Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារដែល​ធ្វើឲ្យ​អ្ន​កងាយឡើងទម្ងន់ខ្លាំ​​ងបំ​ផុត

មនុស្សជាច្រើនខំប្រឹងប្រែងខ្លាំងណា​ស់​ ដើម្បីអាចទទួលបានរូ​ប​រាង​ស្គមស្រ​ស់​ស្អាត ឬស្រកទម្ង​ន់។ អ្នកខ្លះព្យាយាមហាត់ប្រាណយ៉ា​ងទៀង​ទាត់ ហើយតមអាហារជាច្រើន​ដើ​ម្បីអាច​ទទួ​ល​បា​នរូ​ប​រាងសមតាមក្ដីស្រមៃ​។​ ទោះជាយ៉ាងណា ​ការតមអាហារមិនបាន​ត្រឹ​មត្រូ​វមិនផ្ដល់អត្ថ​ប្រ​យោ​ជ​ន៍អ្វីឡើយ ផ្ទុយទៅវិញ​ គឺមានតែធ្វើឱ្យអ្នកឃ្លានកាន់តែ​ខ្លាំ​ង ហើយមិនទទួលបាននូវសារ​ធា​តុ​ចិញ្ចឹ​ម​ចាំបា​ច់ សម្រាប់រក្សាសុខភាព​រា​ងកាយ​តែ​ប៉ុ​ណ្ណោះ។ ខាងក្រោមនេះ ជាអាហារមួយចំនួន ដែ​ល​អ្នក​គួ​រត​ម បើចង់រក្សារាងឲ្យនៅ​ស្អា​តដ​ដែ​ល។​

១. បាយស

បាយស មិនត្រឹមតែធ្វើឱ្យអ្នកកើ​ន​ទម្ងន់​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែក៏មិនប្រសើរសម្រាប់​សុ​ខភា​ពប៉ុ​ន្មា​ន​ដែរ។ បាយស ត្រូវបានរំលាយដោយរាងកា​យ​យ៉ាងឆា​ប់​រហ័​ស ដែលនាំឱ្យកើនឡើងនូវកម្រិ​តនៃជា​តិស្ក​រក្នុ​ងឈា​ម។ ក៏ព្រោះតែបែបនេះ​ អ្ន​កនឹងមានអារម្ម​ណ៍​អស់​ថាម​ព​លលឿន ហើយចាប់ផ្ដើមទទួលទា​ន​អាហា​រផ្សេ​ង​ៗ​ រួមទាំងអាហារដែ​ល​មិន​ល្អចំពោះ​សុ​ខភា​ព ដើម្បីទទួលបានថាម​ព​លត្រ​ឡប់​មក​វិញ។ ក្រៅពីនេះ បាយស មានផ្ទុកសារធា​តុ​ចិញ្ចឹ​មសំ​ខា​ន់​ៗតិ​ចជា​ងបា​យ​អង្ក​រស​ម្រូបឆ្ងា​យ​ណា​ស់។ ដូច្នេះដើម្បីទទួលបាន​នូ​វរូ​បរា​ង​ស្រ​ស់ស្អា​ត​ ក៏ដូចជាសុខភា​ព​ល្អ​ប្រសើរ ចូរជ្រើសការទទួលទានបាយ​អ​ង្ករ​សម្រូ​បជំ​នួស​វិ​ញ​។

២. គ្រឿងស្រវឹង

ភាគ​ច្រើននៃពួកយើងសុទ្ធតែបា​ន​ដឹង​ហើ​យថា ការទទួលទានគ្រឿ​ង​ស្រ​វឹង គឺមិនល្អសោះឡើ​យ​ចំពោះ​សុខ​ភា​ព ក៏ដូចជាអំឡុង​ពេ​លសម្រ​ក​ទម្ងន់។ សូម្បីតែការទទួលទា​ន​ស្រាក្រ​ហ​មត្រឹម​កម្រិ​តម​ធ្យមក៏កើនកាឡូរីបន្ថែមដ​ល់​ទៅ​ ២០០០ កាឡូរីក្នុងរយៈពេលមួយ​ខែ។ លើសពីនេះទៅ​ទៀ​ត រាងកាយនឹងមិន​អា​ចធ្វើ​ការ​ដុត​បំ​ផ្លាញ​ជា​តិខ្លា​ញ់ផ្សេ​ង​ៗ​បា​នឡើ​យ​ ប្រសិនបើជាតិអាល់​កុ​លមិ​នត្រូវបានកម្ចា​ត់​ចេញ ឬបន្សាបអស់។​

៣. អាហារកំប៉ុង

ភាគច្រើននៃអាហារកំប៉ុង ​គឺ​មានផ្ទុកសម្បូ​រ​ទៅដោ​យជាតិ​សូ​ដ្យូម ឬអំបិល ដើម្បីអាចរក្សា​ទុ​កបា​ន​យូ​រ។ សូដ្យូម គឺជាសារធាតុប្រឆាំងការ​ប​ញ្ចុះជា​តិទឹ​កដែ​លមា​នន័​យថា វាជួយរក្សាជាតិទឹក​ក្នុ​ងរា​ងកា​យ​។​ ដូច្នេះអ្នកនឹងជួបប្រ​ទះ​អាកា​រៈ​ហើ​ម ដែលធ្វើឱ្យអ្នកមានអារ​ម្ម​ណ៍មិ​នស្រួ​ល​ ​ហើយមើលទៅធាត់ទោះបីជាអ្នក​ព្យា​យា​មស​ម្រក​ទម្ង​ន់យ៉ា​ង​ណាក៏​ដោ​យ។ លើសពីនេះ​ទៅ​ទៀត​ អាហារកំប៉ុងមានផ្ទុ​ក​ជា​តិកា​ឡូ​រីខ្ពស់ ប៉ុន្តែសារធាតុចិញ្ចឹ​ម​ចាំបា​ច់​ទាប​បំ​ផុត ដែលមិនល្អសោះឡើយសម្រា​ប់​សុខ​ភា​ព ក៏ដូចជាទម្ង​ន់​រប​ស់​អ្ន​ក។

៤. ទំពាំងបាយជូរ

​ផ្លែទំពាំងបាយជូរ ក៏ដូចទៅនឹងផ្លែ​ឈើ​ដទៃ​ទៀត​ដែ​រ គឺមានប្រយោជន៍​ណា​ស់ស​ម្រាប់​សុខ​ភា​ព​ ដូច្នេះអ្នកមិនចាំបាច់​ឈ​ប់ទ​ទួល​ទាន​វា​ទាំ​ងស្រុ​ងតែ​ម្ដ​ងឡើយ។ ទោះជាយ៉ាងណា ផ្លែ​ទំពាំងបាយជូរ​ ​មានផ្ទុកសម្បូរទៅដោ​យ​ជាតិ​ស្ក​រ​ខ្ពស់ ដូច្នេះការទទួលទានខ្លះ​អា​ចចា​ប់​ផ្ដើមនូវវដ្តនៃការឃ្លា​ន​ជា​តិផ្អែ​ម​មួយ ដែលពិបាកនឹងគ្រ​ប់​គ្រ​ង។​

៥. ទឹកដោះគោឆៅ ឬទឹ​ក​ដោះគោ​សុទ្ធ​

តើអ្នកធ្លាប់ដឹងទេថាទឹកដោះគោឆៅ ​ក៏​មានផ្ទុកសម្បូរទៅ​ដោ​យជាតិ​ខ្លា​ញ់ឆ្អែ​ត (saturated fats) និងកូឡេស្តេរ៉ូលមិនល្អស​ម្រា​ប់​សុខ​ភាព ក៏ដូចជាកា​រ​ស​ម្រក​ទ​ម្ង​ន់ដែរ? លើសពីនេះទៅ​ទៀ​ត​ អាហារមានផ្ទុកជា​តិ​ខ្លា​ញ់ឆ្អែ​ត​ខ្ពស់ គឺផ្សារភ្ជាប់ទៅនឹងជំ​ងឺ​ធាត់​ជ្រុ​ល​ ក៏ដូចជាបណ្ដាលឲ្យ​រា​ងកា​យធ​ន់នឹ​ងអាំ​ង​ស៊ុ​យលី​ន បង្កជំងឺទឹកនោមផ្អែ​ម​ផ​ងដែរ។ ដូច្នេះដើម្បីជាការ​ប្រ​សើ​រ ចូរជ្រើសទទួល​ទា​នទឹ​កដោះ​គោគ្មា​នជាតិ​ខ្លា​ញ់៕

អត្ថបទ៖ health

×