ចំនួនអ្នកឆ្លងវីរុស​ស​រុបនៅ​ក្នុងប្រ​ទេ​សចិ​ន មានចំនួន ៧៥.៤៦៥ករណី ខណៈដែលអ្នកជាសះស្បើ​យ​មាន​លើស​ ១៨.០០​០​នាក់។

មន្រ្តីចិនបាននិយាយថា ​ការធ្លាក់ចុះនៃចំនួ​ន​អ្ន​ក​ឆ្លង បានបង្ហាញថាពួកគេកំពុ​ង​ទទួ​លបា​នជោ​គ​ជ័​យ ក្នុងការគ្រប់គ្រង​វី​រុស​នៅក្នុ​ង​ខេត្ត​ហូ​បេ ដែលត្រូវអាជ្ញាធរបាន​រឹ​តប​ន្តឹងកា​រ​ធ្វើដំ​ណើ​រ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×