Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ដាក់​បញ្ជាក់ឲ្យ​ក្រសួង​សាធារណការ ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់ នូវ​បច្ចេកទេស​សាងសង់ ជួសជុល​ផ្លូវ​ស្ពាន​ស្របតាម​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព​

spot_img

ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​បន្ត​យកចិត្តទុកដាក់ ទទួលខុសត្រូវ​ឲ្យបាន​ខ្ពស់ ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់ នូវ​លក្ខណៈ​បច្ចេកទេស​សាងសង់​ថែទាំ និង​ជួសជុល​ផ្លូវ ស្ពាន ឲ្យស្រប​តាម​លក្ខណ​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព​បន្ថែមទៀត​។​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨​នេះ​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ទៀ​ថា ចំពោះ​បញ្ហា​ផ្លូវ​ជាតិ​មួយ​ចំនួន ដែល​បាន​កសាង​កន្លងមកនេះ មាន​ផ្លូវជាតិ​មួយចំនួន គុណភាព​ល្អ ហើយ​នៅ​មាន​ផ្លូវ​ជាតិ​មួយចំនួន​ទៀត នៅ​មាន​គុណភាព​អត់​នៅឡើយ​។ ជាក់ស្តែង​ផ្លូវជាតិ​លេខ​៨A ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦A ទៅ​ផ្លូវ​ជាតិ​លេខ​៧A ដែល​ទើប​ធ្វើ​ថ្មី មកដល់ពេលនេះ វា​មាន​លក្ខណៈ​ទ្រុឌទ្រោម​ជាង​ផ្លូវ​ចាស់​ពីមុន ដែល​មិនសូវ​បាន​ជួសជុល​។ សម្រាប់​ផ្លូវ​ជាតិ​លេខ​៨ ជួសជុល​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​នៅតែ​មិន​ធានា​គុណភាព ដូចផ្ល​វ​ជាតិ​ផ្សេង​ទៀត ដែល​នេះ​ជា​ចំណុច​មួយ ត្រូវ​កែ​លម្អ​ឡើងវិញ​។​សម្តេច​ក្រឡាហោម​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖​នេះ​ជា​បទពិសោធន៍​របស់​ម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដែល​ចាំបាច់​ត្រូវតែ​ពិនិត្យ​គុណភាព លើ​សំណង់​ផ្លូវជាតិ និង​លក្ខណៈ​បច្ចេកទេស ឲ្យបាន​ច្បាស់លាស់ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ដែលជា​អ្នក​ធ្វើ​ដំណើរ និង​ប្រើប្រាស់​លើ​ផ្លូវ​នេះ​ដោយផ្ទាល់​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​កែលម្អ ពង្រឹង​យុទ្ធ​ការ និង​បន្ត​កិច្ច​សហការ​ឲ្យបាន​ជិ​ត​ស្និត​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់ ដែល​កំពុង​ក្លាយជា​ជំងឺ និង​ជា​មេរោគ​បំផ្លាញ​ផ្លូវថ្នល់​។​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ជំរុញ​ឲ្យ​មន្ត្រី​បន្ត​ធ្វើ​យ៉ាងណា​ឲ្យ​សកម្ម និង​ម៉ឹង​មាត់​បំផុត ក្នុង​ការគ្រប់គ្រង​យានយន្ត ជួសជុល​កែច្នៃ​យានយន្ត ការត្រួតពិនិត្យ និង​ឈាន​ទៅដល់​ការកាត់បន្ថយ រថយន្ត​ខុស​បច្ចេកទេស ដើម្បី​រួមចំណែក​ការគ្រប់គ្រង​យានយន្ត ឲ្យមាន​របៀបរាបរយ ដើម្បី​ចូលរួម​ការ​ការកាត់បន្ថយ​ការ​កុះ​ស្ទុះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យទទួល​បានផល​វិជ្ជមាន​៕​ ​ដោយ​៖​កូឡាប​

spot_img
×