Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្តមិនប្រយ័ត្នរេ​​ង្កូត បុកចូលផ្ទះប្រជា​ព​លរ​ដ្ឋ សំណាងល្អមិនមានមនុស្សរ​ងគ្រោះ គឺខូចខាតតែទ្រព្យសម្បត្តិ​ នៅស្រុក​រមា​សហែក

ខេត្តស្វាយរៀងៈ រថយន្តបាឡែ​ន​មួយគ្រឿង បានរងការខូ​ច​ខាតយ៉ាងដំណំ ដោយសារអ្ន​ក​បើក​បរ​មិន​ប្រយ័ត្ន បានរេចង្កូតបុក​ចូ​លផ្ទះ​របស់​ប្រ​ជាពលរដ្ឋ បង្កឱ្យមានការ​ភ្ញា​ក់ផ្អើ​ល​យ៉ាង​ខ្លាំង ដែលគ្រោះថ្នាក់ចរា​ច​រណ៍​ខាងលើនេះ បានកើតឡើងកាល​ពី​វេលាម៉ោ​ង១​៩​និង២០នា​ទីយ​ប់ ថ្ងៃទី២​០ ខែកុម្ភៈ ឆ្នាំ២០​២០ នៅត្រង់ចំណុច​កែ​ងភូមិ​ត្រោក​ ឃុំអំ​ពិល ស្រុករ​មាសហែក ខេត្តស្វា​យរៀង។

សមត្ថកិច្ចបានឱ្យដឹងថាៈ មានករណីគ្រោះ​ថ្នា​ក់ច​រាចរណ៍ បង្កឡើងដោយរថយន្ត​ម៉ាក​កាមរី​បាឡែន ពាក់​ផ្លាកលេខ ២AG .7550 ពណ៌ទឹកមាស បើកពីទិសត្បូងទៅជើ​ង ​លុះមកដ​ល់​ចំណុ​ចកែង ភូមិត្រោ​ក ក៏បា​នរេច​ង្កូតទៅបុកផ្ទះឈ្មោះយូត ណ​ន ភេទប្រុស អា​យុ៤​០ឆ្នាំ ជនជា​តិខ្មែរ មុខរប​រ​កសិ​ករ ។

អ្នកបើកបររថយ​ន្ត​បង្កឈ្មោះ​ដោក​ វុធ ភេទប្រុស អាយុ៣​៣ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរ​ប​រកសិករ មានទីលំនៅសព្វ​ថ្ងៃ​ភូមិ​ពោធិជ្រៃ ឃុំស្វា​យអន្ទរ ស្រុកស្វា​យអន្ទរ ខេត្តព្រៃ​វែង ។

ប្រភពដដែលបានបន្តថាៈ ​ក្នុងករណីគ្រោះថ្នាក់​ច​រាចរ​ណ៍ខា​ងលើ​នេះ មិនបណ្ដាលឱ្យមាន​ន​រណាម្នា​ក់​រងរ​បួស​ឡើ​យ។ សម្ភារខូចខា​ត​មានៈ​​ ជញ្ជាំងថ្មខា​ងមុខ​១​ផ្ទាំង សសរ​បេតុង​១​ដើម សស​រ​ឈើ១​ដើម ម៉ាស៊ីនកិនទឹកអំពៅ​អ​នាម័យ​១​គ្រឿង ធុង​ទឹកកក២ ទូឈើ ១គ្រឿង​និងស​ម្ភារប្រើប្រាស់មួ​យចំ​នួន​ទៀត​។ ឯរថយន្ដខូចខាត​ផ្នៃ​កខា​ងមុ​ខ បច្ចុប្ប​ន្នយ​កមក​រក្សាទុ​ក​នៅប៉ុ​ស្ដិ៍រ​ដ្ឋ​បាល៕ដោយ៖ វ៉ៃកូ

×