Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែកុងឡានស្លាប់ ឯអ្នកបើកម៉ូតូលោតហក់ចុះពីម៉ូតូ​រងរបួស! ​រ​ថយន្តបើកកិនម៉ូតូខ្ទេច ហើយក្រឡាប់ប៉ះជើង​

ខេត្តព្រះសីហនុ៖ បុរសអ្នកបើ​កប​ររថ​យន្ត​ម្នាក់បានស្លាប់ ចំណែកបុរសអ្នកបើក​ប​រម៉ូ​តូមា​នសំណាងរួចផុត​ពី​គ្រោះថ្នា​ក់ដល់​ជី​វិត ក្រោយមានគ្រោះ​ថ្នា​ក់ច​រាចរណ៍ រវាងរថយន្តធំដឹក​ថ្មក្រួស​និ​ងម៉ូតូ នៅផ្លូវចំណោតចេញពីផ្លូវជា​តិ​លេ​ខ៤ ចុះទៅវត្តអូរត្រេះ​ ក្រុងព្រះសីហនុ វេលាម៉ោងជាង១០ព្រឹកថ្ងៃ​២​ ខែមី​នា ឆ្នាំ២០២០នេះ។

អ្នកបើក​រថយន្តដែលស្លាប់មាន​ ឈ្មោះ​ ហុង​ វ៉ាន់នី​ ។ ចំណែកឯ​យុវជន​​ម្នាក់​ទៀត ​ដែលជា​អ្នក​បើក​ប​រ​​ម៉ូតូ ​បាន​លោតចេញ​ពី​​ម៉ូ​តូ​​​មិន​មាន​រងគ្រោះ​​ថ្នា​ក់​នោះ​ឡើ​យ​​​។

សមត្ថកិច្ចប្រាប់ជាបឋ​មថា​ ពេលកើតហេតុអ្នក​ជិះ​ម៉ូតូ​ បានលោតរួចផុ​ត​ចេញ​ពីម៉ូតូ ចំណែករថយន្តបាន​ក្រ​ឡា​ប់ បណ្តាលឲ្យអ្ន​កបើកប​រ​ស្លាប់​ភ្លាមៗនៅកន្លែងកើតហេ​តុ​។ បច្ចុប្បន្នសមត្ថកិច្ចកំពុង​ប​ន្ត​នីតិវិធីដោះស្រាយតាមផ្លូវច្បា​ប់​ ៕ដោយ៖បញ្ញាស័ក្តិ

×