Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិច និងកូរ៉េ​ខា​ងត្បូង ពិចារណាកាត់បន្ថយ​ធ្វើ​សម​យុ​ទ្ធ ដោយសារវីរុស​កូ​រ៉ូ​ណា

អាមេរិច និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូ​ង​នៅថ្ងៃចន្ទម្សិ​លមិញ បាននិ​យាយថា ពួកគេកំពុងពិចារណា​ ​កាត់បន្ថយទ្រងទ្រាយសមយុ​ទ្ធ​រួ​មគ្នា ដែលគ្រោងធ្វើនៅនិទាយ​រ​ដូវ ដោយសារតែការផ្ទុះ​វី​រុស​កូរ៉ូ​ណា​ (COVID-19)។

រដ្ឋមន្រ្តីការពារជាតិអាមេ​រិ​ច លោក Mark Esper បាននិយាយនៅក្នុងស​ន្និ​សីទថា មេបញ្ជាការកងកម្លាំ​ង​អាមេរិ​ចនៅ​កូរ៉ូខា​ង​ត្បូង​ លោកឧត្តមសេនី​យ៍​ Robert Abrams និងលោកឧត្តមសេនីយ៍របស់​កូ​រ៉េខាង​ត្បូ​​ង​ឈ្មោះ Park Han-ki កំពុងតែមើលការកាត់​ប​ន្ថយ​ការការបណ្តុះបណ្តា​ល ដោយសារតែមានការ​ព្រួ​យបា​រម្ភពី​វីរុស​កូ​រ៉ូ​ណា។

ចំណែករដ្ឋម​ន្រ្តីការ​ពារជា​តិកូរ៉េ​ខា​ងត្បូ​ង លោក Jeong Kyeong-doo បាននិយាយដូច​គ្នា​ថា កងកម្លាំងរបស់កូរ៉េខាងត្បូងចំ​នួន ១៣នាក់ បានឆ្លងវីរុសកូរ៉ូ​ណា ហើយដូចនេះ​ រាល់ការឈប់សម្រាក់ទាំងអ​ស់ សម្រាប់យោធា គឺ​ត្រូវបានលុបចោ​ល​ ដើម្បីកម្រិតការធ្វើ​ដំ​ណើររ​បស់​ក​ង​ទ័ព​។

សូមបញ្ជាក់ថា ប្រទេសស​ម្ព័ន្ធមិ​ត្តទាំ​ង​ពីរ បានកាត់បន្ថយកា​រ​ធ្វើសមយុទ្ធយោធារួមគ្នាជា​ច្រើ​ន​ ដើម្បីសម្រួលដល់ការច​រ​ចានុយក្លេអ៊ែររវាង​អា​មេ​រិ​ច និងកូរ៉េខាង​ជើ​​ង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×