ថៃ៖ ស្រីស្រស់ជាអ្នកអនុប្រធានភូមិម្នាក់ នៅក្នុងខេត្ត Ang Thong បានទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីរូបភាពសិចស៊ី២សន្លឹករបស់នាងនៅលើហ្វេសប៊ុក ត្រូវបានចែករំលែកព្រោងព្រាត ។
អ្នកលេងហ្វេសប៊ុកម្នាក់ បានបង្ហោះរូបរបស់នាង២សន្លឹក ដែលមួយស្ថិតក្នុងឯកសណ្ឋានការិយាល័យ និងមួយទៀតស្ថិតក្នុងឈុតហែលទឹកដ៏សិចស៊ី បានធ្វើការលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាអ្វីដែលនាងបានធ្វើគឺជាការធ្វើឱ្យអាម៉ាស់ដល់អ្នកដឹកនាំសាសនា និងសហគមន៍របស់យើងដែលត្រូវតែចាត់វិធានការប្រឆាំងនឹងនាង» ។
ទាក់ទឹងរឿងនេះ អ្នកស្រី Pattama Nuamjit ដែលជាមេភូមិ បាននិយាយថា អ្នកស្រីបានទទួលការហៅទូរស័ព្ទជាច្រើនពីអ្នកស្រុក «ដែលទាមទារអោយអនុប្រធានភូមិរូបនេះប្រឈមនឹងវិន័យ»។
អ្នកស្រី Pattama បន្តថា របាយការណ៍រឿងនេះ នឹងត្រូវបញ្ជូនទៅអធិការស្រុកដើម្បីពិចារណាបន្ថែម ៕ ដោយ៖ លឹម ហុង (Thai Residents)