Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ផ្ទេរ តែងតាំង និង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង

​ខេត្តស្វាយរៀងៈ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​លោក​ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កម្ភៈ​ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ តែងតាំង និង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​នា​សាលប្រជុំ​អគារ​សាលាខេត្ត​ស្វាយរៀង ។​

យោងតាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២២០/២១២ ចុះ​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ បាន​ត្រាស់បង្គាប់ តែងតាំង និង​ផ្ទេរ​មុខតំណែង​៖ ១-​លោក ខាំ សុ​ផា​រី វរៈ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​២ ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​។ ២-​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង មកជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ។​

​យោង​លិខិត​បង្គាប់​ដែល​ចេញ​ដោយ​មន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​របស់​ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជា ប្រធាន​មន្ទីរ​នានា​របស់​ខេត្ត​កងកម្លាំងប្រដាប់អាវុធ​គ្រប់ផ្នែក និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀតផង​ដែរ​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ឯកឧត្ដម​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ឯកឧត្ដម លោក ជំទាវ លោក លោកស្រី​ប្រតិភូ​ក្រសួងយុត្តិធម៌ និង​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម​តុលាការ ចៅក្រម​អយ្យការ និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្ត លោក​ឧត្ដមសេនីយ៍ វរសេនីយ៍​មេបញ្ជាការ មេបញ្ជាការរង​កងក​ម្លាំ​ង​ទាំងបី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​សរុប​វត្តមាន​ប្រមាណ​២០០​នាក់​៕​ដោយ​៖ វ៉ៃ​កូ​

 

 

×