RT បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស នៅថ្ងៃទី ១៥ ខែមករា ឲ្យដឹងថា ៖ យោធាភូមិន្ទអាកាសអង់គ្លេស
បានចាត់យន្តហោះប្រយុទ្ធ Typhoon ហោះហើរពី Scotland ដើម្បីរាំងស្កាត់បណ្តាយន្តហោះរបស់រុស្ស៊ី ដែលចង់ចូលដែន អាកាសប្រទេសនេះ។
តាមអ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស បណ្តាយន្តហោះប្រយុទ្ធ Typhoon បានហោះហើរពីមូលដ្ឋាន Lossiemouth នៅ Moray, Scotland វេលាម៉ោង ប្រមាណ ៩និង៣០នាទី ព្រឹកថ្ងៃទី ១៥ ខែមករា ដើម្បីរារាំងយន្តហោះរបស់រុស្ស៊ី។
បច្ចុប្បន្នគេនៅពុំទាន់ដឹងពីចំនួន ក៏ដូចជាប្រភេទយន្តហោះរបស់រុស្ស៊ី ដែលគេរកឃើញថា បានធ្វើសកម្មភាពក្បែរដែនអាកាសអង់គ្លេស នៅឡើយទេ។ ក្រៅពីយន្តហោះប្រយុទ្ធរបស់អង់គ្លេស ក៏មានយន្តហោះប្រយុទ្ធរបស់បារាំង និងប៊ែលហ្សិក ត្រូវបានគេរកឃើញចូលរួមសកម្មភាពរាំងស្កាត់យន្តហោះរុស្ស៊ីដែរ។
ចំណែកភាគីរុស្ស៊ីវិញ ពុំទាន់ឃើញមានសេចក្តីថ្លែងការណ៍អ្វីមួយទេ។ យន្តហោះ Typhoon ជាប្រភេទយន្តហោះប្រយុទ្ធទើបត្រូវបាន
ដាក់បញ្ចូលក្នុងក្របខ័ណ្ឌទ័ពអាកាស និងអង់គ្លេសពីឆ្នាំ ២០១៧ អំឡុងយុទ្ធនាការប្រឆាំងភេរវកម្មរបស់ពួក ISIS។ យន្តហោះនេះមាន
បំពាក់កាំជ្រួចអាកាសទល់អាកាសផងដែរ ៕ សូយន