Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​សម្ងំ​អភិវឌ្ឍ​អាវុធ​ក្រោម​ទឹក មាន​ថាមពល​ដ៏​ខ្លាំងក្លា​

​ប្រភព​ព័ត៌មាន​ពី The Sun ដែល​ដកស្រង់​របាយការណ៍​របស់​មន្ទីរ​បញ្ច​កោណ​លើកឡើងថា រុស្ស៊ី​កំពុង​ស្វែងរក​វិធី “​វ៉ា​ផ្តាច់​” អាមេរិក​លើ​វិស័យ​នុយក្លេអ៊ែ​រ​។​

​របាយការណ៍​របស់​ក្រសួង​ការពារជាតិ​អាមេរិក​វាយតម្លៃថា ៖ “​រួម​ជាមួយ​ការ​ទំនើបកម្ម​ប្រព័ន្ធ​នុយក្លេអ៊ែរ​ដ៏​ទំនើប​នា​ជំនាន់​អតីត​សហភាពសូវៀត រុស្ស៊ី​កំពុងអភិវឌ្ឍន៍ និង​ដាក់ពង្រាយ​បណ្តា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ជាមួយ​ទម្រ​បាញ់​ថ្មី​។ កិច្ច​ប្រឹងប្រែង​ទាំង​នោះ​រួមមាន ការអភិវឌ្ឍន៍​សំណុំ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​៣​គឺ ៖ យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​, កាំជ្រួច​បាញ់​បង្ហោះ​ពី​សមុទ្រ និង​កាំជ្រួច​បាញ់​ចេញពី​ដីគោក​។ រុស្ស៊ី​កំពុងអភិវឌ្ឍន៍​យ៉ាងតិច​ប្រព័ន្ធ​កាំជ្រួច​អន្តរទ្វីប​ថ្មី​២ គឺ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង និង​គ្រាប់បែក​ស្វ័យប្រវត្តិ​មាន​បំពាក់​នុយក្លេអ៊ែរ​ក្រោម​សមុទ្រ​”​។​

​ខណៈពេល​នោះ​ដែរ កាសែត Defense News ឲ្យដឹង​បន្ថែម​ថា ៖ បរិក្ខារ​គ្មាន​អ្នកបើកបរ​នៅក្រោម​សមុទ្រ Status-6 ឬ Kanyon ដែល​ជា​ប្រព័ន្ធ​មាន​ពហុ​មុខងារ ក៏​កំពុង​បាន​សាក​ពិសោធន៍ កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៦​។​

Status-6 អាច​មាន​រយៈ​សកម្មភាព​ដល់​ទៅ​ជាង ១០.០០០Km ល្បឿម​ធ​ម្យមប្រមាណ 100Km/h អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ហើយ​នឹង​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​ចំណែក​រដ្ឋកា​រលោក Trump វិញ ក៏​កំពុង​ថ្លឹងថ្លែង​ផែនការ​បង្កើន​សមត្ថភាព​នុយក្លេអ៊ែ​រ របស់​អាមេរិក​ដែរ​។ កាលពី​ខែ​តុលា ឆ្នាំ ២០១៧ NBC បាន​ដកស្រង់​ប្រភព​ច្បាស់​ការណ៍​មួយ​ឲ្យដឹងថា ប្រធានាធិបតី Trump ចង់​បង្កើន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ លើស​ពី​បច្ចុប្បន្ន​១០​ដង​ឯណោះ​។​

​បច្ចុប្បន្ន​អាមេរិក មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធុន​ស្រាល​ប្រហែល ១០០០​គ្រាប់ ហើយ​ផែនការ​ទំនើបកម្ម​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក តម្រូវ​ចាយ​ថវិការ​អស់​ប្រមាណ​យ៉ាងតិច ៤១​ពាន់​លាន​ដុល្លារ​៕ សូ​យ​ន​

×