Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជ​ន​​ជាតិវៀ​តណា​ម​ម្នា​ក់ លួចឆ្លង​ដែន មកដា​ក់អន្ទាក់និងប​​​រ​​បា​​ញ់ស​​​​ត្វក្ងោក នៅកម្ពុជា

ខេត្តមណ្ឌលគិរី ៖ ជនជាតិវៀតណាមម្នាក់​ ​បានត្រូវមន្រ្តីឧទ្យានុរក្សចាប់ឃាត់​​ខ្លួនបា​នភ្លា​មៗ ខណៈជននេះ និង​បក្ខពួកបានធ្វើសកម្មភា​ពប​រ​បាញ់ និងចាប់សត្វព្រៃដោយអន្ទាក់នូវ​​សត្វក្ងោ​ក​ចំ​នួន១ក្បាល ​ហើយព្យាយាមរត់​គេ​ច​ខ្លួន បន្សល់ទុកនូ​វ​វត្ដុ​តាងម៉ូតូ២គ្រឿង​ទៀត នៅកន្លែងកើតហេ​តុ​។

ហេតុការណ៍នេះកើ​តឡើ​ង​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចពាមអូរឡា​វ ស្ថិត​ក្នុ​ងភូមិកោះម្យើលលើ ឃុំណង​ឃីលឹក​ ស្រុកកោះញែ​ក​ ខេត្តមណ្ឌលគិរី​​ ក្នុងដែនជម្រកសត្វព្រៃ​ស្រែ​ព​ក​។

បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សដែនជ​ម្រ​ក​សត្វព្រៃ​ស្រែ​ពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌ​ល​គិ​រី បានកសាងសំណុំរឿងបញ្ជូ​ន​ទៅសា​លាដំ​បូង​ខេត្ត​ម​ណ្ឌលគិរី ដើម្បីចាត់ការបន្ត​តា​ម​នី​តិវិ​ធី។

ក្រោយការសាកសួ​រ និងចោទប្រកាន់ដោយតំណាង​អ​យ្យ​ការ តាមបញ្ញត្តិមាត្រា​៦​១ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិ​ថ្នា​ក់​ទី៣ នៃច្បាប់ស្ដីពីតំបន់ការពា​រធ​ម្មជាតិ រួចមក ជ​នត្រូវចោទឈ្មោះ ​ង្វៀង វ៉ាន់ស៊ី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅឃុំហ្វាំងលីវ ស្រុ​ក​ហ្វាំង​ហ្វា​ ខេត្តដាក់ឡា​ក់ ត្រូវបានចៅក្រមស៊ើបសួ​រ​នៃ​សាលាដំ​បូ​ងខេ​ត្ត​មណ្ឌ​ល​គិរី នៅរសៀលថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្រេចឃុំខ្លួនដាក់ពន្ធនា​គា​រប​ណ្ដោះ​ នៅក្នុងខេត្តមណ្ឌ​ល​គិ​រី៕ ដោយ៖បញ្ញាស័ក្តិ