Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់ស្មុគស្មាញ​ក្រោម​ស្ពាន​អា​​កាស​​ស្ទឹង​​មា​​នជ័យ សម្បូរគ្រឿង​ញៀ​ន ខណៈអាជ្ញាធរខណ្ឌ​មា​នជ័យ​ ចុះធ្វើរ​​ដ្ឋបា​​ល ប្រើកម្លាំង ៩០នាក់ ឃាត់ខ្លួនមុខសញ្ញាបាន១០​នាក់

ភ្នំពេញ ៖ ជនញៀន​ថ្នាំប្រុស​ស្រី​១០​នាក់ ត្រូវបានឃាត់​ខ្លួ​ន ដោយអាជ្ញាធរខ​ណ្ឌ​មាន​ជ័យ ខណៈចុះធ្វើរ​ដ្ឋបា​លនៅ​តំប​ន់ស្មុគស្មា​ញ
នៅរសៀល​ម៉ោង ១៤និង៣០ នាទី ថ្ងៃសុក្រ ទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា តំបន់ខាងលើ​នេះ អាជ្ញាធរខណ្ឌធ្លាប់ចុះធ្វើ​រ​ដ្ឋបា​លជា​ច្រើនលើ​កម​ក​ហើយ ប៉ុន្តែគ្រឿងញៀននៅតែ​ប​ន្តកើ​តមាន​ដ​ដែ​ល។

ដោយមានការឯក​ភា​ពពី​លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំ​បូ​ងរា​ជធានី​ភ្នំ​ពេញ និង មានការចង្អុលបង្ហា​ញ​ពី​លោក ពេជ្រ កែវមុនី អភិបា​លខណ្ឌ​មាន​ជ័យ ក្នុងនោះដែរលោក​ ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមាន​ជ័​យបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ ចុះបង្ក្រាប បទល្មើសគ្រឿងញៀន អ្ន​កចែកចាយគ្រឿង​ញៀ​ន​ និង អ្នកផ្ទុកនូ​វ​សារ​ធាតុញៀន ត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹ​ង​មាន​ជ័យ និងភូមិមាន​ជ័យ នៅសង្កាត់ស្ទឹង​មា​នជ័​យទី១ ខណ្ឌមាន​ជ័​យ រាជធានីភ្នំ​ពេ​ញ ដែលមានកម្លាំងចូលរួមសរុប ៩០ នាក់ ។កម្លាំងអធិការនគរបាលខណ្ឌ​ ប៉ុស្តិ៍ ចំនួន ១៥ នាក់ ។កម្លាំងកងរាជអវុធ​ហ​ត្ថមូល​ដ្ឋានខ​ណ្ឌមា​នជ័​យ ចំនួន ១៥ នាក់ ។កម្លាំង​សណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ ៦០ នាក់ ។​

ក្នុងប្រតិបត្តិការ​នោះ​ដែរ​ ឈានទៅដល់ការឃាត់ខ្លួនជ​ន​សង្ស័​យចំ​នួន ១០ នាក់ ស្រី ៥ នាក់ ដែលបានប្រើប្រាស់​នូ​វសា​រធា​តុញៀ​ន និង ចែកចាយគ្រឿង​ញៀ​ន និងរកឃើញ ថ្នាំញៀន ៧ កញ្ចប់តូច បញ្ជូ​នទៅប៉ុស្តិ៍រដ្ឋបាលសង្កា​ត់​ស្ទឹង​មាន​ជ័យ១ ដើម្បីចាត់ការតាមនី​​តិ​វិធីច្បាប់ ។

សូមបញ្ជាក់ថា សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរ​សៀ​លថ្ងៃ​ទី​២៧កុម្ភៈ នៅសាលារាជ​ធា​នីភ្នំ​ពេញ ក្នុងឱកាសដែលស​ម្តេ​ចក្រ​​ឡាហោម​ អញ្ជើញជាអធិបតី​ក្នុ​ងពិធី​បិទស​ន្និបា​ត បូកសរុបលទ្ធផលកា​រ​ងារ​ប្រចាំឆ្នាំ​២​០​១៩ និងលើកទិសដៅអនុវត្តកា​រ​ងារ​ឆ្នាំ​២០​២០ របស់រដ្ឋបាលរាជធា​នី​ភ្នំពេ​ញ និងក្រុមការងារ​រា​ជរដ្ឋាភិបាលចុះមូល​​ដ្ឋាន ដែលបានធ្វើឡើងអស់រយៈពេល២ថ្ងៃនេះ បានគូសបញ្ជាក់ថា ជិត២ឆ្នាំមកនេះ សមត្ថកិច្ចរបស់យើងបា​ន​រឹបអូ​សគ្រឿ​ង​ញៀនបាន​ជា​ង១​តោន ខណៈកន្លែងធំៗត្រូវបា​ន​បង្ក្រា​ប ឯកន្លែងតូចគឺនៅសេសស​ល់​ដែល​ត្រូវទ​ប់​ស្កាត់កុំឲ្យរី​ក​ធំ។ ត្រូវបន្តបំផ្លាញការ​លួ​ចលា​ក់ចែក​ចា​យ និងប្រើប្រាស់គ្រឿងញៀ​ន​ទីតាំ​ងតូច ឬការរៀបចំក​ន្លែ​ងផលិត កន្លែងស្តុកជា​ដើម។

ក្នុងឱកាសនោះដែ​រ សម្តេចក៏បានអំពាវនាវ​ដ​ល់ស្ថា​ប័ន តុលាការជំរុញ​កា​របើ​ក​សវ​នាកា​រ អ្នករកស៊ីជួញដូរ​គ្រឿ​ងញៀ​ន ​និងអ្នកពាក់ព័ន្ធ​ទាំ​ងឡាយ ឲ្យសមស្រប ទាន់ពេលវេលា ​និងយុត្តិ​ធម៌ បើមិនដូច្នេះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់​ជំ​នឿ របស់ប្រជាពល​រ​ដ្ឋ៕ដោយ៖បញ្ញាស័ក្តិ