ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពី ជនរងគ្រោះ ប្ដឹងឈ្មោះ CHEN CHEN ភេទប្រុស ជនជាតិចិន សញ្ជាតិចិន ដែលបានទម្លាយឯកសារ ការសម្ងាត់របស់ក្រុមហ៊ុន និងប្រើប្រាស់អ៊ីមែលរបស់ក្រុមហ៊ុន ដើម្បីគៃបំបាត់ផលប្រយោជន៍ និងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
ដោយមានបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
និងមានដីការបញ្ជាឱ្យចូលខ្លួន នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០
មន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការស្រាវជ្រាវ នឹងឈានទៅដល់ការឃាត់ខ្លួន
ជនសង្ស័យឈ្មោះ CHEN CHEN អាយុ ៣២ឆ្នាំ ជនជាតិចិន នៅចំណុចបុរីថៃឈុនគ្រី ផ្លូវលំ ភូមិច្រេស
សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បី
កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖កូឡាប